Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មនុស្សជិត ២.០០០នាក់ ចូលរួមដង្ហែក្បួនអបអរទេសចរណ៍ពិភពលោកលើកទី២ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” នៅខេត្ដសៀមរាប

ដោយ Pothe Thun
30/09/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប និងវិស័យឯកជន នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បាននឹងរៀបចំពិធីដង្ហែក្បួនអបអរទេសចរណ៍ពិភពលោកលើកទី២ ក្រោមប្រធានបទ “ទេសចរណ៍ និងសន្តិភាព” ដោយមានអ្នកចូលរួមប្រមាណជិត ២.០០០នាក់។

លោក ហ្វីលីព សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានដឹងថា ការដង្ហែនេះ គឺដើម្បីជាជំរុញដល់ក្រុមហ៊ុនទេសចរ ក៏ដូចជាប្រតិបត្ដិករទេសចរក្នុងខេត្ដមួយនេះ ឱ្យបញ្ចុះតម្លៃសេវាកម្មទេសចរ ទាំងការស្នាក់នៅ ការធ្វើដំណើរ និងថ្លៃម្ហូបអាហារ ពេញមួយខែកញ្ញានេះ ដើម្បីឱ្យអ្នកទេសចរមកទស្សនាខេត្ដសៀមរាប កាន់តែច្រើននៅរដូវវស្សា ដោយដង្ហែបានក្បួនចេញពីសួនច្បារព្រះរាជដំណាក់ ឆ្ពោះទៅតាមផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុងសៀមរាប។ លោកបន្តថា ព្រឹត្ដិការណ៍នេះ មានក្រុមហ៊ុនជាតិ និងអន្ដរជាតិចូលរួមប្រមាណ ៦០ផ្នែក ព្រមទាំងបានបញ្ចុះតម្លៃសេវាកម្មទេសចរណ៍ផងដែរ។ លោកថា ការអបអរទិវាពិភពលោកនេះ ក្រោមប្រធានបទ ទេសចរណ៍និងសន្ដិភាព បើគ្មានសន្ដិភាព ក៏គ្មានទេសចរដែរ។

ក្នុងសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ ដែលអានដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត បានបញ្ជាក់ថា ក្នុងនាមរាជរដ្ឋាភិបាល នីតិកាលទី៧ និងជនរួមជាតិកម្ពុជាទាំងមូល សម្តេច សូមសម្ដែងនូវការអបអរសាទរ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះអង្គការទេសចរណ៍សហប្រជាជាតិ (UN Tourism) ក៏ដូចជាបណ្តាប្រទេស រដ្ឋជាសមាជិក អង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍនានា ដែលបានយកចិត្តទុកដាក់ខ្ពស់និងទទួលខុសត្រូវលើការអភិវឌ្ឍ កសាង ពិសេសកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយគ្រប់ស្ថាប័ន ដោយផ្តោតទៅលើតួនាទីយ៉ាងសំខាន់នៃកម្លាំងអានុភាពរបស់វិស័យទេសចរណ៍ ក្នុងការជំរុញឱ្យមាននូវឱកាសការងារ ឱកាសនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងឱកាសធ្វើឱ្យជីវភាពរស់នៅកាន់តែប្រសើរឡើងសម្រាប់យើងទាំងអស់គ្នាឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រជាបណ្តើរៗ និងជាពិសេសបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាវប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់របស់យើងទាំងអស់គ្នា ឈានទៅរកសង្គមមួយមានសុខដុមនីយកម្ម ការយោគយល់គ្នា និងប្រកបទៅដោយការស្រឡាញ់ និងគាំទ្រសន្តិភាពពីគ្រប់ស្រទាប់មហាជនដែលសមស្របទៅនឹងប្រធានបទទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៤ «ទេសចរណ៍ និងសន្តិភាព»៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រថយន្ត១៣៥គ្រឿង នៃ៦៥៣គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល៦ថ្ងៃ

រថយន្ត១៣៥គ្រឿង នៃ៦៥៣គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល៦ថ្ងៃ

មន្ទីរវប្បធម៌ខេត្តសៀមរាប បានរៀបចំផ្ទាំងទស្សនីយភាព ល្ខោននិយាយរឿងផ្កាស្រពោន ជូនមហាជនទស្សនាដោយឥតគិតថ្លៃ

មន្ទីរវប្បធម៌ខេត្តសៀមរាប បានរៀបចំផ្ទាំងទស្សនីយភាព ល្ខោននិយាយរឿងផ្កាស្រពោន ជូនមហាជនទស្សនាដោយឥតគិតថ្លៃ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប កាន់វេនបិណ្ឌទី១២ នៅវត្ដព្រៃឆ្ការ ស្រុកជីក្រែង

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប កាន់វេនបិណ្ឌទី១២ នៅវត្ដព្រៃឆ្ការ ស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.