Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

លោក ចូ បៃដិន ប្រកាសជំហានថ្មី ដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ នៅទូទាំង សហរដ្ឋអាមេរិក

ដោយ Pothe Thun
31/03/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
លោក ចូ បៃដិន ប្រកាសជំហានថ្មី ដើម្បីដោះស្រាយបញ្ហារើសអើងពូជសាសន៍ នៅទូទាំង សហរដ្ឋអាមេរិក
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃអង្គារម្សិលមិញនេះ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសពីវិធានការណ៍ឆ្លើយតប ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេកាំងដើម កំណើតអាស៊ី រួមទាំងការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក បានមកពីមូលនិធិប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា (COVID-19) ដើម្បីផ្ដល់ជូនដល់កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយដល់ ជនរងគ្រោះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ នេះ។

លោក បៃដិន បានបង្ហោះសារមួយនៅលើបណ្តាញសង្គម Twitter យ៉ាងដូច្នេះថា «យើងមិនអាចនៅស្ងៀមទៀតបានទេ ចំពោះការកើនឡើងនូវអំពើហិង្សា ប្រឆាំងជនជាតិអាមេរិកាំង ដើមកំណើតអាស៊ី។ ការបាញ់ប្រហារទាំងនោះ គឺជាអំពើខុសទាំងស្រុង ដែលមិនស័ក្តិសមជាជនជាតិអាមេរិកាំងឡើយ ហើយវាត្រូវតែបញ្ឈប់»។
វិធានការណ៍ថ្មីរបស់លោកប្រធានាធិបតី ចូ បៃដិន រួមមានការបញ្ចេញនូវថវិកាចំនួន ៤៩.៥លានដុល្លារអាមេរិក សម្រាប់ផ្ដល់ជូនដល់ «កម្មវិធីសហគមន៍អាមេរិក ដើម្បីជួយជនរងគ្រោះ ដែលរួចផុតពីអំពើហិង្សាក្នុងគ្រួសារ និងការរំលោភផ្លូវភេទ» ក៏ដូចជាក្រុមការងារថ្មីមួយ ដែលយកចិត្តទុកដាក់ក្នុងការប្រឆាំងនឹង អំពើស្អប់ខ្ពើមចំពោះជនជាតិអាស៊ី ដើម្បីធ្វើការថែរក្សាសុខភាពផងដែរ។

គួរបញ្ជាក់ថា វិធានការណ៍ថ្មីខាងលើនេះ បានកើតឡើងបន្ទាប់ពីមានការបាញ់ប្រហារដ៏កក្រើកមួយ នៅទីក្រុងអាត្លង់តា (Atlanta) នៃរដ្ឋចរចៀ (Georgia) សហរដ្ឋអាមេរិក កាលពីដើមខែនេះ ដែលបណ្តាលឱ្យមនុស្ស ០៨នាក់ស្លាប់ ក្នុងនោះរួមមាន ០៦នាក់ជាស្ត្រីជនជាតិអាមេរិកាំង ដើមកំណើតអាស៊ី។ ការបាញ់ប្រហារនេះ បានបង្កឱ្យមានការភ័យខ្លាចយ៉ាងខ្លាំង ក្នុងចំណោមជនជាតិអាមេរិកាំង ដើមកំណើតអាស៉ី។ ការរើសអើងកាន់តែកើនឡើង ខណៈការប្រមូលផ្តុំគ្នាតវ៉ា ក៏បាននិងកំពុងកើតឡើងនៅអាមេរិកផងដែរ ដើម្បីជំរុញឲ្យបញ្ឈប់ជំងឺរើសអើងពូជសាសន៍នេះ៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Tags: រើសអើងពូជសាសន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សហរដ្ឋអាមេរិក បង្គាប់ឲ្យបុគ្គលិកទូតដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា

សហរដ្ឋអាមេរិក បង្គាប់ឲ្យបុគ្គលិកទូតដែលគ្មានភារកិច្ចចាំបាច់ ត្រូវចាកចេញពីមីយ៉ាន់ម៉ា

ករណីអគ្គិភ័យឆេះព្រៃនិងស្មៅនៅស្រុកប្រាសាទបាគងត្រូវបានសមត្ថកិច្ច ចាត់ការពន្លត់ទាន់ពេលវេលា 

ករណីអគ្គិភ័យឆេះព្រៃនិងស្មៅនៅស្រុកប្រាសាទបាគងត្រូវបានសមត្ថកិច្ច ចាត់ការពន្លត់ទាន់ពេលវេលា 

អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពបងប្អូនសាសនិកឥស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបចុះពិនិត្យទីតាំងសម្រាប់បញ្ចុះសពបងប្អូនសាសនិកឥស្លាម ក្នុងករណីស្លាប់ដោយជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.