Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប កាន់វេនបិណ្ឌទី១២ នៅវត្ដព្រៃឆ្ការ ស្រុកជីក្រែង

ដោយ Pothe Thun
30/09/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប កាន់វេនបិណ្ឌទី១២ នៅវត្ដព្រៃឆ្ការ ស្រុកជីក្រែង
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ដសៀមរាប និងប្រជាពលរដ្ឋ ដឹកនាំដោយឯកឧត្ដម ខៀវ ឆេន បានចូលរួមកាន់បិណ្ឌវេនទី១២ នៅវត្ដមនោរម្យ ហៅវត្ដព្រៃឆ្ការ ស្ថិតនៅឃុំពង្រលើ ស្រុកជីក្រែង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ដើម្បីឧទ្ទិសមគ្គផលដល់បុព្វការរីជន និងបានអំពាវនាវប្រជាពលរដ្ឋចូលរួមថែរក្សាសន្តិភាពនៅកម្ពុជា ដើម្បីការរីកចំរើនក្នុងវិស័យពទ្ធសាសនា និងអភិវឌ្ឍន៍សង្គមជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជានាយកខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថា ការធ្វើបុណ្យកាន់បិណ្ឌ ឬបុណ្យភ្ជុំបិណ្ឌដ៏មានអត្ថន័យនាពេលនេះ ទៅតាមប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ដើម្បីយកបច្ច័យ ក៍ដូចជាទ័យទានប្រគេនចំពោះព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សា សម្រាប់ឧទ្ទិសកុសលទៅឱ្យបុព្វការីជន ។

ឯកឧត្ដមបានបង្ហាញថា កម្ពុជា កំពុងតែដើរលើផ្លូវត្រូវ និងត្រូវតែបន្តដើរលើមាគ៌ាដ៏ត្រឹមត្រូវនេះបន្តទៀត ដើម្បីប្រជាពលរដ្ឋ ប្រទេសជាតិមានការអភិវឌ្ឍន៍ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ និងជាពិសេស បានធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ ក្នុងការចូលរួមធ្វើបុណ្យទានគ្រប់រដូវកាល មិនថាបុណ្យភ្ជុំបិណ្ឌ ឬបុណ្យចូលខ្មែរឆ្នាំ ឬពិធីបុណ្យផ្សេងទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយមាគ៌ាដ៏ត្រឹមត្រូវនេះ ក៍បានជំរុញឱ្យមានការអភិវឌ្ឍ កសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើន ទៅមុខបន្តទៀត។ នាឱកាសកាន់បិណ្ឌនេះ ឯកឧត្ដមអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្ដសៀមរាប បានអំពាវនាវដល់ ព្រះសង្ឍ បងប្អូនប្រជាពលរដ្ឋគ្រប់រូប ចូលរួមថែរក្សា ការពារសន្តិភាពនៅកម្ពុជាឲ្យបានគង់វង្ស តាមរយៈព្រះធម៌ផ្សាភ្ជាប់ នឹងសង្គម ។

ឯកឧត្ដម ខៀវ ឆេន បាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក និងយកចិត្តទុកដាក់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នាឱកាសពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលនេះផងដែរ។នៅឱកាសពិធីកាន់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ក្រុមកងារងារបានប្រគេនបច្ច័យជូនចៅអធិការវត្ត បច្ច័យកសាងវត្ត គ្រឿងឧបគោគបរិភោគជាច្រើនទៀតផងដែរ។

បើតាមលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង ខេត្ដសៀមរាប មានប្រសាសន៍ថា តាមការពិនិត្យចាប់តាំងពីបិណ្ឌមួយរហូតមកនេះ មានប្រជាពុទ្ធបរិស័ទជិតឆ្ងាយបានបំពេញកុសលផលបុណ្យនៅវត្តច្រើនជាងឆ្នាំមុនៗ ពោលនៅក្នុងវត្ដមានចង្ហាន់គ្រប់គ្រាន់ ជាក់ស្ដែងពិធីកាន់បិណ្ឌនៅវត្ដមនោរម្យ ហៅវត្ដព្រៃឆ្ការ មានចង្ហាន់ប្រគេនព្រះសង្ឃបបូរ ដែលនេះបង្ហាញថា ពិធីបុណ្យនៅជនបទក្ដីនៅទីក្រុងក្ដី គឺមានប្រជាពលរដ្ឋជាច្រើនកុះករបានថែរក្សាទំនៀមទម្លាប់ប្រពៃណីសាសនាកុំឲ្យបាត់បង់ ក៍ដូចជាចូលរួមថែរក្សាទម្រង់នៃទំនៀមទម្លាប់ប្រពៃណីសាសនាឲ្យបានល្អផងដែរ៕

អត្ថបទ និងរូបភាព ៖ ឈិត សាវី
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: វត្ដព្រៃឆ្ការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍កើនឡើងប្រមាណ ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣

៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍កើនឡើងប្រមាណ ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣

យ៉ាងហោចមនុស្ស៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តសៀមរាប

យ៉ាងហោចមនុស្ស៥នាក់ បានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេល ១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្នុងខេត្តសៀមរាប

សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ង ប្រគេនអង្ករ១០តោន ដល់វត្តស្វាយរមៀត សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្ស

សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ង ប្រគេនអង្ករ១០តោន ដល់វត្តស្វាយរមៀត សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្ស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.