Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រថយន្ត១៣៥គ្រឿង នៃ៦៥៣គ្រឿង នឹងដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ មកកាន់ខេត្តសៀមរាប ក្នុងរយៈពេល៦ថ្ងៃ

ដោយ Pothe Thun
30/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ស្របតាមអនុសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ បានរៀបចំរថយន្តក្រុងចំនួន៦៥៣គ្រឿង ដើម្បីជូនដំណើរបងប្អូនប្រជាពលរដ្ឋទូទៅដោយឥតគិតថ្លៃ ក្នុងការធ្វើដំណើរទៅជួបជុំគ្រួសារនៅស្រុកកំណើត តាមបណ្ដាខេត្តនានា។ ក្នុងនោះរថយន្តក្រុងពីរាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប មានចំនួនសរុប ១៣៥គ្រឿងបានធ្វើដំណើរមកដល់ចំណតក្នុងបរិវេណមណ្ឌលមន្ទីររដ្ឋបាលខេត្តសៀមរាប ជាបន្តបន្ទាប់ ដែលរៀបចំដោយអាជ្ញាធរខេត្តសៀមរាប នៅប្រមាណម៉ោង១រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

បើតាមប្រជាពលរដ្ឋដែលបានធ្វើដំណើរពីរាជធានីភ្នំពេញ មកកាន់ខេត្តសៀមរាប បានលើកឡើងថា ការធ្វើដំណើរដោយរថយន្តក្រុងរបស់រាជរដ្ឋាភិបាលនេះ មានសុវត្តិភាព ជាពិសេសបានកាត់បន្ថយចំណាយ៉ាងច្រើន ខណៈសេវាដឹកជញ្ជូនឯកជនមានតម្លៃថ្លៃ។ ការឡើងជិះរថយន្តមានភាពងាយ ពុំមានតម្រូវបំពេញបែបបទអ្វីទាំងអស់ គ្រាន់តែប្រាប់អ្នករៀបចំថាយើងចង់ទៅខេត្តណា។ មួយវិញទៀត អ្នកបើកបរមានភាពរួសរាយរាក់ទាក់ រថយន្តមានម៉ាស៊ីនត្រជាក់ និងមានភេសជ្ជចែកជូនថែមទៀត ប្រកបដោយផាសុខភាព។

 

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការបញ្ជាក់ពីអ្នកបើកបររថយន្តក្រុង រថយន្តដែលបានធ្វើដំណើរមកនេះបានបង្ហាញថា ការចេញដំណើរពីរាជធានីទៅតាមបណ្ដាខេត្តនានា នៅថ្ងៃបិណ្ឌទី១២នេះ គឺមានចំនួនច្រើន ខណៈដែលថ្ងៃដំបូងនេះមានការចេញដំណើរពីភ្នំពេញមកសៀមរាប រហូតដល់ទៅជាង ៤០គ្រឿង ដើម្បីបំពេញតម្រូវការបងប្អូនជាពលរដ្ឋយើងមកលេងស្រុកកំណើត ជាពិសេសការមកកំសាន្តនៅខេត្តសៀមរាប។ ជាមួយគ្នានោះការធ្វើដំណើរនេះដែរ សម្រាប់អ្នកបើកបរ រដ្ឋបាលក្រុងបានធ្វើការណែនាំរួចជាស្រេចមុននឹងចេញដំណើរ ត្រូវប្រុងប្រយ័ត្នខ្ពស់ ហើយមិនត្រូវមានសេពគ្រឿងស្រវឹង និងត្រូវសម្រាកឲ្យបានគ្រប់គ្រាន់ផងដែរ។ ក្នុងនោះដែរ លោកក៏សូមការអំពាវនាវទៅដល់បងប្អូនដែលបានទទួលសេវា សូមជួយរក្សាអនាម័យ តាមរយៈការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ។ ដោយឡែកក៏សូមអំពាវនាវដល់បងប្អូនដែលបានធ្វើដំណើរលើដងផ្លូវទាំងអស់ សូមមានការយោគយល់ និងអធ្យាស្រ័យគ្នាពេលធ្វើសំណើរ ដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍។

តាមរយៈការផ្ដល់ជូនមធ្យោបាយធ្វើដំណើរសាធារណៈ ដោយមិនគិតថ្លៃនេះ ដែលមានរយៈពេល៦ថ្ងៃគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋបានសាទរ និងថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕ជាមួយគ្នានោះក៏សូមអំពាវដល់ប្អូនមកទទួលយកសេវាធ្វើដំណើរដោយឥតគិតថ្លៃនេះឲ្យបានគ្រប់ៗគ្នា ប៉ុន្តែសូមរក្សាឲ្យបាននូវសណ្ដាប់ធ្នាប់របៀបរាប់រយឲ្យបានល្អប្រសើរផងដែរ៕

 

អត្ថបទ និងរូបភាព ៖ ប្រន ស្រីនីត ស៊ុំ គីន
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: ​បុណ្យ​ភ្ជុំបិណ្ឌ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរវប្បធម៌ខេត្តសៀមរាប បានរៀបចំផ្ទាំងទស្សនីយភាព ល្ខោននិយាយរឿងផ្កាស្រពោន ជូនមហាជនទស្សនាដោយឥតគិតថ្លៃ

មន្ទីរវប្បធម៌ខេត្តសៀមរាប បានរៀបចំផ្ទាំងទស្សនីយភាព ល្ខោននិយាយរឿងផ្កាស្រពោន ជូនមហាជនទស្សនាដោយឥតគិតថ្លៃ

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប កាន់វេនបិណ្ឌទី១២ នៅវត្ដព្រៃឆ្ការ ស្រុកជីក្រែង

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ដសៀមរាប កាន់វេនបិណ្ឌទី១២ នៅវត្ដព្រៃឆ្ការ ស្រុកជីក្រែង

៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍កើនឡើងប្រមាណ ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣

៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរណ៍កើនឡើងប្រមាណ ៥០ភាគរយ ធៀបនឹងឆ្នាំ២០២៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.