Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ង ប្រគេនអង្ករ១០តោន ដល់វត្តស្វាយរមៀត សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្ស

ដោយ Pothe Thun
04/10/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ង ប្រគេនអង្ករ១០តោន ដល់វត្តស្វាយរមៀត សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្ស
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើម្បីចូលរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យព្រះពុទ្ធសាសនា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៤ម្សិលមិញនេះ លោក ច័ន្ទ ថោងសេរី សប្បុរសជនរស់នៅប្រទេសអាល្លឺម៉ង បានប្រគេនអង្ករចំនួន១០តោន ដល់វត្តស្វាយរមៀត ក្រុងសៀមរាប សម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្សចំនួន៥០អង្គ ដែលកំពុងស្នាក់នៅសិក្សារៀនសូត្រ ទាំងចំណេះដឹងទូទៅ និងភាសាបាលី។

ព្រះសច្ចានុបាល នឿម វុទ្ធី ព្រះគ្រូចៅអធិការវត្តស្វាយរមៀត មានថេរដីកាថា សាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀត បានបើកដំណើរបង្រៀនព្រះសង្ឃអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងនោះមានព្រះសង្ឃជាច្រើនអង្គបានទទួលចំណេះដឹង និងបានក្លាយជាធនធានមនុស្សដ៏ល្អ សម្រាប់សង្គមជាតិ ដោយអ្នកខ្លះសឹកទៅបានក្លាយជាមន្រ្តីរាជការ អ្នកខ្លះជាអ្នកប្រកបមុខរបរស៊ីមានជីវភាពធូរធា។ ហើយបច្ចុប្បន្ននេះ មានសាមណសិស្សចំនួន៥០អង្គ បានកំពុងតែសិក្សានៅសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតនេះ។ក្នុងនោះមានព្រះសង្ឃនៅក្នុងខេត្តសៀមរាបផង និងព្រះសង្ឃនិមន្តមកពីបណ្តាខេត្តផ្សេងៗផង។ សមណសិស្សទាំងនេះ ភាគច្រើនជាកូនអ្នកដែលមានជីវភាពខ្វះខាត ហើយសាលាពុទ្ធិកបឋមសិក្សាវត្តស្វាយរមៀតនេះ។ ជាមួយគ្នានេះ ព្រះតេជគុណក៏បានផ្តល់អាហាររូបករណ៍ឱ្យសមណសិស្សមួយចំនួនបានបន្តការសិក្សានៅសាកលវិទ្យាល័យផងដែរ។

ព្រះតេជគុណបានបន្តថា បើទោះបីរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការអភិវឌ្ឍវិស័យអប់រំឱ្យមានការរីកចម្រើន តាមរយៈការអភិវឌ្ឍសមត្ថភាពលោកគ្រូ អ្នកគ្រូ និងបានសាងសង់សាលារៀនស្ទើរគ្រប់ភូមិទាំងអស់នៅទូទាំងប្រទេសក៏ដោយ ប៉ុន្តែវត្តអារាមនៅមានតួនាទីសំខាន់ក្នុងការបង្ហាត់បង្រៀនដល់យុវជនកម្ពុជា ជាពិសេសអ្នកដែលមានជីវភាពខ្វះខាត។ ព្រះសច្ចានុបាល នឿម វុទ្ធី ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជនមកពីប្រទេសអាល្លឺម៉ង ដែលបានប្រគេនអង្ករនាពេលនេះ ស្របពេលដែលវត្តមានការចំណាយច្រើន ក្នុងការផ្គត់ផ្គង់សាមណសិស្សទាំងចង្ហាន់ និងសម្ភារៈសិក្សា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ច័ន្ទ ថោងសេរី បានថ្លែងថា ដោយមើលឃើញពីតួនាទីមិនអាចខ្វះបានរបស់ព្រះសង្ឃពោលគឺទីវត្តអារាម។ តាំងតែពីដើមមករហូតដល់បច្ចុប្បន្នវត្តអារាមព្រះពុទ្ធសាសនាបានចូលរួមអភិវឌ្ឍសង្គមកម្ពុជាស្ទើរតែគ្រប់វិស័យ ដូចវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ជាដើម ទើបលោកមានសទ្ធាជ្រះថ្លាប្រគេនអង្ករសម្រាប់ទ្រទ្រង់ចង្ហាន់ព្រះសង្ឃ និងសាមណសិស្ស ក្នុងគោលបំណង គឺចងឱ្យសាមណសិស្សបានរៀនសូត្រ ធម៌ បាលី ឱ្យបានជ្រៅជ្រះ ក្លាយជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ៕

អត្ថបទ និង រូបថត ៖ លោក ឃុត សៅ
កែសម្រួលអត្ថបទ ៖ លោក អ៊ុន ណារាជ្យ

Tags: វត្ត​ស្វាយ​រមៀត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រៀមយុទ្ធនាការ ដើរដើម្បីបញ្ឃប់អំពើជួញដូរមនុស្សលើកទី៣

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រៀមយុទ្ធនាការ ដើរដើម្បីបញ្ឃប់អំពើជួញដូរមនុស្សលើកទី៣

ក្រៅពីវិស័យទេសចរណ៍នៅតាមប្រាសាទបុរាណ ខេត្តសៀមរាប នៅមានសក្តានុពលដទៃទៀតដែលមិនគួរមើលរំលង

ក្រៅពីវិស័យទេសចរណ៍នៅតាមប្រាសាទបុរាណ ខេត្តសៀមរាប នៅមានសក្តានុពលដទៃទៀតដែលមិនគួរមើលរំលង

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.