Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សិស្សក្រីក្រក្នុងខេត្តសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការមូលនិធិថែទាំសុខភាពអេដស៍

ដោយ Pothe Thun
02/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អង្គការមូលនិធិថែទាំសុខភាពអេដស៍ ហៅកាត់ថា AHF បានផ្ដល់សម្ភារៈសិក្សាដល់សិស្សានុសិស្សក្រីក្រជាង ១០០នាក់ ដើម្បីអបអរទិវាជំងឺអេដស៍ពិភពលោក ឆ្នាំ២០២១ ការចែកសម្ភារៈនេះ ធ្វើឡើងនៅសាលាបឋមសិក្សា ហ៊ុន សែន គោកតាចាន់ ក្នុងសង្កាត់គោកចក ក្រុងសៀមរប នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ នាយកការិយាល័យប្រចាំតំបន់អាស៉ីនៃអង្គការ AHF បានថ្លែងថា អង្គការ AHF បានរៀបចំព្រឹត្តិការណ៍ចម្រុះផ្សេងៗ ទាំងនៅតាមកន្លែងផ្ទាល់ និងតាមប្រព័ន្ធអនឡាញ នៅក្នុងបណ្តាប្រទេសជាសមាជិកចំនួន៤៥ប្រទេស។ ព្រឹត្តិការណ៍ទាំងនោះ មានគោលបំណង បង្វែរចំណាប់អារម្មណ៍របស់ជាតិ និងអន្តរជាតិ ឱ្យងាកទៅរកវិបត្តិជំងឺអេដស៍ ក៏ដូចជាអ្នកផ្ទុក និងអ្នករងការប៉ះពាល់ដោយសារតែជំងឺនេះនៅទូទាំងសកលលោក។ ជាក់ស្ដែងការចែកសម្ភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះ ក៍ជាសារផ្ញើដល់ពួកគាត់ ដើម្បីឱ្យបានយល់ដឹងពីខ្លះៗពីបញ្ហាជំងឺអេដស៍ និងមេរោគអេដស៍ផងដែរ។ ជាមួយគ្នានោះ ក៍ធ្វើឡើងដើម្បីក្រើនរំលឹក អំពីសារសំខាន់នៃឱកាសទទួលបានការធ្វើតេស្ត ការបង្ការ និងការព្យាបាលជំងឺអេដស៍។

លោកបានបន្ដថា សម្ភារៈសិក្សាទាំងនោះមានកាបូបដាក់សម្ភារៈសិក្សាម្នាក់មួយ សៀវភៅ ខ្មៅដៃ ប៊ិចនិងសម្ភារៈសម្រាប់រៀនជាច្រើនទៀតផងដែរ។ ការចែកសម្ភារៈនេះ ក្នុងគោលបំណងអបអរទិវាពិភពលោកប្រយុទ្ធប្រឆាំងជំងឺអេដស៍ និងជំងឺឆ្លងដដៃទៀតផងដែរ។ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ជាអង្គការប្រយុទ្ធនឹងជំងឺអេដស៍ធំជាងគេ ដែលមាននៅទូទាំងប្រទេសចំនួន៤៥។ជាពិសេសនៅប្រទេសកម្ពុជា ដោយមានកិច្ចសហការជាដៃគូជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់សេវាព្យាបាល ថែទាំដល់អ្នករស់នៅជាមួយមេរោគអេដស៍ចំនួន៣៨ទីតាំង ដែលកំពុងផ្តល់ឱសថប្រឆាំងមេរោគអេដស៍ដល់អតិថិជនចំនួនជាងបួនម៉ឺននាក់ និងមានគម្រោងបង្ការមេរោគអេដស៍ តេស្តឈាមចល័តនៅតាមខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកវេជ្ជបណ្ឌិត ឈឹម សារ៉ាត់ បានលើកឡើងថា នៅពេលដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩នេះ អ្នករស់នៅជាមួយមេរោគអេដស៍ និងក្រុមគ្រួសារ ដែលកំពុងរងផលប៉ះពាល់ដោយមេរោគអេដស៍ និងការរាតត្បាតដោយមេរោគកូវីដ-១៩នេះ បានធ្វើឲ្យពួកគាត់មានការលំបាកកាន់តែខ្លាំង ហើយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF)តែងតែយកចិត្ដទុកដាក់យ៉ាងខ្លាំង ក្នុងអំឡុងពេលជីវភាពជួបការខ្វះខាត ដូចជាសិស្សានុសិស្សជាង១០០នាក់នៅសាលាបឋមសិក្សាហ៊ុន សែន គោកតាចាន់នេះ។បន្ថែមលើសពីនោះ រាជរដ្ឋាភិបាល ក្រសួងសុខាភិបាលមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើសើស្បែក និងកាមរោគ (NCHADS) ក៍បានយកចិត្តទុកដាក់ និងប្រឹងប្រែង ធ្វើយ៉ាងណាឲ្យពួកគាត់ទទួលបានការព្យាបាល និងជំនួយឧបត្ថម្ភជួយដោះស្រាយក្នុងខណៈដ៏តានតឹងនេះផងដែរ។បើតាមស្ថិតិថ្មីៗចុងក្រោយគេរបស់អង្គការ UNAIDS បានប៉ាន់ប្រមាណថា មានមនុស្សប្រមាណជា៣៨លាននាក់ជុំវិញពិភពលោក បាននឹងកំពុងរស់នៅជាមួយជំងឺអេដស៍ ខណៈនៅឆ្នាំ២០២០កន្លងមកនេះ មានមនុស្សតែជាង១.៥លាននាក់តែប៉ុណ្ណោះ បានឆ្លងជំងឺនេះ៕

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី

Tags: AHFសិស្ស​ក្រីក្រអង្គការមូលនិធិថែទាំសុខភាពអេដស៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋមន្ដ្រីក្រសួងព័ត៌មានបង្ហាញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីព័ត៌មានក្លែងក្លាយ ខណៈអ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយនេះ

រដ្ឋមន្ដ្រីក្រសួងព័ត៌មានបង្ហាញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីព័ត៌មានក្លែងក្លាយ ខណៈអ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយនេះ

លោកជំទាវ ទេព រង្ស៊ី ខៀវកាញារីទ្ធ នាំយកទេយ្យទានប្រគេនព្រះសង្ឃវត្តរាជបូណ៌

លោកជំទាវ ទេព រង្ស៊ី ខៀវកាញារីទ្ធ នាំយកទេយ្យទានប្រគេនព្រះសង្ឃវត្តរាជបូណ៌

សមាគមន៍គ្រូពេទ្យសើរស្បែកកម្ពុជាព្រួយបារម្ភគ្រោះថ្នាក់ពីការប្រើផលិតផលខុសបច្ចេកទេសរបស់ក្រសួងសុខាភិបាល

សមាគមន៍គ្រូពេទ្យសើរស្បែកកម្ពុជាព្រួយបារម្ភគ្រោះថ្នាក់ពីការប្រើផលិតផលខុសបច្ចេកទេសរបស់ក្រសួងសុខាភិបាល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.