Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

តំណាងរាស្ដ្រខេត្ដសៀមរាបនិងអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ វត្ដ ក្នុងស្រុកពួក សម្រាប់ដោះស្រាយក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩

ដោយ Pothe Thun
30/03/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
តំណាងរាស្ដ្រខេត្ដសៀមរាបនិងអាជ្ញាធរខេត្តសៀមរាប នាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ វត្ដ ក្នុងស្រុកពួក សម្រាប់ដោះស្រាយក្នុងអំឡុងពេលជួបវិបត្ដិជំងឺកូវីដ១៩
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម អ្នកឧកញ៉ា សៀងណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី រួមជាមួយនឹងឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិភិបាលខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាក្នុងខេត្ត បាននាំយកទេយ្យទានប្រគេនព្រះសង្ឃគង់ប្រចាំនៅវត្តចំនួន ៣៣ វត្ដ ក្នុងស្រុកពួក ដើម្បីជួយដោះស្រាយចង្ហាន់ព្រះសង្ឃ ក្នុងពេលជួបបញ្ហាជំងឺកូវីដ១៩។

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ដ្រខេត្ដសៀមរាប មានប្រសាសន៍ថា ការប្រគេនទេយ្យទាននេះ កើតឡើងដោយមានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តសៀមរាប បានអនុញ្ញាតឱ្យឯកឧត្តម សហការជាមួយក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ដើម្បីរៀបចំទេយ្យទានប្រគេនព្រះសង្ឃក្នុងខេត្តសៀមរាប ដោយហេតុថាដោយសារការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ ធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទក៏មានការខ្វះខាតច្រើនផងដែរនោះ ។

ឯកឧត្ដមបានបន្ដថា នេះជាសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ បើទោះជាមិនបានច្រើន ប៉ុន្តែក៏អាចជួយសម្រាលបន្ទុក និងដោះទ័លដល់ព្រះតេជគុណគ្រប់ព្រះអង្គបានមួយរយៈផងដែរ ប៉ុន្តែប្រការសំខាន់ សូមអំពាវនាវដល់ព្រះតេជគុណគ្រប់ព្រះអង្គ មេត្តាជួយក្រើនរំលឹកដល់ញាតិញោមពុទ្ធបរិស័ទរបស់យើងគ្រប់ៗគ្នា ឱ្យពង្រឹងនូវការគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពីការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេស វិធានការ៣កុំ និង ៣ការពារ ឱ្យបានម៉ឺងម៉ាត់បំផុត ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបថត ៖ លោក ឈិត សាវី
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: តំណាងរាស្ដ្រខេត្ដសៀមរាបព្រះសង្ឃ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រយះពេល៣ខែឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

រយះពេល៣ខែឆ្នាំ២០២១ ក្រុមការងារសហគមន៍អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឱ្យពលរដ្ឋក្នុងតំបន់អង្គរជួសជុលផ្ទះ និងសាងសង់សំណង់ស្រាលចំនួន៦១៦ករណី

លោក ចូ បៃដិន ប្រកាសជំហានថ្មី ដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ នៅទូទាំង សហរដ្ឋអាមេរិក

លោក ចូ បៃដិន ប្រកាសជំហានថ្មី ដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ នៅទូទាំង សហរដ្ឋអាមេរិក

សហរដ្ឋអាមេរិក បង្គាប់ឲ្យបុគ្គលិកទូតដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា

សហរដ្ឋអាមេរិក បង្គាប់ឲ្យបុគ្គលិកទូតដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.