Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកសូទ្រនិគម បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ពីអាជ្ញាធរខេត្តសៀមរាប

ដោយ Pothe Thun
06/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកសូទ្រនិគម បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ពីអាជ្ញាធរខេត្តសៀមរាប
47
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១នេះ ប្រជាពលរដ្ឋចំនួន ២.០០៩គ្រួសារ រស់នៅក្នុងភូមិចំនួន៤ មាន៖ ភូមិក្រសារទុំ ភូមិដំដែកថ្មី ភូមិស្រែធ្នង់ និងភូមិបុស្ស ឃុំដំដែក ស្រុកសូទ្រនិគមន៍ ខេត្តសៀមរាប បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ពីរដ្ឋបាលខេត្តសៀមរាប។ ពិធីប្រគល់ និងទទួលនេះប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងលោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប រួមនឹងលោកប្រធានមន្ទីរ អនុប្រធាន និងអង្គភាពពាក់ព័ន្ធជុំវិញខេត្តជាច្រើនរូបទៀត។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានយកចិត្តទុកដាក់បំផុតលើការអនុវត្តកិច្ចការនេះកន្លងមក ដោយបានឧបត្ថម្ភគាំទ្រ ទាំងផ្នែកបច្ចេកទេស និងផ្នែកច្បាប់ក្នុងដំណើរការចុះបញ្ជីដីធ្លី នៅក្នុងភូមិសាស្ត្រខេត្តសៀមរាបយើងឱ្យមានភាពកាន់តែល្អប្រសើរឡើងបន្ថែមទៀត។ ក្នុងនោះការផ្តល់បណ្ណកម្មសិទ្ធិជូនដល់បងប្អូនប្រជាពលរដ្ឋជាម្ចាស់ដីនៅបេលនេះ គឺដោយបានបំពេញគ្រប់លក្ខខណ្ឌ និងបទដ្ឋានបច្ចេកទេសស្របតាមច្បាប់ និងបទដ្ឋានគតិយុត្តជាធរមាន។ ចំពោះប័ណ្ណកម្មសិទ្ធិនេះ មានប្រយោជន៍សំខាន់ណាស់ សម្រាប់បងប្អូន ដោយប័ណ្ណមួយសន្លឹកនេះ គឺជាការបញ្ជាក់អំពីភាពស្របច្បាប់ ភាពជាម្ចាស់លើដីធ្លីដែលបងប្អូនកំពុងកាន់កាប់ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម មានប្រសាសន៍ទៀតថា ពាក់ព័ន្ធនឹងកិច្ចការងារទាំងនេះ ឯកឧត្តម ក៏បានធ្វើការកោតសរសើរ ចំពោះគណៈកម្មការរដ្ឋបាលដែលដឹកនាំដោយ លោក លី សំរិទ្ធ ជាប្រធានគណៈកម្មការរដ្ឋបាល រួមនឹងរដ្ឋបាលស្រុកសូទ្រនិគម និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដែលបានខិតខំអនុវត្តការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិចំនួន៤ រហូតសម្រេចបានការផ្តល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋឲ្យពួកគាត់ប្រើប្រាស់ស្របច្បាប់។ បច្ចុប្បន្ននេះ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរអង្គភាពពាក់ព័ន្ធ បានអនុវត្តការងារចុះបញ្ជីដីធ្លីនេះ ទទួលបានលទ្ធផលជាច្រើន ហើយក៏បានពង្រីកការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ សរុបបានចំនួន ៦ក្រុង/ស្រុកទៀត រួមមាន៖ ក្រុងសៀមរាប ស្រុកពួក ស្រុកប្រាសាទបាគង ស្រុកសូទ្រនិគម ស្រុកក្រឡាញ់ និងស្រុកជីក្រែង។ ដូចនេះដើម្បីជម្រុញឲ្យកិច្ចការនេះ ដំណើរការបានកាន់តែល្អប្រសើរ និងទទួលបានជោគជ័យតាមផែនការគ្រោងទុករបស់រាជរដ្ឋាភិបាល សូមបងប្អូនប្រជាពលរដ្ឋ បន្តការចូលរួមសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និង ក្រុមការងារមន្ទីរជំនាញដើម្បីបន្តការងារចុះបញ្ជីដីធ្លីនេះឲ្យបានល្អប្រសើរថែមទៀត។

បើតាមលោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲ្យដឹងថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលប្រគល់ជូនបងប្អូនប្រជាពលរដ្ឋទាំង ២.០០៩គ្រួសារ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការចាប់បាច់នោះ សម្រាប់ភូមិក្រសារទុំ មានក្បាលដីសរុប ៩៧០ក្បាលដី ក្នុងនោះបានចេញប័ណ្ណកម្មសិទ្ធិជូនបាន ៨៣០ក្បាលដី, ភូមិដំដែកថ្មី មានក្បាលដីសរុប ៣១៦ ក្នុងនោះបានចេញប័ណ្ណកម្មសិទ្ធិជូនបាន ២៩៦ក្បាលដី, ភូមិស្រែធ្នង់ មានក្បាលដីសរុប ៦១១ក្បាលដី ក្នុងនោះចេញប័ណ្ណកម្មសិទ្ធិជូនបាន ៥១១ក្បាលដី និងភូមិបុស្ស មានក្បាលដីសរុប ៦១១ក្បាលដី ក្នុងនោះចេញប័ណ្ណកម្មសិទ្ធិជូនបាន ចំនួន ៣៧២ក្បាលដី។ ដោយឡែក ចំពោះទីតាំងក្បាលដីមួយចំនួនទៀត ដែលនៅសល់ពុំទាន់អាចចេញប័ណ្ណជូន ដោយសារតែក្បាលដីទាំងនោះ ជាក្បាលដីគ្មានទិន្នន័យ ហើយជាប់ពាក់ព័ន្ធនងបណ្តឹងទប់ស្កាត់ ការជំទាស់តវ៉ាពាក់ព័ន្ធនឹងផ្លូវ ប្រឡាយ និងបុរាណដ្ឋានជាដើម៕

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ស្រុក​សូទ្រនិគម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ៊ីរ៉ង់ថា ភាពស្ទាក់ស្ទើររបស់អាមេរិកជាឧបសគ្គធំ រារាំងដល់ការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥

អ៊ីរ៉ង់ថា ភាពស្ទាក់ស្ទើររបស់អាមេរិកជាឧបសគ្គធំ រារាំងដល់ការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥

WHO រិះគន់ប្រទេសនានាដែលបានដាក់ការរឹតត្បិត លើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ពាក់ព័ន្ធនឹងអូមីក្រុង

WHO រិះគន់ប្រទេសនានាដែលបានដាក់ការរឹតត្បិត លើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ពាក់ព័ន្ធនឹងអូមីក្រុង

3d Slots 30 free spins betfair Casino Totally free

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.