Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្ត ប្រាប់ឱ្យអ្នកទន្ទ្រានយកដីព្រៃលិចទឹកនៅខេត្ដសៀមរាប ចូលខ្លួនសារភាព និងប្រគល់ដីជូនរដ្ឋវិញ !

ដោយ Pothe Thun
05/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
580
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 អាជ្ញាធរខេត្ដសៀមរាប បាននឹងកំពុងស្រាវជ្រាវ និងស៊ើបអង្កេតជនខិលខូចដែលកាប់ទន្ទ្រានយកដីព្រៃលិចទឹកតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ដ្រខេត្ដសៀមរាប ត្រូវចូលខ្លួនសារភាព និងធ្វើលិខិតប្រគល់ដីជូនរដ្ឋឡើងវិញឱ្យបានឆាប់ បើពុំនេះទេអាជ្ញាធរនឹងចាត់វិធានការផ្លូវច្បាប់ដោយមិនអាចលើកលែងបានឡើយ។

ឯកឧត្ដម ទៀ សីហា អភិបាលខេត្ដសៀមរាប បានលើកឡើងបែបនេះ នៅក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានថ្មីទី២ ឆ្លងស្ទឹងសៀមរាប នៅវត្ដពោធិបន្ទាយជ័យ សង្កាត់សៀមរាប ក្រុងសៀមរាប នាថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១នេះ។ ឯកឧត្ដមមានប្រសាសន៍ថា ដីព្រៃលិចទឹកនៅក្នុងខេត្ដនេះ មានជាង១២ម៉ឺន៦ពាន់ហិកតា៨រយហិកតា ដែលក្នុងនោះមានតំបន់មួយចំនួន ត្រូវបានកាត់ឆ្វៀលជូនប្រជាពលរដ្ឋបង្កបង្កើនផលស្រូវប្រាំងរួចហើយ ប៉ុន្ដែមានជាងជាង១ពាន់ហិកតាផ្សេងទៀត ត្រូវបានជនល្មើសកាប់ទន្ទ្រានយក ដែលក្នុងនោះ អ្នកជាប់ពាក់ព័ន្ធបំផ្លាញព្រៃលិចទឹកកន្លងមកមានទាំងមន្ដ្រីរាជការ ឈ្មួញខិលខូច និងប្រជាពលរដ្ឋ នៅមូលដ្ឋាន និងមកពីខេត្ដផ្សេងៗផងដែរ ហើយពួកក្រុមជនល្មើសទាំងនោះ បានទិញពីប្រជាពលរដ្ឋ  ដោយកាប់ទន្រ្ទានយកថែមទៀត ។ ឯកឧត្ដម បានបន្ដថា អ្នកពាក់ព័ន្ធដែលបានទន្ទ្រានព្រៃលិចទឹកកន្លងមកនោះ មិនថាអភិបាលខេត្ដ ឬថ្នាក់ឯកឧត្ដម ប្រជាពលរដ្ឋនោះទេ ត្រូវចូលខ្លួនសារភាព និងធ្វើលិខិតប្រគល់ដីព្រៃលិចទឹកប្រគល់ជូនប្រមុខរាជរដ្ឋាភិបាលវិញឱ្យបានឆាប់ ។ ប៉ុន្ដែទោះជាយ៉ាងណា អាជ្ញាធរខេត្ដមិនបានបញ្ជាក់ថា អ្នកជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃលិចទឹកនេះ មានចំនួនប៉ុន្មាននាក់នៅឡើយទេ ដោយថា ការទន្ទ្រានព្រៃលិចទឹកនេះ មានសំណុំរឿងជាង១៣០ករណី និងបានបញ្ជូនសុំណុំទៅតុលាការរួចហើយដែរ។

 

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមានការផ្តល់ឱកាស និងការសម្រេចចិត្តស្មើភាពដល់កូនស្រី តាមរយៈការអប់រំ និងការការពារ

20/11/2025

បើតាមឯកឯកឧត្ដម ទៀ សីហា បានបញ្ជាក់ថា ដីព្រៃលិចទឹកនៅក្នុងខេត្ដសៀមរាប ក្នុងចំណោម៥ស្រុក និងមួយក្រុង មានចំនួនជាង១២ម៉ឺន៨ពាន់២ហិកតា ក្នុងនោះ ស្រុកជីក្រែងមានចំនួនជាង៤៤ពាន់៧រយហិកតា, ស្រុកក្រុឡាញ់ជាង៨ពាន់៣រយហិកតា, ស្រុកពួកជាង២៨រយហិកតា, ស្រុកប្រាសាទបាគងជាង៨ពាន់៥រយហិកតា, ក្រុងសៀមរាបជាងមួយម៉ឺនហិកតា និងស្រុកសូទ្រនិគមជាង២ពាន់៦រយហិកតា ។ ឯកឧត្ដមបន្ថែមថា មកដល់ពេលនេះ នៅខេត្ដសៀមរាប ទើបមានតែមនុស្សម្នាក់គត់ ដែលបានចូលសារភាព និងសុំទោសរាជរដ្ឋាភិបាលហើយប្រគល់ដីព្រៃលិចទឹកជូនរដ្ឋវិញ៕

អត្ថបទ និងរូបភាព: លោកបូ សាវី និងលោកទ្រា ពន្លឺ

កែសម្រួលដោយ លីវ សុខុន!!!

Tags: កាប់ទន្ទ្រានយកដីព្រៃលិចទឹកតំបន់បឹងទន្លេសាបព្រៃ​លិច​ទឹក​ឯកឧត្ដម ទៀ សីហា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកសូទ្រនិគម បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ពីអាជ្ញាធរខេត្តសៀមរាប

ប្រជាពលរដ្ឋជាង២ពាន់គ្រួសារ ក្នុងស្រុកសូទ្រនិគម បានទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុស្របច្បាប់ពីអាជ្ញាធរខេត្តសៀមរាប

អ៊ីរ៉ង់ថា ភាពស្ទាក់ស្ទើររបស់អាមេរិកជាឧបសគ្គធំ រារាំងដល់ការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥

អ៊ីរ៉ង់ថា ភាពស្ទាក់ស្ទើររបស់អាមេរិកជាឧបសគ្គធំ រារាំងដល់ការសង្រ្គោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥

WHO រិះគន់ប្រទេសនានាដែលបានដាក់ការរឹតត្បិត លើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ពាក់ព័ន្ធនឹងអូមីក្រុង

WHO រិះគន់ប្រទេសនានាដែលបានដាក់ការរឹតត្បិត លើអ្នកដំណើរពីអាហ្វ្រិកខាងត្បូង ពាក់ព័ន្ធនឹងអូមីក្រុង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.