លោក ចូ បៃដិន នៅថ្ងៃពុធនេះបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ បង្ខំឱ្យរុស្ស៉ីត្រឡប់មករកតុចរចាវិញ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកផ្ទាល់អះអាងថានឹងមិនផ្ដល់អាវុធបែបនេះឱ្យអ៊ុយក្រែនទេ។ លោកថា យើងនឹងបញ្ជូនឱ្យអ៊ុយក្រែននូវប្រព័ន្ធមីស៊ីលទំនើបៗ និងគ្រាប់រំសេវបន្ថែម ដែលអាចជួយឱ្យពួកគេប្រយុទ្ធនៅលើសមរភូមិ និងមានជំហរកាន់តែរឹងមាំនៅឯតុចរចា។
មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានឲ្យដឹងដែរថា អាវុធដែលនឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ HIMARS ដែល កងទ័ពអ៊ុយក្រែនបានស្នើសុំជារឿយៗ ដើម្បីអាចទប់ទល់នឹងការវាយប្រហារដោយមីស៊ីលពីសំណាក់កងទ័ពរុស្ស៉ី។ ប៉ុន្តែ នៅពេលត្រូវបានសួរថាតើផ្ដល់អាវុធ បែបនេះអាចនឹងអូសឱ្យសហរដ្ឋអាមេរិកមានជម្លោះដោយផ្ទាល់ជាមួយរុស្ស៉ីដែរ ឬក៏យ៉ាងណា មន្ត្រីអាមេរិករូបនេះដដែលបានឱ្យដឹងថាទីក្រុងកៀវបានសន្យា ថាពួកគេនឹងមិនប្រើប្រព័ន្ធមីស៊ីលនេះវាយប្រហារចូលក្នុងទឹកដីរុស្ស៉ីនោះទេ ពោលគឺគ្រាន់តែប្រើដើម្បីបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដីអ៊ុយក្រែនប៉ុណ្