Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ស្រុកស្រីស្នំមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើនកន្លែង អាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលទៅទស្សនា

ដោយ Pothe Thun
02/12/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
94
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បច្ចុប្បន្នប្រជាពលរដ្ឋក្នុងប្រទេសនៅតែបន្តសកម្មភាពធ្វើដំណើរកម្សាន្តតាមកន្លែងរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ក៏ដូចតាមបណ្តាស្រុកមួយចំនួន ហាក់មានកើនឡើងជាខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបើកប្រទេសឡើងវិញ។ ជាមួយគ្នានោះ ស្រុកស្រីស្នំ ក៏ស្ថិក្នុងចំណោមស្រុកគោលដៅទេសចរ នៃខេត្តប៉ែកពាយ័ព្យមួយ ដែលមានសក្ដានុពលទេសចរណ៍បែបធម្មជាតិកែច្នៃជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ស្របពេលដែលរាជរដ្ឋាភិបាល បានសម្រេចទទួលយកភ្ញៀវទេសចរណ៍អន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញឲ្យចូលក្នុងប្រទេស។

បើតាមលោក ជា រតន ស្ថាបនិករមណីដ្ឋានស្រីស្នំភូមិខ្ញុំ បានលើកឡើងថា រមណីយដ្ឋានស្រីស្នំភូមិខ្ញុំ បានចាប់ផ្តើមបើកសាកល្បងអស់រយ:ពេលជិតមួយឆ្នាំកន្លងមកហើយ ដោយក្នុងនោះមានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយជាបន្តបន្ទាប់ ហើយក្នុងនោះដោយមានការសហការពីអាជ្ញាធរពាក់ព័ន្ធផងនោះ ទើបធ្វើឲ្យរមណីយដ្ឋានមួយនេះ អាចដំណើរការបានរហូតមកដល់ពេលនេះ ដែលជាចំណែកចូលរួមលើកកម្ពស់ជីវភាពការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋចំណាកស្រុក ក៍ដូចជាជួយដល់សេដ្ឋកិច្ចប្រទេសជាតិយើងជាដើម។ លោកបន្តថា នៅទីនេះមានសេវាកម្មល្អប្រកបដោយផាសុខភាព តម្លៃសមរម្យអាចទទួលយកបាន មានកន្លែងបោះតង់ កន្លែងថតរូបអនុស្សាវរីយ៍ស្អាតៗ យើងគយគន់មើលទេសភាពដ៏ស្រស់ត្រកាល សាករស់ជាតិម្ហុបឆ្ងាញ់ៗ អ្វីជាពិសេសនោះ យើងមានគម្រោងបង្កើត សហគមន៏កសិទេសចរណ៍ ដែលមានផលប្រយោជន៍រួមទាំងអ្នកលក់ទាំងអ្នកទិញ ផ្នែកវិស័យកសិកម្ម មិនថាដំណាំហូបផ្លែ ឬបន្លែត្រីសាច់ ដែលប្រជាជនយើងអាចផលិតបានគ្រប់បែបយ៉ាង យើងជួយទិញពួកគាត់ផង និងជួយរកទីផ្សារឲ្យពួកគាត់ទៀត។

ជាមួយគ្នានោះ បើតាមភ្ញៀវដែលមកកំសាន្តនៅរមណីដ្ឋានខាងលើនេះ លោក ថា ប៊ុនធឿន បានបង្ហាញថា ចំពោះការដើរកំសាន្តលក្ខណៈគ្រួសារក្តី ជាក្រុមៗក្តីទៅកាន់តំបន់រមណីយដ្ឋានទេសចរណ៍ធម្មជាតិនានា នៅក្នុងស្រុកស្រីស្នំនោះ ពាក់ព័ន្ធសន្តិសុខសុវត្ថិភាព គឺមិនមានការព្រួយបារម្មណ័ឡើយ ដោយសារតែមានអាជ្ញាធរដែនដីពួកគាត់មានការទទួលខុសត្រូវខ្ពស់ ដូច្នេះការបោះតង់សម្រាកលំហែកាយ និងការជិះកង់កំសាន្តតាមតំបន់រមណីយដ្ឋាន មិនភ័យខ្លាចដូចអ្វីដែលគេគិតទេ យើងត្រូវចូលរួមបំផុសចលនាទេសចរណ៍ក្នុងប្រទេស និងក្រៅប្រទេស ជាពិសេសខេត្តសៀមរាបឱ្យកាន់តែរីកចំរើនបន្ថែមទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ហ៊ន់ ឫទ្ធិ អភិបាលស្រុកស្រីស្នំ បានបញ្ជាក់ថា ស្រុកស្រីស្នំ មានសក្ដានុពលទេសចរណ៍ធម្មជាតិជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ ហើយក៏ស្របពេលដែលរាជរដ្ឋាភិបាលបានសម្រេចទទួលយកភ្ញៀវទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងប្រទេស។ ជាមួយគ្នានេះ អាជ្ញាធរស្រុក ក៏បានជម្រុញដល់ដៃគូរ និងស្ថាប័នពាក់ព័ន្ធ ក្រុមហ៊ុនវិស័យឯកជន អាចមកជួយ ឬក៏មកវិនិយោគ នៅក្នុងស្រុកមួយនេះបាន ដើម្បីឲ្យប្រែក្លាយទៅតំបន់អភិវឌ្ឍន៍ ដែលមានសក្តានុពលជាច្រើនកន្លែង ក្នុងគោលបំណងលើកកម្ពស់សេដ្ឋកិច្ចជាតិ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋា ហើយក៏ជាផ្នែកមួយដ៏សំខាន់ ដើម្បីទាក់ទាញអ្នកទេសចរណ៍គ្រប់មជ្ឈដ្ឋាន ឲ្យមកសិក្សាស្វែងយល់ផងដែរ។

លោកអភិបាលស្រុក បញ្ជាក់ទៀតថា នៅយប់ថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២១ ឈានចូល ឆ្នាំ២០២២ ខាងមុខនេះ នៅរមណីយដ្ឋានស្រីស្នំភូមិខ្ញុំ គ្រោងនឹងរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយៗ គឺក្រុមយុវជនបោះតង់ ក្រុមតន្ត្រីស្គរដៃ នឹងមានកម្មវិធីជាច្រើនថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ព្រមទាំងភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិផងដែរ៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ទេសចរណ៍ស្រុកស្រីស្នំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង

អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង

សិស្សក្រីក្រក្នុងខេត្តសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការមូលនិធិថែទាំសុខភាពអេដស៍

សិស្សក្រីក្រក្នុងខេត្តសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការមូលនិធិថែទាំសុខភាពអេដស៍

រដ្ឋមន្ដ្រីក្រសួងព័ត៌មានបង្ហាញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីព័ត៌មានក្លែងក្លាយ ខណៈអ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយនេះ

រដ្ឋមន្ដ្រីក្រសួងព័ត៌មានបង្ហាញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីព័ត៌មានក្លែងក្លាយ ខណៈអ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.