Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នង ក្នុងស្រុកស្វាយលើ អំណោយរបស់អង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
09/04/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នង ក្នុងស្រុកស្វាយលើ អំណោយរបស់អង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នង ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប មានបណ្តោយ ១៥ម៉ែត្រ ទទឹង៨ម៉ែត្រ មាន៣បន្ទប់ រួមទាំងការបំពាក់គ្រឿងសង្ហារឹម បរិក្ខាថាមពលអគ្គីសនី ម៉ាស៊ីនបន្សុទ្ធទឹកសុទ្ធ និងថវិកាសម្រាប់ប្រតិបត្តិការ និងទុនវិនិយោគគម្រោងកម្មវិធី សរុបថវិកាចំនួន ១០០.000 ដុល្លា ជាជំនួយរបស់អង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤។

លោក នង វត្ថា នាយកអង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា មានប្រសាសន៍ថា អ្វីដែលធ្វើឱ្យមជ្ឈមណ្ឌលថ្មីនេះ មានលក្ខណៈប្លែកពីគេ គឺការអនុវត្តតាមវិធីសាស្ត្រសហគមន៍ក្នុងការសិក្សាពេញមួយជីវិត ព្រោះថាការអប់រំមិនមានដែនកំណត់ ហើយមិនបានកំណត់ត្រឹមតែរៀនក្នុងថ្នាក់ប៉ុណ្ណោះទេ ប៉ុន្តែអាចដំណើរការបានសម្រាប់មនុស្សគ្រប់វ័យ គ្រប់កម្រិតសិក្សា គ្រប់ពេលវេលា គ្រប់ទីកន្លែង គ្រប់មធ្យោបាយ និងគ្រប់មជ្ឈដ្ឋាន ដើម្បីអោយក្លាយជាពលរដ្ឋល្អ និងចេះរួមរស់ជាមួយគ្នាប្រកប ដោយសុខដុមនៅក្នុងសង្គម សំដៅធានាសិទ្ធិសេរីភាព និងសុភមង្គល បុគ្គល គ្រួសារ និងសង្គម ក្នុងការឆ្លើយតបទៅនឹងទីផ្សាការងារដែលមានភាពបត់បែននិងប្រែប្រួលទៅតាមបរិបទសង្គម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបន្តថា សមិទ្ឋិផលនេះ គ្រប់គ្រងដោយប្រជាជនក្នុងសហគមន៍ ដើម្បីបំរើប្រយោជន៍ដល់សហគមន៍ និងជាកន្លែងសិក្សាកម្មវិធីអប់រំក្រៅប្រព័ន្ឋ។ តាមរយៈមុខងារសំខាន់ៗ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត ផ្ដល់នូវសំណាញ់សុវត្ថិភាពសង្គមកាន់តែទូលំទូលាយ សម្រាប់ប្រជាជនទូទៅក្នុងការផ្តល់ សេវាអប់រំ ការផ្តល់មុខជំនាញវិជ្ជាជីវៈ បំណិនជីវិត និងប្រាក់ចំណូលដល់សហគមន៌។ ដូច្នេះ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតនេះ ដើរតួនាទីជាអ្នកវិនិយោគទុនដល់គ្រួសារសហគមន៌ នឹងផ្តល់ឱកាសទទួលបានសេវាអប់រំ ដែលជាមូលដ្ឋានគ្រឹះនៃការបង្កើតមុខរបរការងារនិងការលូតលាស់សេដ្ឋកិច្ចគ្រួសារក៏ដូចជាសង្គមសំដៅកែលម្អគុណភាពរស់នៅរបស់ប្រជាពលរដ្ឋ។

លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតស្វាយលើ គឺជាមធ្យោបាយដ៏ប្រសើរបំផុត និងមានប្រសិទ្ធភាព ក្នុងការបង្កើនចំណេះដឹងពហុវិស័យ ដើម្បីពង្រីក និងពង្រឹងសមត្ថភាពប្រជាជន ក្នុងការទទួលយកព័ត៌មានចំណេះដឹង និងជំនាញសម្រាប់លើកស្ទួយជីវភាពរស់នៅប្រចាំថ្ងៃ។ ក្នុងនោះក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាអ្នកបន្តវេនដ៏មានសក្តានុពល បានឱ្យប្រទេសកម្ពុជា មានសន្ទុះរីកចម្រើនជឿនលឿនលើគ្រប់វិស័យ ក្នុងនោះវិស័យសិក្សាធិការអប់រំ គឺជាវិស័យអាទិភាពមួយដែលបាននឹងកំពុងជម្រុញពង្រីក ហើយមានការឈានឡើងទាំងបរិមាណ និងគុណភាពឥតឈប់ឈរគួរជាទីមោទនៈ។ រាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងអប់រំបានចាប់ទុកការអភិវឌ្ឍធនធានមនុស្ស គឺជាការងារមួយដ៏ចាំបាច់បំផុត ដែលមិនអាចខ្វះបាន ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ ស្របតាមកាលៈទេសៈនៃការរីកចម្រើនទាំងផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាទំនើប។

លោកអភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន គណៈកម្មការគ្រប់គ្រង និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាការពារសមិទ្ធផលនេះឱ្យបានគង់វង្ស និងធ្វើឱ្យមានការរីកចំរើន ដើម្បីជាផលប្រយោជន៍របស់ប្រជាជន។ ហើយក៏សូមអំពាវនាវដល់សប្បុរសជនជាតិ និង អន្តរជាតិ និងបណ្តាអង្គការ ប្រទេសនានាជាមិត្តជួយ ឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍន៍វិស័យ អប់រំរបស់ខេត្តសៀមរាប ដែលកំពុង ត្រូវការធនធានមនុស្ស និងពេលវេលាយ៉ាងច្រើនទៀត ដើម្បីបោះជំហានឆ្ពោះទៅកាន់ការលូតលាស់រីកចម្រើនប្រកបដោយ និរន្តរភាពនាថ្ងៃអនាគត៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតត្រាំសសរអង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ត្រូវបានបើកជាផ្លូវការ

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ត្រូវបានបើកជាផ្លូវការ

រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨

រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨

សៀមរាបសង្ក្រាន្ត០៤ ថ្ងៃ ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ជាង១លាន២សែននាក់

សៀមរាបសង្ក្រាន្ត០៤ ថ្ងៃ ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ជាង១លាន២សែននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.