Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឲ្យយុវជនយល់ដឹងកាន់តែច្បាស់ពីការប្រែប្រួលអាសធាតុ ចូលរួមលើកកំពស់បរិស្ថាន បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ

ដោយ Pothe Thun
09/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានជំរុញឲ្យយុវជនយល់ដឹងកាន់តែច្បាស់ពីការប្រែប្រួលអាសធាតុ ចូលរួមលើកកំពស់បរិស្ថាន បន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងសិក្ខាសាលាលើកកម្ពស់ចំណេះដឹងស្ដីពីការប្រែប្រួលអាកាសធាតុសម្រាប់យុវជន និងអ្នកសារព័ត៌មាននៅកម្ពុជា នៅសាលាខេត្ដសៀមរាប នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញ និងណែនាំឲ្យយុវជនយល់ដឹងកាន់តែច្បាស់ពីបម្រែបម្រួលអាកាសធាតុ ដើម្បីចូលរួមលើកកំពស់បរិស្ថាន ជាពិសេសបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តម ជួប ប៉ារីស៍ មានប្រសាសន៍ថា ចំពោះសិក្ខាសាលានាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជន ដែលជាការផ្ដល់ចំណេះដឹងពីការប្រែប្រួលអាកាសធាតុនេះ ជាពិសេសយេនឌ័រ ក្នុងការចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិ ពីព្រោះសមភាពយេនឌ័រមានសារៈសំខាន់ក្នុងការពិភាក្សាពីការរៀបចំគោលនយោបាយ ការធ្វើសេចក្ដីសម្រេចចិត្ត ការធ្វើផែនការយុទ្ធសាស្រ្តសម្រាប់កាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ និងបន្ស៊ាំនិងការប្រែប្រួលអាកាសធាតុ ខណៈដែលការបម្រែបម្រូលអាកាសធាតុនេះ កាន់តែនៅជាមួយយើងជារៀងរហូត។ ការប្រែប្រួលអាកាសធាតុនេះ បណ្ដាលមកពីការកើនឡើងនូវឧស្ម័នផ្ទះកញ្ចក់នៅភពផែនដី ដែលបណ្ដាលមកពីការដុតពីហ្វុសស៊ីលពីប្រទេសជឿនលឿន ឬប្រទេសឧស្សាហកម្មធំៗ ដែលក្នុងនោះ ក៍ធ្វើឱ្យប្រទេសកម្ពុជារងគ្រោះផងដែរ។

ឯកឧត្ដម បានបញ្ជាក់ថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថាន ដែលជាកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅសម្រេចឱ្យបាននូវគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០ភាគរយ នៅឆ្នាំ២០៥០។ ជាមួយគ្នានោះ យុទ្ធសាស្ដ្រចក្រាក្រសួងបរិស្ថាន ដោយបានដាក់ចេញមុំបី គឺដាំឈើឡើងវិញ ការពារព្រៃឈើឱ្យបានល្អ និងជួយដល់ប្រជាសហគមឱ្យពួកគាត់មានជីវភាពល្អ ដើម្បីមិនអោយពួកគាត់កាប់បំផ្លាញព្រៃឈើបន្ដទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក យុន លីនណេ អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍ថា ដើម្បីចូលរួមចំណែក្នុងការអនុវត្តសម្រេចឱ្យបាននូវកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថានរបស់ក្រសួងបរិស្ថាន រដ្ឋបាលខេត្តសៀមរាបបាននឹងកំពុងចូលរួមអនុវត្ត និងសម្របសម្រួលដៃគូអភិវឌ្ឍន៍ រដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព អង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការអនុវត្តសកម្មភាពការងារយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ដើម្បីសម្រេចបានលទ្ធផលប្រកបដោយប្រសិទ្ធិភាព និងប្រសិទ្ធិផល។ ជាក់ស្តែងសិក្ខាសាលាថ្ងៃនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការបញ្ជ្រាបចំណេះដឹងដល់យុវជនដែលជាសសរទ្រូងប្រទេស ដើម្បីបង្កើនការរយល់ដឹងដល់យុវជន និងអ្នកសារព័ត៌មានក្នុងស្រុកពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ក្រសួង​បរិស្ថាន​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំវិស័យកសិកម្មនិងជនបទ ថាផលវិបាកនៃបញ្ហាអាហារូបត្ថម្ភក្លាយជាបញ្ហាសុខភាពសាធារណៈ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល

ថ្នាក់ដឹកនាំវិស័យកសិកម្មនិងជនបទ ថាផលវិបាកនៃបញ្ហាអាហារូបត្ថម្ភក្លាយជាបញ្ហាសុខភាពសាធារណៈ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នង ក្នុងស្រុកស្វាយលើ អំណោយរបស់អង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នង ក្នុងស្រុកស្វាយលើ អំណោយរបស់អង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ត្រូវបានបើកជាផ្លូវការ

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ត្រូវបានបើកជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.