Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលបង្ហាញថា ផ្អែកតាមចក្ខុវិស័យរបស់ជាតិ គឺនៅឆ្នាំ២០៥០ កម្ពុជាគ្មានអ្នកជំងឺ គ្មានអ្នកស្លាប់ និងគ្មានអ្នកទទួលរងគ្រោះពីជំងឺរបេង

ដោយ Pothe Thun
10/11/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគេបេង និងហង់ហ្សិននៃក្រសួងសុខភិបាល មានប្រសាសន៍ថា ផ្អែកតាមចក្ខុវិស័យរបស់ព្រះរាជាណាចក្រកម្ពុជា គឺនៅឆ្នាំ២០៥០ នឹងធ្វើឱ្យប្រទេសកម្ពុជាគ្មានជំងឺរបេង ក្នុងនោះមិនមានការស្លាប់ មិនមានអ្នកជំងឺ និងមិនមានអ្នកទទួលរងផលប៉ះពាល់ ដែលកត្តានេះផ្អែកទៅលើគោលដៅចំនួន៥ នៅក្នុងយុទ្ធសាស្ត្រជាតិរបស់ខ្លួនយ៉ាងច្បាស់លាស់ ដើម្បីបញ្ចប់ជំងឺរបេង ឆ្នាំ ២០២១-២០៣០ តាមរយៈយន្តការនៃការពង្រឹងការត្រួតពិនិត្យតាមដាននិងការវាយតម្លៃរបស់កម្មវិធីជាតិកំចាត់រោគរបេង និងសមត្ថភាពឃ្លាំមើល គឺជាសសរស្តម្ភមួយរបស់យុទ្ធសាស្ត្រជាតិ ដែលគាំទ្រ និងរួមចំណែកដល់ការសម្រេចបាននូវសសរស្តម្ភចំនួនបួនផ្សេងទៀត រួមមាន៖ ១.ការស្វែងរកនិងព្យាបាលអ្នកជំងឺរបេងទាំងអស់ , ២.ការដោះស្រាយតាមរយៈកម្មវិធីអាទិភាពជាក់លាក់ , ៣.ការទប់ស្កាត់ការកើតឡើងនៃករណីថ្មី និង ៤.ការកសាងបរិយាកាសអំណោយផល ដើម្បីទ្រទ្រង់សមត្ថភាពរបស់មជ្ឈមណ្ឌលជាតិក្នុងការប្រយុទ្ធនឹងជំងឺរបេង ដើម្បីដំណើរការប្រកបដោយប្រសិទ្ធភាព។

លោកវេជ្ជបណ្ឌិត ហួត ចាន់យូដា មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការងារត្រួតពិនិត្យតាមដាន និងវាយតម្លៃសម្រាបើអ្នកអភិបាលកម្មវិធីរបេងថ្នាក់រាជធានី-ខេត្ត កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១នេះ ដែលប្រារព្ធឡើងនៅខេត្តសៀមរាប មានរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលមានសិក្ខាកាមជាគ្រូ និងជាមន្ត្រីផ្នែកអភិបាលនៃកម្មវិធីជំងឺរបេងមកពីរាជធានី-ខេត្តទាំង២៥ សរុបចំនួន ៤២រូប។

លោកមានប្រសាសន៍ទៀតថា៖នេះជាលើកដំបូងសម្រាប់វគ្គបណ្តុះបណ្តាលគ្រូបង្គោលនេះ ដើម្បីត្រួតពិនិត្យនិងវាយតម្លៃ លើការពង្រឹងមូលដ្ឋានចំណេះដឹង និងជំនាញរបស់បុគ្គលិក ទាំងថ្នាក់ជាតិ ថ្នាក់ខេត្ត និងថ្នាក់ស្រុកប្រតិបត្តិ ព្រមទាំងបុគ្គលិក នៃអង្គការមិនមែនរដ្ឋាភិបាល ដែលបានសហការគ្នា និងគាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រជាតិ ហើយមូលដ្ឋានគ្រឹះនៃវគ្គនេះ គឺបង្កើនសមត្ថភាពមន្ត្រី និង បុគ្គលិកទាំងអស់បានចូលរួមក្នុងសកម្មភាពត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីបង្កើនជំនាញរបស់ពួកគេ ដូច្នេះតាមរយៈវគ្គនេះ សិក្ខាកាមនឹងទទួលបានអំពីមូលដ្ឋានគ្រឹះនៃការត្រួតពិនិត្យ និងវាយតម្លៃ និងការឃ្លាំមើល ដោយផ្តោតលើអាទិភាពជាតិដែលបានកំណត់នៅក្នុងផែនការយុទ្ធសាស្ត្រជាតិ និងទទួលបានការបណ្តុះបណ្តាលអំពីរបៀបវិភាគ និងបកស្រាយទិន្នន័យជំងឺរបេង និងសំយោគទិន្នន័យ ដើម្បីជាធាតុចូលសម្រាប់បង្កើតរបាយការណ៍ និងទទួលបានការយល់ដឹងកាន់តែច្បាស់អំពីរបៀបអភិវឌ្ឍន៍ ដំណើរការ ការគ្រប់គ្រង ការរក្សាប្រព័ន្ធត្រួតពិនិត្យ និងវាយតម្លៃ ប្រកបដោយដំណើរការល្អនៅក្នុងបរិបទសម្រាប់ប្រទេសកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី ឡេណានៀត អារាំងហ្គូ មន្ត្រីដឹកនាំផ្នែកជំងឺឆ្លងនៃទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍអន្តរជាតិ ដែលហៅកាត់ថា USAID មានប្រសាសន៍ថា ៖ ជំងឺរបេងគឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយយន្តការរបស់ USAID នឹងបន្តសហការពន្លឿនជាសកលជាមួយដៃគូក្នុងស្រុក អង្គការសង្គមស៊ីវិល និងសេវាឯកជននានាដើម្បីជួយពន្លឿនជាសកល ក្នុងការប្រយុទ្ឋប្រឆាំងនឹងជំងឺរបេងដើម្បីបញ្ចប់ជំងឺនេះ ។

តាមរបាយការណ៍របស់មជ្ឈមណ្ឌលជាតិកំចាត់រោគេបេងនិងហង់ហ្សិន បានឲ្យដឹងថា គិតពីខែមករាដល់ខែកញ្ញា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកជំងឺរបេងគ្រប់សណ្ឋានចំនួន ១៤.៦១០នាក់ ក្នុងនោះមាន ៖ របេង៣កាបូក , របេងបីកាដក , របេងក្រៅសួត , របេងកុមារ និងរបេងស៊ាំថ្នាំ ដែលក្នុងចំណោមប្រជាជន ១០ម៉ឹននាក់ មានអ្នកកើតជំងឺរបេងគ្រប់សណ្ឋានថយមកនៅត្រឹមតែ ២៨៧នាក់ក្នុងមួយឆ្នាំ។ តាមការវាយតម្លៃរបស់កម្មវិធីជាតិប្រយុទ្ឋនឹងជំងឺរបេង ក៍ដូចជាអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នៅឆ្នាំ២០២០ អត្រាស្លាប់ដោយសារជំងឺរបេងមានចំនួន ២០នាក់ ក្នុងចំណោម ១០ម៉ឹននាក់ដែលកើតជំងឺរបេងគ្រប់សណ្ឋាន វាមានការកើនឡើងប្រមាណជា ០,១ ឬ០,២ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៩ដែលមានតែ១៧នាក់៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ក្រសួង​សុខាភិបាលជំងឺរបេង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យ និងចុះឈ្មោះបោះឆ្នោត នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប

ក្រុមការងារខុទ្ធការល័យសម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញពិនិត្យ និងចុះឈ្មោះបោះឆ្នោត នៅឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្ដសៀមរាប

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបន្តកែលម្អផ្លូវមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបន្តកែលម្អផ្លូវមួយចំនួនក្នុងរមណីយដ្ឋានអង្គរ

How to Assess champion stakes betting Wagering Earnings

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.