Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

មន្ទីរវប្បធម៌ខេត្តសៀមរាប បានរៀបចំផ្ទាំងទស្សនីយភាព ល្ខោននិយាយរឿងផ្កាស្រពោន ជូនមហាជនទស្សនាដោយឥតគិតថ្លៃ

ដោយ Pothe Thun
30/09/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
មន្ទីរវប្បធម៌ខេត្តសៀមរាប បានរៀបចំផ្ទាំងទស្សនីយភាព ល្ខោននិយាយរឿងផ្កាស្រពោន ជូនមហាជនទស្សនាដោយឥតគិតថ្លៃ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរវប្បធម៌ខេត្តសៀមរាប ក្រោមការគាំទ្រពីអាជ្ញាធរខេត្ត បានរៀបចំផ្ទាំងទស្សនីយភាព ល្ខោននិយាយរឿងផ្កាស្រពោន ជូនមហាជនទស្សនាដោយឥតគិតថ្លៃនៅផ្សារហើរីថេកវ៉កខេត្ដសៀមរាប ដោយមាន វត្តមានចូលរួមជាអធិបតី លោក សំកុល សុចិត្រា អភិបាលរងខេត្ដតំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប និងវត្តមានសមាជិកក្រុមប្រឹក្សាខេត្ត អគ្គកុងស៊ុលនៃសាធារណៈរដ្ឋកូរ៉េ ប្រចាំខេត្តសៀមរាប អគ្គកុងស៊ុលនៃសាធារណៈរដ្ឋប្រជាមានិតចិន ប្រចាំខេត្តសៀមរាប ប្រធានការិយាល័យ ទីប្រឹក្សាស្ថានទូតជប៉ុននៅកម្ពុជា ព្រមទាំងមហាជនយ៉ាងច្រើនកុះករ។

លោក មួន សុភាព ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប បានថ្លែងថា នេះជាលើកទី១ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសិល្បៈល្ខោនមហាជនខេត្ត បានលើកយកទស្សនីភាពខ្មែរ ទម្រង់ល្ខោននិយាយ ដែលកំពុងប្រឈមនឹងការបាត់បង់មកសម្តែងជូនសាធារណជន ពុកម៉ែ បងប្អូនខេត្តសៀមរាបបានទស្សនា ដោយលើកយករឿង “ផ្កាស្រពោន” ដែលជាស្នាដៃអក្សសិល្ប៍ដ៏មានប្រជាប្រិយភាពរបស់ខ្មែរក្នុងអំឡុងឆ្នាំ១៩៤៧។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានបន្ដថា កិច្ចសហការរៀបចំព្រឹត្តការណ៍សម្តែងរួមគ្នានេះក្នុងគោលបំណងទី១លើកទឹកចិត្ត ក៏ដូចជាការផ្តល់ឳកាសដល់សិល្បករល្ខោនខេត្តសៀមរាប ជាពិសេសបានមើលឃើញពួកគាត់បញ្ចេញទេពកោសល្យក្នុងការសម្តែង ទី២ ជម្រុញលើកទឹកចិត្តយុវជនឲ្យចូលរួមថែរក្សាមរតកល្ខោននិយាយឲ្យកាន់តែខ្លាំងក្លាថែមទៀត ព្រោះខេត្តសៀមរាបពុំដែលមានទម្រង់សិល្បៈល្ខោននិយាយនេះឡើយ ទី៣.ចង់ផ្សព្វផ្សាយទម្រង់ល្ខោននិយាយដល់ប្រជាពលរដ្ឋទូទៅក្នុងខេត្តសៀមរាប។ទី៤.បង្កបរិយាកាសឲ្យកាន់តែប្រសើរឡើងក្នុងខេត្តសៀមរាប នាឱកាសបុណ្យភ្ជុំបិណ្ឌនាពេលនេះ។ និង៥. ផ្សព្វផ្សាយពីសិល្បៈវប្បធម៌ ជាពិសេសទម្រង់ល្ខោននិយាយ”រឿងផ្កាស្រពោន”ដែលមានក្នុងអក្សរសិល្ប៍ខ្មែរ ដើម្បីជម្រុញវិស័យទេសចរណ៍ទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ រួមចំណែកលើកស្ទួយសេដ្ឋកិច្ចខេត្តសៀមរាប តាមរយៈកំណើន ទេសចរស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រ ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤។
លោកថា នៅកម្មវិធីខាងលើនេះ ប្រព្រឹត្តទៅបាន ដោយសារមានការចូលរួមឧបត្ថម្ភគាំទ្រយ៉ាងពេញទំហឹង ពីឆន្ទៈ ពីបេះដូង របស់ប្រជា ពលរដ្ឋកម្ពុជា របស់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមលើកស្ទួយវិស័យសិល្បៈខ្មែរមួយនេះឲ្យបានផុសផុលនឹងរស់រវើកឡើងវិញ។ លោកសង្កេតឃើញថា ទស្សនាទស្សនីយភាពខ្មែរ ពីទម្រង់ល្ងោននិយាយ ដំបូងខេត្ដសៀមរាប មានការចូលរួមចំណែកជាថវិកាមានចាប់ពី ៤០០ ៛ ១,០០០៛ រហូតដល់ ៥០០$ នេះកាយវិការដែលពុំអាចកាត់ថ្លៃបានឡើយ។

ក្នុងឱកាសនេះដែរ លោក សំកុល សុចិត្រា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលបាលខេត្តសៀមរាប មានប្រសាសន៍ថា អាជ្ញាធរខេត្ដ មានកិត្ដិយស ដែលមានកម្មវិធីបើកការទស្សនាទស្សនីយភាពខ្មែរ ទម្រង់ល្ខោននិយាយ រឿង «ផ្កាស្រពោន» នាពេលនេះ ដោយផ្តោតសំខាន់ទៅលើការលើកកម្ពស់ស្មារតីសិល្បៈល្ខោន មហាជនខេត្តសៀមរាប ជាពិសេសក្នុងស្រទាប់យុវជនដែលជាអ្នកបន្តវេនឲ្យកាន់តែមានការយល់ដឹងពីតម្លៃពិត នៃវប្បធម៌ដ៏សម្បូរណ៍បែបរបស់ដូនតាខ្លួនបានបន្សល់ទុកមក ដើម្បីឲ្យបន្តរស់រវើកប្រកបដោយសុខដុមភាព ដែលជាមូលដ្ឋានគ្រឹះនៃសេចក្តីស្រឡាញ់ មានសីលធម៌ គុណធម៌ និងការអភិវឌ្ឍន៍។

លោកបន្ថែមថា ក្នុងនាមយើងទាំអស់គ្នាដែលជាអ្នកបន្តវេន ត្រូវបំពេញកាតព្វកិច្ចក្នុងការធានាឲ្យបាននូវសុខដុមភាពនៃវប្បធម៌ជាតិ តាមរយៈការយកចិត្តទុកដាក់ថែរក្សា ការពារ និងអភិវឌ្ឍន៍តាមរយៈការបណ្តុះបណ្តាល ការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ដ៏សំបូរណ៍បែបឲ្យបានដល់សាធារណៈជន ពិសេសដល់អ្នកជំនាន់ក្រោយដែលជាអ្នកបន្តវេន។

លោកបានកោតសរសើរ ដែលមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈបានបង្កើតព្រឹត្តិការដ៏វិសេសវិសាលនេះឡើង ដែលជាមោទនៈភាព ជាមុខមាត់ខេត្ត ក៏ដូចជាកិត្យានុភាពជាតិទាំងមូល និងការអភិរក្ស ដើម្បីរក្សាការពារមិនឲ្យបាត់បង់នូវទម្រង់សិល្បៈល្ខោននិយាយមួយនេះ ហើយថែមទាំងបានបង្កើនសកម្មភាពផ្សព្វផ្សាយដល់សាធារណៈជនខេត្តសៀមរាបសំដៅរួមចំណែកក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ វប្បធម៌នៅក្នុងខេត្តសៀមរាប។

អត្ថបទ និងរូបភាព ៖ឈិត សាវី
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: មន្ទីរវប្បធម៌ខេត្តសៀមរាបរឿងផ្កាស្រពោន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប កាន់វេនបិណ្ឌទី១២ នៅវត្ដព្រៃឆ្ការ ស្រុកជីក្រែង

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប កាន់វេនបិណ្ឌទី១២ នៅវត្ដព្រៃឆ្ការ ស្រុកជីក្រែង

៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍កើនឡើងប្រមាណ ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣

៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍កើនឡើងប្រមាណ ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣

យ៉ាងហោចមនុស្ស៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តសៀមរាប

យ៉ាងហោចមនុស្ស៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.