Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌

ដោយ Pothe Thun
07/10/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ រៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤នេះ បានរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពប្រើប្រាស់បេតិកភណ្ឌវប្បធម៌ ដោយផ្តោតលើការងារអភិរក្ស ការអភិវឌ្ឍផលិតផលទេសចរណ៍ និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌ ដែលវគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៧-១០ ខែតុលា ឆ្នាំ២០២៤ ដោយមានការសិក្សាទាំងទ្រឹស្ដី និងចុះកម្មសិក្សានៅតាមមូលបុរាណមួយចំនួនក្នុងរមណីយដ្ឋានអង្គរ រួមមានភូមិល្វា ភូមិរហាល ភូមិបង្កោង និងភូមិសំរោង។

ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងអំណរគុណដល់ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ ដែលបានសហការរៀបចំវគ្គបណ្ដុះបណ្ដាលនេះឡើង ដែលជាផ្នែកមួយសំខាន់ក្នុងការអភិរក្សប្រាសាទ ក៏ដូចជាជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក្នុងរមណីយដ្ឋានអង្គរ។ វគ្គបណ្ដុះបណ្ដាលនេះ ក៏ជាផ្នែកមួយនៃគម្រោងកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិអប្សរា និងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ លើការជួសជុលរួតបាកាណប្រាសាទអង្គរវត្តផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឡុង កុសល បានបញ្ជាក់ថា ក្រៅពីមន្រ្តីរាជការនៃស្ថាប័នរដ្ឋ ក្នុងនោះវគ្គបណ្ដុះបណ្ដាលនេះ ក៏មានវិស័យឯកជនចូលរួមផងដែរ ដូចជាអ្នកផលិតវត្ថុអនុវស្សាវរីយ សមាគមទេសចរណ៍ និងមគ្គុទ្ទេសក៍ទេសចរណ៍ជាដើម។ ឯកឧត្តម រំពឹងថាតាមរយៈវគ្គបណ្ដុះបណ្ដាលខាងលើនេះ សិក្ខាកាមនឹងទទួលបានចំណេះដឹង និងបទពិសោធបន្ថែម ពីអ្នកជំនាញបេតិកភណ្ឌកូរ៉េ ដើម្បីយកទៅអនុវត្តន៍នៅកន្លែងធ្វើការរបស់ខ្លួន ពិសេសអភិវឌ្ឍន៍លើផ្នែកអភិវឌ្ឍន៍ទេសចរណ៍ និងការកែច្នៃវត្ថុអនុស្សាវរីយ៍ដែលផ្តោតលើបេតិកភណ្ឌ ធ្វើឱ្យសេដ្ឋកិច្ចនៅមូលដ្ឋាន កាន់តែរីកចម្រើនទៅមុខ។

លោក គីម ហ្យ៉ន់សង់ (KIM HYUNSUNG) តំណាងទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ បានឱ្យដឹងថា ក្រៅពីវិស័យអភិរក្ស វគ្គបណ្ដុះបណ្ដាលនេះ ក៏ផ្តោតលើការអភិវឌ្ឍផលិតផលទេសចរណ៍នៅមូលដ្ឋាន និងការប្រើប្រាស់នូវបេតិកភណ្ឌវប្បធម៌របស់កម្ពុជា ធ្វើយ៉ាងណាកែច្នៃវត្ថុ ឬសម្ភារៈនានាឱ្យមានគុណតម្លៃបែបវប្បធម៌ និងទាក់ទាញភ្ញៀវទេសចរ។ លោកថា ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េ នឹងបន្តកិច្ចសហប្រតិបត្តិផ្សេងៗទៀត ដើម្បីការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ទីភ្នាក់ងារបេតិកភណ្ឌកូរ៉េបេតិកភណ្ឌវប្បធម៌អាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីសុខាភិបាល៖ ជំងឺរបេងមិនមែនជាជំងឺតំណពូជទេ តែជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចព្យាបាលបាន

មន្ត្រីសុខាភិបាល៖ ជំងឺរបេងមិនមែនជាជំងឺតំណពូជទេ តែជាជំងឺឆ្លងតាមរយៈផ្លូវដង្ហើមដែលអាចព្យាបាលបាន

ក្រសួងអប់រំ និងរដ្ឋបាលខេត្តសៀមរាប បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅតាមមណ្ឌលទាំង១៦ក្នុងខេត្ត

ក្រសួងអប់រំ និងរដ្ឋបាលខេត្តសៀមរាប បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៤នៅតាមមណ្ឌលទាំង១៦ក្នុងខេត្ត

រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរផែនការខេត្តសៀមរាប សម្រាប់លទ្ធផលការងារដែលសម្រេចបានកន្លងមក

រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរផែនការខេត្តសៀមរាប សម្រាប់លទ្ធផលការងារដែលសម្រេចបានកន្លងមក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.