Friday, April 17, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង

ដោយ Pothe Thun
02/12/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
អភិបាលខេត្តសៀមរាប សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចុះស្រាវជ្រាវការកាប់បំផ្លាញព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រស្រុកជីក្រែង
72
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ដើមី្បអនុវត្តនូវបទបញ្ជារដ៍ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានដឹកនាំកម្លាំងចម្រុះចុះពិនិត្យមើលផែនទីទិន្នន័យ ផ្ទៃដីក្នុងតំបន់២ និងតំបន់៣ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុកជីក្រែង ក្នុងការទប់ស្កាត់ ជនខិលខូចដែលលួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប។ ប្រតិបត្តិកានេះ មានការចូលរួមពីសំណាក់អស់ លោកជាអភិបាលរងខេត្ត, មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំងបី, មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និង សុរិយោដី, មន្ទីរធនធានទឹក និងឧតុនិយម, មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ, មន្ទីរបរិស្ថាន, ខ័ណ្ឌរដ្ឋបាលជលផល, អភិបាលស្រុក និងមេឃុំជាប់បឹងទន្លេសាបទាំងអស់ ក្នុងភូមិសាស្ត្រស្រុកជីក្រែង ដោយមានការចូលរួមប្រមាណ ១០០នាក់។

តាមសេចក្តីរាយការណ៍របស់លោក ពៅ ប៊ុនធឿន អភិបាលនៃគណៈអភិបាលស្រុកជីក្រែង បានឲ្យដឹងថា អំពីទិន្នន័យការកាត់ឆ្វៀលផ្ទៃដី ស្ថិតនៅក្នុងដែនព្រៃលិចទឹកតំបន់៣ នៃបឹងទន្លេសាប ឆ្នាំ២០១២ នៅក្នុងភូមិសាស្ត្រស្រុកជីក្រែង ហើយផ្ទៃដីព្រៃលិចទឹកដែលបានឆ្វៀលកន្លងមកក្នុងតំបន់៣ មានទំហំ ៣ពាន់៩៧៩ហិចតា ដោយគ្រប់ដណ្តប់ លើឃុំចំនួន៧របស់ស្រុក ព្រមទាំងបានបោះបង្គោលកំណត់ព្រំប្រទល់តំបន់៣ និង មានការកំណត់និយមការកាត់ឆ្វៀល ដីស្រែ ៣៥៦ចំណុច និង បានប្រគល់ឲ្យឃុំថែរក្សាបង្គោលតម្រុយ ក្នុងការទប់ស្កាត់ការកាប់រុករានដីព្រៃលិចទឹក ក្នុងតំបន់៣ ។

ក្នុងនោះតាមរបាយការណ៍របស់នាយខ័ណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៦ ដល់២០២១នេះ ការបង្រ្កាបបទល្មើសចូលរុករានព្រៃលិចទឹកក្នុងតំបន់៣ មាន៨៦ករណី ក្នុងឃុំជាប់ភូមិសាស្ត្របឹងទន្លេសាបទាំង៧ឃុំរបស់ស្រុកជីក្រែង ស្មើនឹងផ្ទៃដី ៧៤៥,៨៨ហិចតា ព្រមទាំងបានកំណត់មុខ សញ្ញាបទល្មើសនិងជនល្មើសដាក់ទៅតុលាការផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ទៀ សីហា ក៏បានលើកផងដែរថា គ្រប់ដែនសមត្ថកិច្ចក្នុងស្រុកជីក្រែង ដែលពាក់ព័ន្ធ ជុំវិញបឹងទន្លេសាបនេះ ត្រូវទទួលខុសត្រូវក្នុងការអនុវត្ត និងត្រូវប្រគល់ជូនរដ្ឋវិញ បើមិនដូច្នេះទេនឹងត្រូវប្រឈមមុខ ចំពោះច្បាប់។ ក្នុងនោះឯកឧត្តមក៏បានលើកនូវខ្លឹមសារក្នុងសាររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន បញ្ជាក់ថា ដើម្បីការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និងបាត់បង់ព្រៃលិចទឹកដោយ ការបំផ្លិច បំផ្លាញពីក្រុមជនអនាធិបតេយ្យនោះ ចាំបាច់ត្រូវតែមានវិធានការណ៍ ដែលសម្ដេចបានដាក់ បទបញ្ជារឲ្យអាជ្ញាធរខេត្ត ជុំវិញបឹង ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហាពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់ នូវ ការកាប់រានដីព្រៃលិច ទឹកដែល ឈានទៅដល់ការកើតឡើងវិញបន្ទាប់ពីទឹកសម្រក។

ឯកឧត្តមបានបន្តទៀតថា ព្រៃលិចទឹកនេះមានសារៈសំខាន់សម្រាប់ទីជម្រកត្រីពងកូន និងជីវៈចម្រុះ នៅក្នុងបឹងទន្លេសាប តែបើសិនព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំ នោះ វា នឹងធ្វើឲ្យប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះ ជាពិសេសទិន្នផលត្រី និង មានការថយចុះជារៀងរាល់ឆ្នាំ ព្រមទាំងសត្វស្លាបទៀតផង។ ឯកឧត្ដមបានបញ្ជាក់ថា ការចុះពិនិត្យលើព្រៃលិចទឹកនាពេលនេះ មានការលំបាក ក្នុងការ កំណត់ តំបន់បន្ដិច ដោយសារទឹកមិនទាន់ស្រក មើលមិនឃើញច្បាស់ពីតំបន់ព្រៃលិចទឹកដែលបានបាត់ ង់នោះ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានផ្តល់ឱកាសឲ្យអាជ្ញាធរ បញ្ចប់នៃការកាប់ទន្រ្តានព្រៃលិចទឹកបន្តទៀត នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ឯកឧត្តមបានបន្តទៀតថា ព្រៃលិចទឺកក៏ជា សក្តានុពលត្រីប៉ុណ្ណោះនោះទេ នៅខេត្តសៀមរាប ក្រៅពីដំណើរដើរទស្សនាកម្សាន្ត នៅតាមប្រាង្គប្រាសាទនានា និង រមណីយដ្ឋានធម្មជាតិក្នុង ខេត្ត ភ្ញៀវបានបន្តមកទស្សនាកម្សាន្តនៅតំបន់បឹងទន្លេសាប នូវព្រៃលិចទឹក និង សត្វស្លាប ទៀតផងដែរ ។

ឯកឧត្តម លាង មុនីរិទ្ធ បានបញ្ជាក់ថា ឯកឧត្តមក្នុងនាមជាអ្នកសម្របសម្រួល លើការងារពិនិត្យផែនទីទិន្នន័យ ផ្ទៃដីក្នុងតំបន់៣ ក្នុងដែនសមត្ថកិច្ច របស់រដ្ឋបាលស្រុកជីក្រែង ក៏ដូចខេត្តសៀមរាប ក្នុងការទប់ស្កាត់ ជនខិលខូចដែល លួចកាប់បំផ្លាញតំបន់ព្រៃលិចទឹកបឹងទន្លេសាប ។ ក្នុងនោះដែរឯកឧត្តម ក៏បានលើកនូវចំណុចមួយចំនួន ដែលជាមូល ដ្ឋានគ្រឹះ សម្រាប់ក្រុមការងារក្នុងការចុះពិនិត្យ នូវរាល់បទល្មើស ការរុករានកាត់ទន្រ្ទានព្រៃលិចទឹក ក្នុងភូមិសាស្ត្រខេត្ត សៀមរាប ក៏ដូចក្នុងស្រុកជីក្រែងផងដែរ។ ក្នុងការចុះពិនិត្យក្នុងពេលដែលទឹកមិនទាន់ស្រកនោះ គឺការពិនិត្យរបស់ក្រុម ការងារយើងនៅមិនទាន់ជាក់ឡាក់នៅឡើយ។

ឯកឧត្តមបន្តទៀតថា ក្រោយពេលដកហូនដីដែលជនខិលខូច ធ្វើការកាប់ឈួសឆាយ នៅក្នុងតំបន់៣នេះហើយនោះ មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានដែលមានភូមិសាស្ត្រ ជាប់បឹងទន្លេសាប ត្រូវរួមសហការគ្នាធ្វើការដាំដុះកូនឈើឡើងវិញ នៅក្នុងផ្ទៃដីទាំងនោះ ព្រមទាំងធ្វើការថែរក្សា តាមដានរាល់សកម្មភាពរបស់ជនខិលខូច នៅតែបន្តធ្វើការរុករាននៅក្នុងដីតំបន់៣នេះ និងត្រូវធ្វើការឃាត់ខ្លួនជាបន្ទាន់ បញ្ជូនទៅកាន់តុលាការ ។ ម៉្យាងទៀដំណាក់ការនេះយើងត្រូវការពារតំបន់ដែលបានកាត់ឆ្វៀល និង ពិនិត្យទៅលើតំបន់ ដែលបានកាប់រានថ្មី នៅក្នុងតំបន់៣នោះ ដើមី្បធ្វើសេចក្តីរាយការដាក់ជូនទៅឯកឧត្តម ឧបនាយករដ្ឋមន្ត្រីផងដែរ ៕


អត្ថបទ ៖ លោក ម៉ី សុខារិទ្ធ
រូបភាព ៖ សហការី
កែសម្រួល៖ អ៊ុន ណារាជ្យ

Tags: ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់​បឹង​ទន្លេសាបព្រៃ​លិច​ទឹកអភិបាលខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិស្សក្រីក្រក្នុងខេត្តសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការមូលនិធិថែទាំសុខភាពអេដស៍

សិស្សក្រីក្រក្នុងខេត្តសៀមរាបជាង១០០នាក់ ទទួលបានអំណោយសម្ភារៈសិក្សាពីអង្គការមូលនិធិថែទាំសុខភាពអេដស៍

រដ្ឋមន្ដ្រីក្រសួងព័ត៌មានបង្ហាញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីព័ត៌មានក្លែងក្លាយ ខណៈអ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយនេះ

រដ្ឋមន្ដ្រីក្រសួងព័ត៌មានបង្ហាញថា ប្រជាពលរដ្ឋមានការយល់ដឹងច្រើនពីព័ត៌មានក្លែងក្លាយ ខណៈអ្នកសារព័ត៌មាន បានចូលរួមយ៉ាងសំខាន់ ក្នុងការលុបបំបាត់នូវដំណឹងក្លែងក្លាយនេះ

លោកជំទាវ ទេព រង្ស៊ី ខៀវកាញារីទ្ធ នាំយកទេយ្យទានប្រគេនព្រះសង្ឃវត្តរាជបូណ៌

លោកជំទាវ ទេព រង្ស៊ី ខៀវកាញារីទ្ធ នាំយកទេយ្យទានប្រគេនព្រះសង្ឃវត្តរាជបូណ៌

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • នគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ចូនខ្លួនជនសង្ស័យចំនួន ៤នាក់ ទៅសាលាដំបូងខេត្ត

    10504 shares
    Share 5730 Tweet 1989

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.