Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេងនៅខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់នៅព្រឹកមិញនេះ

ដោយ Pothe Thun
02/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងដំណើរការពង្រឹងសមត្ថភាពលុបបំបាត់ជំងឺរបេង ហៅកាត់ថា CURE ដែលបានអនុវត្តអស់រយៈពេលជិត១៥ខែកន្លងមក ចាប់ពីខែតុលាឆ្នាំ២០២០ ដល់ខែធ្នូឆ្នាំ២០២១ ក្រោមកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលជាតិកំចាត់រោគរបេងនិងហង់សិន នៃក្រសួងសុខាភិបាល ជាមួយសមាគមជំងឺរបេង នៃសាធារណរដ្ឋកូរ៉េ ដែលប្រតិបត្តិការយ៉ាងសកម្មដោយមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាបនោះ ត្រូវបានប្រកាសបិទបញ្ចប់ជាផ្លូវការហើយ តាមរយៈនៃអង្គសិក្ខាសាលា ដោយបានធ្វើឡើងនាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ជាមួយនឹងការផ្តល់ក្តីសង្ឃឹមសម្រាប់អនាគត ថានឹងបានជួយដល់ការកាត់បន្ថយស្ថានភាពគំរាមកំហែងនៃជំងឺរបេងចាប់ពីពេលបច្ចុប្បន្ននេះតទៅ ។

ឯកឧត្តម ផាក ស៊ុងជីន អគ្គកុងស៊ុលនៃសាធារណរដ្ឋកូរ៉េប្រចាំខេត្តសៀមរាប មានប្រសាសន៍ថា គម្រោងលុបបំបាត់ជំងឺរបេង ( CURE ) ដែលបានអនុវត្តក្នុងទឹកដីខេត្តសៀមរាប នឹងបានស្ថិតបន្តក្នុងក្តីសង្ឃឹមសម្រាប់អនាគត ហើយ CURE នេះនឹងបានជួយដល់ការកាត់បន្ថយស្ថានភាពគំរាមកំហែងនៃជំងឺរបេងចាប់ពីពេលបច្ចុប្បន្ននេះតទៅ ខណៈដែលលោកវេជ្ជបណ្ឌិត ហ្យុង ម៉ាន់ហូ ប្រធានសមាគមជំងឺរបេងជាតិកូរ៉េ បញ្ជាក់ថា សមាគមនៅតែបន្តគាំទ្រគម្រោងនេះ និងពង្រីកទំនាក់ទំនងសហប្រតិបត្តិការបន្ថែមទៀត ជាមួយប្រជាជនកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា៖ ផ្តើមដំបូងនៃគម្រោងនេះគឺការបណ្តុះបណ្តាលធនធានមនុស្សដែលជាបុគ្គលិករបស់គម្រោង បុគ្គលិករបស់មន្ទីរពេទ្យបង្អែកអង្គរជុំ រួមមាន វេជ្ជបណ្ឌិត និងអ្នកឯកទេស X-Ray អំពីជំនាញប្រើប្រាស់ម៉ាស៊ីន និងអានបកប្រែហ្វីលតាមកុំព្យូទ័រ ដែលសកម្មភាពស្រាវជ្រាវនេះ ត្រូវបានធ្វើឡើងតាមបែបសកម្ម ដោយប្រើរថយន្តគ្លីនិកចល័តចុះទៅមូលដ្ឋានតាមតំបន់គោលដៅ ហើយលទ្ធផលរបស់គម្រោងដែលសម្រេចបាន គឺមាននៅលើទីតាំងចំនួន៩មណ្ឌលសុខភាព របស់បណ្តាស្រុកចំនួន៣ គឺ នៅស្រុកអង្គរជុំ ស្រុកវ៉ារិន និងស្រុកពួក។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា៖ ថ្វីត្បិតតែគម្រោងនេះ ត្រូវបានដំណើរការនៅក្នុងវិបត្តិកូវីដ-១៩ និងមានការផ្អាកដំណើរការខ្លះៗក៏ពិតមែន ក៏ប៉ុន្តែគម្រោងនេះនៅតែបានធ្វើដំណើរដល់គោលដៅយ៉ាងល្អ ក្រោមការពង្រឹងសមត្ថភាព ឈានទៅលុបបំបាត់ជំងឺរបេងនាពេលអនាគត ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្រាប់បច្ចុប្បន្ននេះ តួរលេខនៃអ្នកជំងឺរបេងក្នុងខេត្តសៀមរាប នៅតែស្ថិតក្នុងកម្រិតគំរាមកំហែងនៅឡើយ ដូចនេះ មធ្យោបាយកាត់បន្ថយការឆ្លង និងបង្កើនការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់ គឺពិតជាមានតម្រូវការចូលរួមសហការពីសំណាក់កម្មវិធីរបស់អង្គការជាដៃគូអភិវឌ្ឍនានា ហើយក៏ជាក្តីសង្ឃឹមផងដែរ ចំពោះភាគីពាក់ព័ន្ធដទៃទៀត ដែលបានគាំទ្រដល់កម្មវិធីស្រាវជ្រាវជម្ងឺរបេងនៅក្នុងខេត្តសៀមរាបកន្លងមក នឹងបន្តជួយជ្រោមជ្រែងដល់វិស័យសុខាភិបាលកម្ពុជា៕

អត្ថបទ និង រូបភាព ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ជំងឺរបេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រុកស្រីស្នំមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

ស្រុកស្រីស្នំមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង

អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង

សិស្សក្រីក្រក្នុងខេត្តសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការមូលនិធិថែទាំសុខភាពអេដស៍

សិស្សក្រីក្រក្នុងខេត្តសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការមូលនិធិថែទាំសុខភាពអេដស៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.