Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីសុខាភិបាល៖ ជំងឺរបេងមិនមែនជាជំងឺតំណពូជទេ តែជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចព្យាបាលបាន

ដោយ Pothe Thun
07/10/2024
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីសុខាភិបាល៖ ជំងឺរបេងមិនមែនជាជំងឺតំណពូជទេ តែជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចព្យាបាលបាន
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានមណ្ឌលសុខភាពគោកចក ក្រុងសៀមរាប លោកស្រី ភាសំបូ លីណា បានបង្ហាញថា ពលរដ្ឋភាគច្រើនពិតជាបានស្គាល់ពីជំងឺរបេង ដែលជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើម មិនមែនជាជំងឺតំណពូជឡើយ ហើយជំងឺរបេង ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតនោះ គឺជំងឺរបេងសួត ដោយជំងឺរបេងសួត ឆ្លងតាមរយៈការដកដង្ហើម ការក្អក កណ្តាស់ ហើយមេរោគរបេងសួតនេះ ងាយនឹងឆ្លងក្នុងស្ថានភាពត្រជាក់។

ក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ លោកស្រី ភាសំបូ លីណា បានឱ្យដឹងថា ជំងឺរបេង អាចបង្ហាញរោគសញ្ញាមួយចំនួនដូចជា អ្នកជំងឺធ្លាក់ខ្លួនស្គម អស់កម្លាំង ល្ហិតល្ហៃដៃជើង បែកញើសខ្នង ហើយក្នុងករណីនេះជាជំងឺរបេងសួត វាធ្វើឱ្យអ្នកជំងឺក្អករ៉ាំរ៉ៃ។ សម្រាប់មនុស្សមួយចំនួនតែងគិតថា ជំងឺរបេង ជាជំងឺតំណពូជ ពីព្រោះពួកគាត់តែងមានទស្សនៈថា កូនកំលោះក្រមុំរស់នៅក្នុងគ្រួសារដែលមានឪពុក ឬម្តាយកើតជំងឺរបេង តែងឆ្លងជំងឺនេះបន្ត។ ប៉ុន្តែការពិតទស្សនៈបែបនេះ វាហួសសម័យហើយ ពីព្រោះជំងឺរបេង អាចព្យាបាលជាសះស្បើយបាន ១០០ភាគរយ ដោយការប្រើប្រាស់ឱសថ និងការចាក់ថ្នាំ ដោយគ្រាន់តែឱ្យអ្នកជំងឺអនុវត្តការប្រើប្រាស់ឱសថតាមវេជ្ជបញ្ជា ឬបុគ្គលិកសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនប៉ុណ្ណោះ ដែលការព្យាបាលដោយមិនគិតថ្លៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយគ្នានេះ លោកស្រីប្រធានមណ្ឌល ក៏បានសំណូមពរឱ្យប្រជាពលរដ្ឋ ត្រូវចេះយល់ដឹងពីសុខភាព និងមកទទួលសេវាឱ្យាបានត្រឹមត្រូវ កុំឱ្យប្រើប្រាស់ថ្នាំដោយខ្លួនឯង ធ្វើឱ្យស៊ាំថ្នាំពិបាកព្យាបាលនៅពេលក្រោយ ហើយជំងឺកាន់តែធ្ងន់ធ្ងរ។ ដូច្នេះត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ ដែលអាចទុកចិត្តបាន ដើម្បីឱ្យសុខភាពបានប្រសើរឡើង៕

អត្ថបទ៖ លោក ឡេង ពិសិដ្ឋ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំងឺរបេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអប់រំ និងរដ្ឋបាលខេត្តសៀមរាប បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅតាមមណ្ឌលទាំង១៦ក្នុងខេត្ត

ក្រសួងអប់រំ និងរដ្ឋបាលខេត្តសៀមរាប បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅតាមមណ្ឌលទាំង១៦ក្នុងខេត្ត

រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរផែនការខេត្តសៀមរាប សម្រាប់លទ្ធផលការងារដែលសម្រេចបានកន្លងមក

រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរផែនការខេត្តសៀមរាប សម្រាប់លទ្ធផលការងារដែលសម្រេចបានកន្លងមក

កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤

កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.