Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អនុវិទ្យាល័យអរញ្ញរង្សី ខេត្តសៀមរាប រៀបចំកម្មវិធីទិវាជួបអាណាព្យាបាលសិស្ស និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤

ដោយ Pothe Thun
30/09/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កម្មវិធីទិវាជួបអាណាព្យាបាលសិស្ស និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំ២០២៤ របស់កម្មវិធី សាលារៀនជំនាន់ថ្មី (NGS)ដើម្បីបង្ហាញជូនដល់សហគមន៍ និងឪពុកម្ដាយ សិស្សនូវលទ្ធផលការងារដែលបានអនុវត្តមួយឆ្នាំសិក្សាកន្លងមក ផ្ដល់ឱកាសឱ្យសិស្សបានបញ្ចេញសមត្ថភាព និងបង្ហាញស្នាដៃដែលពួកគេបានខិតខំសិក្សាស្រាវជ្រាវរយៈពេល១ឆ្នាំ ដែលបានផ្សារភ្ជាប់ទំនាក់ទំនងរវាងសាលារៀន អាណាព្យាបាលសិស្ស និងសហគមន៍ ផ្សព្វផ្សាយឱ្យអាណាព្យាបាល និងសហគមន៍ បានយល់ដឹងអំពីកម្មវិធីសាលារៀនជំនាន់ថ្មី។
កម្មវិធីនេះធ្វើថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅអនុវិទ្យាល័យអរញ្ញរង្សី ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតី ឯកឧត្តម ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងតំណាងមន្ទីរ អប់រំ យុវជន និងកីឡា លោកគ្រូ អ្នកគ្រូ មាតាបិតាអាណាព្យាបាល និងសិស្សានុសិស្ស ជាច្រើនរូប។

លោក ព្រឿន ប្រុញ នាយកសាលាអនុវិទ្យាល័យអរញ្ញរង្សី បានឲ្យដឹងថា មានសិស្សចំនួន៤៨០នាក់ ចាប់ពីថ្នាក់ទី៧ ដល់ថ្នាក់ទី៩ ក្នុងនោះសិស្សថ្នាក់ទី៧ចំនួន២០១នាក់ ជាថ្នាក់ដែលបានអនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី។ ដោយឆ្នាំសិក្សា២០២៣- ២០២៤ជាឆ្នាំទី១ ដែលអនុវិទ្យាល័យអរញ្ញរង្សី អនុវត្តកម្មវិធីសាលារៀនជំនាន់ថ្មី នៅកម្រិតសិស្សថ្នាក់ទី៧ មានក្លឹបសិក្សា សរុបចំនួន២២ក្លឹប។ ពិព័រណ៍ស្នាដៃដែលសិស្សបានបង្ហាញទាំង៤៥គម្រោង តាំងបង្ហាញពេលនេះ បញ្ជាក់ពីការរៀន និងបង្រៀនក្នុងបរិបថថ្មី ដែលផ្សាភ្ជាប់រវាង វិជ្ជាសម្បទា ទៅនឹងការអនុវត្តជាក់ស្តែង ដែលនៅពី ក្រោយស្នាដៃនេះគឺសិស្សបានអភិវឌ្ឍនូវបំណិនសម្បទា និងចរិយាសម្បទា ដូចជាបំណិនសម្រាប់ការសិក្សា បំណិនសម្រាប់ការពង្រឹងសមត្ថភាពផ្ទាល់ខ្លួន បំណិនសម្រាប់ការងារ បំណិនសម្រាប់ភាពជាពលរដ្ឋ។

ឯកឧត្តម ឡោ ឆវណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាមានប្រសាសន៍ថាកម្មវិធីទិវាជួបអាណាព្យាបាលសិស្ស និងពិព័រណ៍ស្នាដៃសិស្ស គឺស្របតាមកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា ដែលរាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពទី១ ក្នុងការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ព្រោះថាធនធាមនុស្សជាកត្តាកំណត់ សង្គមសេដ្ឋកិច្ច និងការប្រកួតប្រជ្រែង។ កម្មវិធីសាលារៀនជំនាន់ថ្មី គឺជាបរិបទថ្មីក្នុងកំណែទម្រង់វិស័យអប់រំ ដែលអ្នកអនុវត្តទាំងអស់ រៀនបណ្ដើរ អនុវត្តបណ្ដើរ បើសិនអនុវត្តទៅជួបបញ្ហារទាមទារការកែលម្អ ទាំងនេះក៏ទាមទារការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងការអប់រំ ស្របតាមពាក្យស្លោកភាពជាដៃគូ រដ្ឋ និងសហគមន៍ ដើម្បីការអប់រំ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទនិងរូបភាព : ធន់ ពូថេ
កែសម្រួល: ហាំ ម៉េងហួត

Tags: អនុវិទ្យាល័យអរញ្ញរង្សី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីវេចនំអន្សមយុវជនខេត្តសៀមរាប ព្រឹត្តិការណ៍អនុស្សាវរីយ៍អន្សមយក្ស និងសកម្មភាពបំផុសស្មារតីស្រឡាញ់វប្បធម៌ ប្រពៃណីតាំងពីបុរាណ

ពិធីវេចនំអន្សមយុវជនខេត្តសៀមរាប ព្រឹត្តិការណ៍អនុស្សាវរីយ៍អន្សមយក្ស និងសកម្មភាពបំផុសស្មារតីស្រឡាញ់វប្បធម៌ ប្រពៃណីតាំងពីបុរាណ

មនុស្សជិត ២.០០០នាក់ ចូលរួមដង្ហែក្បួនអបអរទេសចរណ៍ពិភពលោកលើកទី២ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” នៅខេត្ដសៀមរាប

មនុស្សជិត ២.០០០នាក់ ចូលរួមដង្ហែក្បួនអបអរទេសចរណ៍ពិភពលោកលើកទី២ ក្រោមប្រធានបទ "ទេសចរណ៍ និងសន្តិភាព" នៅខេត្ដសៀមរាប

រថយន្ត១៣៥គ្រឿង នៃ៦៥៣គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល៦ថ្ងៃ

រថយន្ត១៣៥គ្រឿង នៃ៦៥៣គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល៦ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.