Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួងអប់រំ និងរដ្ឋបាលខេត្តសៀមរាប បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅតាមមណ្ឌលទាំង១៦ក្នុងខេត្ត

ដោយ Pothe Thun
08/10/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
ក្រសួងអប់រំ និងរដ្ឋបាលខេត្តសៀមរាប បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅតាមមណ្ឌលទាំង១៦ក្នុងខេត្ត
6
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤ ដូចបណ្ដាឆ្នាំកន្លងទៅដែរ សម្រាប់ខេត្តសៀមរាប សិស្សានុសិស្ស ដែលមកប្រឡង អាចផ្ញើកង់-ម៉ូតូ នៅតាមមណ្ឌលប្រឡងរបស់ខ្លួន ដោយមិនគិតថ្លៃ និងប្រកបដោយសុវត្ថិភាព ដែលរៀបចំដោយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។ ទន្ទឹមនឹងនេះ ដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយភាពប្រក្រតី មានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈល្អនិង ធានាបាននូវយុត្តិធម៌ជូនបេក្ខជន និងមាតាបិតា ឬអាណាព្យាបាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក៏បានរៀបចំកម្លាំងការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្តាប់ធ្នាប់របៀបរៀបរយតាមមណ្ឌលប្រឡងនីមួយៗ រក្សាសន្តិសុខ សុវត្ថិភាពក្នុងការដឹកជញ្ជូននិងរក្សាទុកហិបវិញ្ញាសារក្នុងបានយ៉ាងល្អប្រសើរ ព្រមទាំងរក្សានូវសន្តិសុខ សុវត្ថិភាពដល់គណៈមេប្រយោគគ្រប់លំដាប់ថ្នាក់នៅគ្រប់ដំណាក់កាលនៃការប្រឡងផងដែរ។

ក្នុងឱកាសបើកវិញ្ញាសារប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ នៅវិទ្យាល័យ១០មករា១៩៧៩ នាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។
ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញលើកទឹកចិត្តដល់បេក្ខជនប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំនេះ ទាំងអស់ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព និងត្រូវគោរពតាមវិន័យលក្ខខ័ណ្ឌកំណត់ និងបម្រាមទាំងឡាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគោរព និងស្តាប់តាមការណែនាំរបស់អនុរក្សចៀសវាងប្រព្រឹត្តិផ្ទុយនូវការណែនាំ និងលក្ខខ័ណ្ឌកំណត់ផ្សេងៗ ជាពិសេសក្នុងការបើកបរមកប្រឡងត្រូវរក្សាសុវត្ថិភាព និងប្រុងប្រយត្ន័ក្នុងការបើកបរយានយន្តឱ្យបានជាប្រចាំ។

ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងកោតសរសើរ ដល់ការរៀបចំរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងកម្លាំងយុវជនសហភាពសហព័ន្ឋកម្ពុជាខេត្តសៀមរាប ដែលបានសហការល្អ សំដៅរួមចំណែករក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយល្អប្រសើរ ជាពិសេស គ្រប់សមាសភាពគណៈកម្មការក៍ចាត់ចែងដំណើរការប្រឡងបានបំពេញតួនាទីភារកិច្ចប្រកបដោយរលូនផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៍បានណែនាំ និងផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូអ្នកគ្រូ ជាអនុរក្ស និង និងមេប្រយាគ ព្រមទាំងក្មួយៗសិស្សានុសិស្ស បេក្ខជនទាំងពីរភេទ ត្រូវយកចិត្តទុកដាក់ ប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ដើម្បីឈានទៅទទួលលទ្ឋផលល្អនៅពេលប្រកាសលទ្ឋផល។

ឯកឧត្តមមានប្រសាសន៍ថា៖ ការប្រឡងនេះ គឺជាការវាស់ស្ទង់នូវរាល់កម្រិតនៃចំណេះដឹងរបស់ក្មួយៗ ដែលបានខិតខំប្រឹងប្រែងសិក្សារៀនសូត្រអស់រយៈពេល១២ឆ្នាំកន្លងមក ហើយលទ្ឋផលយ៉ាងណាៗនោះគឺអាស្រ័យលើសមត្ថិភាពបេក្ខជនម្នាក់ៗ ពោលគឺ អ្នកចេះគឺជាប់ តែយ៉ាងណាក្តី ក៏យើងចង់ឱ្យបេក្ខជនមកប្រឡងជាប់ទាំងអស់គ្នាមិនថាទទួលបាននិទ្ទេសល្អឬមិនល្អនោះទេ។

ឯកឧត្តម បានបញ្ជាក់ថា៖ក្មួយៗកុំបារម្ភពីបញ្ហាវិញ្ញាសារដែលក្មួយៗប្រឡងនាពេលនេះឡើយ ក្រសួងអប់រំមិនបានធ្វើឲ្យបែកធ្លាយឬមានបញ្ហាអ្វីចេញទៅក្រៅនោះទេ គឺ មានតែក្មួយៗទាំងអស់ បានឃើញក្នុងពេលប្រឡងតែប៉ុណ្ណោះ ហើយសូមរក្សានូវវិន័យ សីលធម៌ គោរពនូវលក្ខន្តិកៈក្នុងពេលប្រឡងឲ្យបានល្អ។ ឯកឧត្តម បានផ្តាំផ្ញើ និងរំលឹកដល់អនុរក្សគណៈកម្មការទាំងអស់ព្រមទាំងសមត្ថកិច្ចឱ្យខិតខំប្រឹងប្រែងអនុវត្តដោយប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវតួនាទីភារកិច្ចចៀសវាងបញ្ហាផ្សេងៗកើតឡើង។

ការប្រឡងមានរយៈពេលពីរថ្ងៃ នៅថ្ងៃទី០៨និងទី០៩ ខែតុលា ឆ្នាំ២០២៤នេះ នៅតាមមណ្ឌលប្រឡងនីមួយៗ ពុំអនុញ្ញាតិឱ្យយកចូលនូវអាវុធជាតិផ្ទុះគ្រប់ប្រភេទ ហាមយកចូលសំណៅឯកសារគ្រប់រូបភាព កាតាប កាបូបយួរដៃ ថង់ សំពៀត កញ្ចប់ផ្សេងៗ និងទឹកលុបពណ៌ស និងហាមយកចូលឧបករណ៍អេឡិចត្រូនិក ទូរស័ព្ទដៃ ប្រដាប់គិតលេខ នាឡិកាដៃដែលអាចគិតលេខបាន ។

ក្នុងរបាយការណ៍របស់ មន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានឲ្យដឹងថា៖ការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២៣/២០២៤នេះ ខេត្តសៀមរាបមានមណ្ឌលប្រឡង ចំនួន១៦មណ្ឌលនិង មានបន្ទប់ចំនួន ៤៣៣បន្ទប់ ក្នុងនោះផ្នែកវិទ្យាសាស្ត្រ មានចំនួន ៥មណ្ឌល ស្មើ១២៨បន្ទប់។ផ្នែក វិទ្យាសាស្ត្រសង្គម ១១មណ្ឌល ស្មើ៣០៥ បន្ទប់ ។ មានបេក្ខជន ចំនួនសរុប ១០៧៣៦នាក់ ក្នុងនោះស្រី ៦២៥៧នាក់។


អត្ថបទ ៖យូ វង្ស

Tags: #BacII#BacII2024
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរផែនការខេត្តសៀមរាប សម្រាប់លទ្ធផលការងារដែលសម្រេចបានកន្លងមក

រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរផែនការខេត្តសៀមរាប សម្រាប់លទ្ធផលការងារដែលសម្រេចបានកន្លងមក

កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤

កិច្ចប្រជុំជំរុញ និងគាំទ្របេក្ខភាពអង្គភាពផ្ដល់សេវាសាធារណៈគំរូថ្នាក់ខេត្តក្នុងវិស័យអប់រំនិងវិស័យសុខាភិបាល សម្រាប់ឆ្នាំ២០២៤

អភិបាលខេត្តសៀមរាប ប្រកាសផ្ដល់ម៉ូតូម្នាក់១គ្រឿង ដល់សិស្សនិទ្ទេសA និងជំរុញដល់បេក្ខជនទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព

អភិបាលខេត្តសៀមរាប ប្រកាសផ្ដល់ម៉ូតូម្នាក់១គ្រឿង ដល់សិស្សនិទ្ទេសA និងជំរុញដល់បេក្ខជនទាំងអស់ត្រូវប្រឹងប្រែងឱ្យអស់ពីសមត្ថភាព

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.