Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រៀមយុទ្ធនាការ ដើរដើម្បីបញ្ឃប់អំពើជួញដូរមនុស្សលើកទី៣

ដោយ Pothe Thun
07/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រៀមយុទ្ធនាការ ដើរដើម្បីបញ្ឃប់អំពើជួញដូរមនុស្សលើកទី៣
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំពិភាក្សាត្រៀមរៀបចំយុទ្ធនាការ “ដើរដើម្បីបញ្ឃប់អំពើជួញដូរមនុស្សលើកទី៣ ឆ្នាំ២០២៤” ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត (គ.ខ.ប.ជ) ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោកស្រី ម៉ននី រង្សី មានប្រសាសន៍ថា កិច្ចប្រជុំនេះគឺ ធ្វើការពិភាក្សាគ្នាក្នុងការត្រៀមលក្ខណៈផ្សេងៗរៀបចំកម្មវិធីដើរ ដើម្បីបញ្ឃប់អំពើជួញដូរមនុស្សលើកទី៣ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងគោលដៅបំផុសស្មារតីដល់សាធារណជនទូទៅក្នុងការលុបបំបាត់រាល់សកម្មភាពជួញដូរមនុស្សគ្រប់រូបភាព និងបង្ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើសនានា ពាក់ព័ន្ធនឹងការជួញដូរមនុស្ស អំពើហិង្សាទាក់ទងនឹងយេនឌ័រ ព្រមទាំងការការពារជនរងគ្រោះដោយអំពើជួញដូរ ដែលកំពុងបន្តកើតមានក្នុងប្រទេសកម្ពុជា និងនៅលើពិភពលោក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកស្រី រំពឹងថា កម្មវិធីដើរ ដើម្បីបញ្ឃប់អំពើជួញដូរមនុស្សលើកទី៣ នឹងមានថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋចូលរួមច្រើន ដើម្បីជាការលើកមុខមាត់ដល់ខេត្តសៀមរាប ព្រោះយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនេះ គឺជាយុទ្ធនាការសកលមួយ ដែរធ្វើឡើងនៅតាមបណ្តាប្រទេសផ្សេងៗ នៅលើពិភពលោក ហើយវាជាលើកទី៣ សម្រាប់ខេត្តសៀមរាប និងជាលើកទី១០ នៅទូទាំងសកលលោក។ លើសពីនេះ ចំពោះប្រទេសកម្ពុជាយើង កន្លងមកក៏មានបណ្តាខេត្តមួយចំនួនរៀបចំឡើង ដែរនេះការបង្ហាញនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំខេត្ត និងប្រជាជនកម្ពុជា ក្នុងការប្រឆាំងអំពើជួញដូរមនុស្សនេះ។

លោកស្រីអនុប្រធានអចិន្រ្តៃយ៍ ក៏បានជំរុញឱ្យក្រុមការងារលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត ត្រូវសហការគ្នាឱ្យបានល្អ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ រដ្ឋបាលក្រុងស្រុក អង្គការដៃគូ កងកម្លាំងប្រដាប់អាវុធនានា និងក្រុមការងារពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យយុទ្ធនាការនេះប្រព្រឹត្តិទៅដោយរលូន និងទទួលបានផ្លែផ្កាល្អប្រសើរផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជួញដូរ​មនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រៅពីវិស័យទេសចរណ៍នៅតាមប្រាសាទបុរាណ ខេត្តសៀមរាប នៅមានសក្តានុពលដទៃទៀតដែលមិនគួរមើលរំលង

ក្រៅពីវិស័យទេសចរណ៍នៅតាមប្រាសាទបុរាណ ខេត្តសៀមរាប នៅមានសក្តានុពលដទៃទៀតដែលមិនគួរមើលរំលង

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌

មន្ត្រីសុខាភិបាល៖ ជំងឺរបេងមិនមែនជាជំងឺតំណពូជទេ តែជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចព្យាបាលបាន

មន្ត្រីសុខាភិបាល៖ ជំងឺរបេងមិនមែនជាជំងឺតំណពូជទេ តែជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចព្យាបាលបាន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.