Tag: ជំងឺរបេង

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេង ហៅកាត់ថា CURE ដែលបានអនុវត្តអស់រយៈពេលជិត១៥ខែកន្លងមក ចាប់ពីខែតុលាឆ្នាំ២០២០ ដល់ខែធ្នូឆ្នាំ២០២១ ក្រោមកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន នៃក្រសួងសុខាភិបាល ជាមួយសមាគមជំងឺរបេង នៃសាធារណរដ្ឋកូរ៉េ ដែលប្រតិបត្តិការយ៉ាងសកម្មដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាបនោះ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការហើយ តាមរយៈនៃអង្គសិក្ខាសាលា ដោយបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយនឹងការផ្តល់ក្តីសង្ឃឹមសម្រាប់អនាគត ថានឹងបានជួយដល់ការកាត់បន្ថយស្ថានភាពគំរាមកំហែងនៃជំងឺរបេងចាប់ពីពេលបច្ចុប្បន្ននេះតទៅ ។ ឯកឧត្តម ...

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា ផ្អែកតាមចក្ខុវិស័យរបស់ជាតិ គឺនៅឆ្នាំ២០៥០ កម្ពុជាគ្មានអ្នកជំងឺ គ្មានអ្នកស្លាប់ និងគ្មានអ្នកទទួលរងគ្រោះពីជំងឺរបេង

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា ផ្អែកតាមចក្ខុវិស័យរបស់ជាតិ គឺនៅឆ្នាំ២០៥០ កម្ពុជាគ្មានអ្នកជំងឺ គ្មានអ្នកស្លាប់ និងគ្មានអ្នកទទួលរងគ្រោះពីជំងឺរបេង

លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគេបេង និងហង់ហ្សិននៃក្រសួងសុខភិបាល មានប្រសាសន៍ថា ផ្អែកតាមចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា គឺនៅឆ្នាំ២០៥០ នឹងធ្វើឱ្យប្រទេសកម្ពុជាគ្មានជំងឺរបេង ក្នុងនោះមិនមានការស្លាប់ មិនមានអ្នកជំងឺ និងមិនមានអ្នកទទួលរងផលប៉ះពាល់ ដែលកត្តានេះផ្អែកទៅលើគោលដៅចំនួន៥ នៅក្នុងយុទ្ធសាស្ត្រជាតិរបស់ខ្លួនយ៉ាងច្បាស់លាស់ ដើម្បីបញ្ចប់ជំងឺរបេង ឆ្នាំ ២០២១-២០៣០ តាមរយៈយន្តការនៃការពង្រឹងការត្រួតពិនិត្យតាមដាននិងការវាយតម្លៃរបស់កម្មវិធីជាតិកំចាត់រោគរបេង និងសមត្ថភាពឃ្លាំមើល គឺជាសសរស្តម្ភមួយរបស់យុទ្ធសាស្ត្រជាតិ ...

Recommended

សូម Like និង Follow ពួកយើង