Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សមាគមន៍គ្រូពេទ្យសើរស្បែកកម្ពុជាព្រួយបារម្ភគ្រោះថ្នាក់ពីការប្រើផលិតផលខុសបច្ចេកទេសរបស់ក្រសួងសុខាភិបាល

ដោយ Pothe Thun
05/12/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិទូទៅ
27
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សមាគមគ្រូពេទ្យសើរស្បែកកម្ពុជា បានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ជាមួយក្រុមគ្រូពេទ្យជំនាញនៅក្រៅប្រទេស ដើម្បីបង្កើនគុណភាព និងប្រសិទ្ធិភាពក៍ដូចជាពង្រឹងចំណេះបន្ថែមទៀត ដល់សមាជិករបស់ខ្លួន ក្នុងការព្យាបាលជំងឺសើស្បែក ជូនដល់ប្រជាពលរដ្ឋនៅកម្ពុជា ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅខេត្ដសៀមរាប តាមប្រព័ន្ធហ៊្សូម មានរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធានសមាគមគ្រូពេទ្យសើរស្បែកកម្ពុជា និងជានាយករងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានថ្លែងថា នេះជាលើកទី៦ ហើយ ដែលសមាគមគ្រូពេទ្យសើរស្បែកកម្ពុជា និងក្រុមគ្រូពេទ្យជំនាញ បានបើកកិច្ចប្រជុំពង្រឹងសាមគ្គីភាព ក៍ដូចជាសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដល់ក្រុមគ្រូពេទ្យជំនាញ ក្នុងការព្យាបាលជំងឺសើរស្បែកដល់ប្រជាពលរដ្ឋខ្មែរ ឱ្យមានប្រសិទ្ធិភាពស្របតាមស្ដង់ដាក្រសួងសុខាភិបាល។ ជំងឺសើស្បែកដែលលោកបានជួបប្រទះជាច្រើនមកហើយ និងបានលើកយកមកបង្ហាញក្នុងកិច្ចប្រជុំ និងឱ្យអ្នកជំនាញផ្លាស់ប្ដូរបទពិសោធន៍គ្នា ក្នុងនោះមានដូចជា ជំងឺតាអក ជំងឺតាអកនេះ ជាជំងឺមួយដែលកើតឡើង ដោយសារការប៉ះ ហើយរោល ឬហៅថា ( អាឡែកស៊ី ) ក្រៅពីនេះមានជំងឺ ផ្សឹតសើស្បែក ជំងឺដែលបណ្ដាលមកពីបាក់តេរីសើស្បែក មានដូចជារើម ជំងឺពងបែកជាដើម ជំងឺមុខកើតមុន ជំងឺជាំមុខ ជំងឺឃ្លង់ល្ពៅ និងជំងឺកន្ទាលត្រអាក។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ការប្រើផលិតផលសើស្បែក ដែលមិនមានការអនុញ្ញាតិត្រឹមត្រូវតាមច្បាប់របស់ក្រសូងសុខាភិបាល បណ្ដាលឱ្យមានផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយផលិតផលទាំងនោះត្រូវបានផ្សព្វផ្សាយតាមបណ្ដាញសង្គម ដោយមិនមានការអនុញ្ញាត។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

លោកវេជ្ជបណ្ឌិត ចាន់ វិចិត្រ បានបន្ថែមថា ទោះបីជំងឺប្រភេទសើស្បែកបែបណាក៏ដោយ សូមកុំទុកយូរ រហូតទៅដល់ការរាលដាលធ្ងន់ធ្ងរឲ្យសោះ នៅពេលដែលយើងដឹងថា សុខភាពមិនស្រួល ឬអាការៈស្បែក មានសភាពកន្ទួលខុសប្លែក គួរឲ្យសង្ស័យ គឺយើងត្រូវប្រញាប់ទៅរកគ្រូពេទ្យព្យាបាល ឲ្យបានទាន់ពេលវេលា ដើម្បីគ្រូពេទ្យពិនិត្យនិងព្យាបាលឆាប់ជាសះស្បើយផងដែរ។ លោកក៍បានអំពាវនាវដល់ពលរដ្ឋ អោយពិនិត្យទៅលើផលិតផលថែទាំស្បែក ឬឡេលាបស្បែក ដែលបានផ្សព្វផ្សាយតាមបណ្ដាញសង្គមអោយបានច្បាស់លាស់ មុននឹងទិញវាមកប្រើ។ ជាមួយគ្នានោះ សមាគមក៍បានជ្រើសរើសថ្នាក់ដឹកនាំថ្មី អោយបន្ដវេនក្នុងរយៈពេលពីរឆ្នាំម្ដងបន្ទាប់ពីបានបង្កើតឡើងអស់រយៈពេលជាឆ្នាំកន្លងមកហើយ ក្រោយពីមានការបង្កើតឡើង សមាគមគ្រូពេត្យសើរស្បែកកម្ពុជា ប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យ ហាក់មានការយកចិត្ដទុកដាក់ខ្លាំងក្នុងការព្យាបាលជំងឺ៕

 

អត្ថបទ និង រូបភាព៖ លោក ឈិត សាវី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: គ្រូពេទ្យសើរស្បែកកម្ពុជាលោកវេជ្ជបណ្ឌិត ចាន់ វិចិត្រសមាគមគ្រូពេទ្យសើរស្បែកកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្ត ប្រាប់ឱ្យអ្នកទន្ទ្រានយកដីព្រៃលិចទឹកនៅខេត្ដសៀមរាប ចូលខ្លួនសារភាព និងប្រគល់ដីជូនរដ្ឋវិញ !

អាជ្ញាធរខេត្ត ប្រាប់ឱ្យអ្នកទន្ទ្រានយកដីព្រៃលិចទឹកនៅខេត្ដសៀមរាប ចូលខ្លួនសារភាព និងប្រគល់ដីជូនរដ្ឋវិញ !

ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកសូទ្រនិគម បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ពីអាជ្ញាធរខេត្តសៀមរាប

ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកសូទ្រនិគម បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ពីអាជ្ញាធរខេត្តសៀមរាប

អ៊ីរ៉ង់ថា ភាពស្ទាក់ស្ទើររបស់អាមេរិកជាឧបសគ្គធំ រារាំងដល់ការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥

អ៊ីរ៉ង់ថា ភាពស្ទាក់ស្ទើររបស់អាមេរិកជាឧបសគ្គធំ រារាំងដល់ការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.