Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរផែនការខេត្តសៀមរាប សម្រាប់លទ្ធផលការងារដែលសម្រេចបានកន្លងមក

ដោយ Pothe Thun
08/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរផែនការខេត្តសៀមរាប សម្រាប់លទ្ធផលការងារដែលសម្រេចបានកន្លងមក
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប ដើម្បីស្ដាប់នូវរបាយការណ៍ដែលអនុវត្តបានកន្លងមក ប្រមូលនូវបទពិសោធ និងបញ្ហាប្រឈមក្នុងការអនុវត្តការងារ ដោយមានការចូលរួមពី លោក សុខ ថុល អភិបាលរងខេត្តសៀមរាប រួមនិងប្រតិភូអមដំណើរជាច្រើនរូប។

បន្ទាប់ពីស្ដាប់របាយការណ៍របស់លោកប្រធានមន្ទីររួចមក ឯកឧត្តម រដ្ឋមន្ត្រី ប៊ិន ត្រឈៃ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចការងារយ៉ាងសកម្មនាពេលកន្លងមក និងបានលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ក្នុងការបន្តកសាងនិងអភិវឌ្ឍសមត្ថភាព ដើម្បីក្លាយជាធនធានមនុស្ស និងជាសសរទ្រូងសម្រាប់អង្គភាព។ ឯកឧត្តម ក៏បានគាំទ្រចំពោះការរៀបចំចាត់ចែង និងបែងចែកតួចនាទីរបស់មន្ទីរដែលធ្វើឱ្យការងារអនុវត្តទៅបានដោយរលូន និងទទួលបានជោគជ័យផ្លែផ្កាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម រដ្ឋមន្ត្រី ក៏បានចែករំលែកយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល គឺការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដោយផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើការកសាងមូលធនមនុស្ស តាមរយៈការអភិវឌ្ឍផ្នែកចំណេះដឹង ផ្សារភ្ជាប់នឹងសីលធម៌ ពោលគឺធនធានមនុស្សសម្រាប់ពេលអនាគត ត្រូវមានទាំងចំណេះដឹង និងសីលធម៌។ ក្នុងនោះចក្ខុវិស័យឆ្នាំ២០៥០ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយមួយ ដែលរាជរដ្ឋាភិបាលគ្រប់ជំនាន់បានគិតគូរ និងអនុវត្ត ព្រមទាំងសម្រេចបានសមិទ្ធផលជាច្រើនរាប់ពុំអស់ ដើម្បីជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន ការដាក់ចេញនូវយុទ្ធសាស្ត្រជាច្រើន សំដៅសម្រេចបានចក្ខុវិស័យរបស់កម្ពុជា ក្នុងការប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ឯកឧត្តម មានប្រសាសន៍ថា ជាមួយនឹងសមិទ្ធផលដែលយើងសម្រេចបានកន្លងមក និងបន្តទៅមុខទៀត គឺយើងមិនអាចបំភ្លេចបាននូវកត្តាសន្តិភាព ព្រោះសន្តិភាពមួយ ការអភិវឌ្ឍមួយ និងការបែងចែកផ្លែផ្កាសេដ្ឋកិច្ចប្រកបដោយសមភាព នឹងនាំកម្ពុជារក្សាបាននូវសន្តិភាពគង់វង្សយូរអង្វែង និងឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។ ក្នុងនោះក្រសួងផែនការ នឹងពុំអាចសម្រេចបានលទ្ធផលការងារកន្លងមក និងពេលអនាគត ជូនរាជរដ្ឋាភិបាលនោះឡើយ ប្រសិនបើពុំមានកិច្ចសហការពីក្រសួងស្ថាប័នទាំងអស់ នៃរាជរដ្ឋាភិបាលនោះទេ។ ការផ្ដល់ធាតុចូល និងទស្សនទានបានទាន់ពេលវេលា ជាកត្តាយ៉ាងសំខាន់ ឈានទៅសម្រេចបានការកសាងផែនការយុទ្ធសាស្ត្រ គោលនយោបាយ ដែលមានភាពប្រទាក់ក្រឡា និងប្រសិទ្ធភាពខ្ពស់ សម្រាប់ការអភិវឌ្ឍជាតិ៕

អត្ថបទ និង រូបភាព៖ លោក អ៊ុន ណារាជ្យ

Tags: ​ក្រសួង​ផែនការ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤

កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤

អភិបាលខេត្តសៀមរាប ប្រកាសផ្ដល់ម៉ូតូម្នាក់១គ្រឿង ដល់សិស្សនិទ្ទេសA និងជំរុញដល់បេក្ខជនទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព

អភិបាលខេត្តសៀមរាប ប្រកាសផ្ដល់ម៉ូតូម្នាក់១គ្រឿង ដល់សិស្សនិទ្ទេសA និងជំរុញដល់បេក្ខជនទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព

ការដេញថ្លៃគម្រោងជួសជុលផ្លូវដី២ខ្សែ និងលូកាត់ផ្លូវ២កន្លែង ក្នុងឃុំក្ដីរុន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

ការដេញថ្លៃគម្រោងជួសជុលផ្លូវដី២ខ្សែ និងលូកាត់ផ្លូវ២កន្លែង ក្នុងឃុំក្ដីរុន ស្រុកពួក ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.