Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រៅពីវិស័យទេសចរណ៍នៅតាមប្រាសាទបុរាណ ខេត្តសៀមរាប នៅមានសក្តានុពលដទៃទៀតដែលមិនគួរមើលរំលង

ដោយ Pothe Thun
07/10/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រៅពីវិស័យទេសចរណ៍នៅតាមប្រាសាទបុរាណ ខេត្តសៀមរាប នៅមានសក្តានុពលដទៃទៀតដែលមិនគួរមើលរំលង
377
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សៀមរាបជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយរបស់កម្ពុជា ជាពិសេសវិស័យទេសចរណ៍ បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចនេះ ហើយក្រៅពីប្រាសាទបុរាណរាប់រយ ខេត្តសៀមរាប នៅមានសក្តានុពលផ្សេងៗទៀតដូចជា វិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យដឹកជញ្ជូនផ្លូវអាកាស ដែលមិនគួរមើលរំលង ដែលយើងត្រូវបង្ហាញឱ្យគេបានដឹង បានឃើញ និងប្រើឱ្យអស់លទ្ធភាព។

នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការផ្តល់យោបល់លើគោលនយោបាយពាណិជ្ជកម្ម ក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសៀវភៅ “មគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប” នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលាខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម សុក ស៊ីផាន់ណា លើកឡើងថា ក្រៅពីប្រាសាទបុរាណ យើងមានបឹងទន្លេសាប ដែលគេរំពឹងថា នឹងក្លាយជាផ្លូវដឹកជញ្ជូនកសិផលដ៏សំខាន់មួយភ្ជាប់ខេត្តជុំវិញបឹងនេះ ទៅកាន់ទន្លេបាសាក់ និងទៅកាន់ព្រែកជីកហ្វូណនតេជោ។ ដោយឡែក ព្រលានយន្តហោះអន្តរជាតិសៀមរាប អង្គរ ក៏ជាច្រកនាំចេញដ៏ធំមួយដែរ ដែលជាច្រកនាំចេញសំខាន់មួយ ពិសេសលើផលិតផលគ្រឿងអេឡិកត្រូនិក។ ដូច្នេះការបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយដែលប្រមូលផ្តុំដោយរោងចក្រផលិតគ្រឿងអេឡិកត្រូនិកនៅជិតព្រលានយន្តហោះនេះ ក៏ជួយដល់សេដ្ឋកិច្ចជាតិបានយ៉ាងច្រើនដែរ។

ឯកឧត្តម សុក ស៊ីផាន់ណា លើកឡើងថា ក្រៅពីវិស័យខាងលើនេះ ខេត្តសៀមរាប នៅមានវិស័យដែលជាសក្តានុពលដ៏ច្រើនផ្សេងទៀត ហើយវិស័យទាំងនោះបានចងក្រងបញ្ចូលទៅក្នុងសៀវភៅ “មគ្គុទេសក៍ក្នុងការធ្វើអាជីវកម្ម និងវិនិយោគក្នុងខេត្តសៀមរាប” ដែលសៀវភៅនេះ បានបោះពុម្ពជា ២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។ ឯកឧត្តមរំពឹងថា សៀវភៅនេះ ជាចំណែកមួយនៅក្នុងការបង្ហាញសក្តានុពលរបស់ខេត្តសៀមរាប ទៅកាន់ពិភពលោក ព្រោះក្រៅពីការបែងចែកនៅក្នុងស្រុក សៀវភៅនេះ ក៏នឹងត្រូវបញ្ជូនទៅកាន់គ្រប់បណ្តាស្ថានឯកអគ្គរាជទូតរបស់កម្ពុជា នៅក្រៅប្រទេសផងដែរ។

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ពិតណាស់កម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រែក្លាយខេត្តសៀមរាប ជាខេត្តមួយដ៏មានសក្តានុពលដ៏ខ្លាំងក្លារបស់ប្រទេស ក្នុងការចូលរួមលើកស្ទួយ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយដែលត្រូវបានប្រសិទ្ធនាមថា “តារារះ នាទិសឧត្តរ”។ ជាមួយនោះ ក្រុងសៀមរាប ត្រូវបានកែប្រែមុខមាត់ថ្មី ក្នុងការទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈគម្រោងស្ថាបនា និងកែលម្អផ្លូវ ៣៨ខ្សែក្នុងក្រុង ដែលជួយឱ្យក្រុងមានសោភ័ណ្ឌភាពប្រកបដោយភាពទាក់ទាញ រួមជាមួយនូវការកែលម្អនូវដងស្ទឹងសៀមរាប និងការរៀបចំនូវទីធ្លាសាធារណៈនានា ឱ្យមានភាពបៃតងគួរឱ្យគយគន់សម្រាប់ភ្ញៀវទេសចរដែលចូលមកកម្សាន្ត។

លោកមានប្រសាសន៍ទៀតថា នាពេលដ៏ឆាប់ៗខាងមុខនេះ ខេត្តសៀមរាប នឹងទទួលបាននូវសមិទ្ធផលដ៏ធំមួយបន្ថែមទៀត ដែលបម្រើឱ្យការដឹកជញ្ជូន និងការធ្វើដំណើរមកកាន់ខេត្តសៀមរាប នោះគឺ ផ្លូវល្បឿនលឿនទី៣ ដែលអាចតភ្ជាប់ខេត្តសៀមរាប ទៅកាន់រាជធានីភ្នំពេញ ទីក្រុងហូជីមិញ នៃប្រទេសវៀតណាម និងទីក្រុងបាងកក នៃប្រទេសថៃ ហើយដែលផ្លូវល្បឿនលឿនថ្មីនេះ នឹងរួមចំណែកផ្តល់ឱកាសដ៏ធំមួយសម្រាប់ខេត្តសៀមរាប ក៏ដូចបងប្អូនជាប្រជាជនខេត្ត ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។ លើសពីនេះទៀត គម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងដ៏ធំមួយ និងជាប្រវត្តិសាស្រ្តរបស់កម្ពុជា ដើម្បីតភ្ជាប់ការដឹកជញ្ជូនផ្លូវទឹករបស់ខ្លួន ពីទឹកសាបទៅកាន់សមុទ្រទឹកជ្រៅក្នុងខេត្តព្រះសីហនុ។ ហើយតាមរយៈគម្រោងដ៏ធំមហាសាលនេះ ខេត្តសៀមរាប ក៏នឹងទទួលផលផ្លែផ្កាផ្នែកសេដ្ឋកិច្ចពីគម្រោងដ៏ធំនេះផងដែរ ពីព្រោះខេត្តសៀមរាប មានព្រំប្រទល់ជាប់នឹងបឹងទន្លេសាប ហើយដែលអាចធ្វើការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរនានាពីបឹងទន្លេសាប ភ្ជាប់ទៅកាន់ទន្លេបាសាក់ និងឆ្ពោះទៅកាន់ខេត្តកែប និងខេត្តព្រះសីហនុផ្ទាល់ផងដែរ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: វិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌

មន្ត្រីសុខាភិបាល៖ ជំងឺរបេងមិនមែនជាជំងឺតំណពូជទេ តែជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចព្យាបាលបាន

មន្ត្រីសុខាភិបាល៖ ជំងឺរបេងមិនមែនជាជំងឺតំណពូជទេ តែជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចព្យាបាលបាន

ក្រសួងអប់រំ និងរដ្ឋបាលខេត្តសៀមរាប បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅតាមមណ្ឌលទាំង១៦ក្នុងខេត្ត

ក្រសួងអប់រំ និងរដ្ឋបាលខេត្តសៀមរាប បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅតាមមណ្ឌលទាំង១៦ក្នុងខេត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.