Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨

ដោយ Pothe Thun
14/04/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នារាត្រី ថ្ងៃទី១៣ខែ មេសា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងមន្ទីរអង្គភាពនានាក្នុងខេត្ត រៀបចំទទួលសាទរទេវតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ជាបុត្រីទី៧ របស់កបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌ខៀវ លម្អនៅព្រះកាណ៌ដោយសៀត ផ្កាត្រកៀត អភរណៈ និលរតន៍ ភក្សាហារទ្រង់ សាច់ទ្រាយ ព្រះហស្តស្តាំទ្រង់ កងចក្រ ព្រហស្តឆ្វេងទ្រង់ត្រីសូល៍ ទ្រង់គង់ផ្ទំបើកព្រះនេត្រនៅលើខ្នងស្ដេចមយូរា (ក្ងោក) ជាយានពាហនៈ យាងចូលមកកាន់តំណែងឆ្នាំថ្មីនៅ វេលាម៉ោង២២ និង១៧នាទី រាត្រីថ្ងៃទី ១៣ខែមេសា ឆ្នាំ២០២៤ត្រូវនឹងថ្ងៃ ៥កើត ខែចេត្រ ព.ស២៥៦៧ ដែលប្រារព្ធធ្វើឡើង នៅមុខព្រះរាជដំណាក់ខេត្តសៀមរាប ។

ក្នុងពិធីទទួលទេវតាឆ្នាំថ្មីនេះ មានព្រះវត្តមាន និងវត្តមាន យាងនិមន្ត និង អញ្ជើញចូលរួមរបស់ ព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ ឧត្តមទីប្រឹក្សាគណៈសង្ឃនាយកគណៈមហានិកាយ សមាជិកាថេរសភានៃព្រះរាជាណាចក្រកម្ពុជា និងជា សម្តេចព្រះចៅអធិការវត្តរាជបូព៌ខេត្តសៀមរាប មួយអន្លើដោយព្រះមេគណទាំងពីរគណៈនិងមន្ត្រីសង្ឃខេត្ត ឯកឧត្តម សោម សារ៉ូ សមាជិកក្រុមប្រឹក្សាខេត្តតំណាងឯកឧត្តម អ៊ាន ឃុន ប្រធានក្រុម្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង គណៈអភិបាលខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរ ក្រុង ស្រុក និង មន្ត្រីរាជការ រួមទាំងបងប្អូនប្រជាពុទ្ធបរិស័ទ អញ្ជើញចូលរួមក្នុងពិធីទៅតាមបែបវប្បធម៌ ប្រពៃណី សាសនាទំនៀមទម្លាប់ខ្មែរ ។

គួររំលឹកថា ព្រះពុទ្ធសករាជព្រះសាសនាកន្លងទៅហើយ បាន២៥៦៧ ត្រឹមថ្ងៃពុធ១៥កើត ខែពិសាខលុះ ដល់ថៃ្ងព្រហស្បតិ៍ ១រោចខែពិសាខ ឆ្នាំរោងឆស័កតទៅ ចូលពុទ្ធសករាជ២៥៦៨ នឹងគណនាឆ្នាំរោងឥឡូវនេះសង្គ្រាន្តចូលនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ.ស.២០២៤ វេលាម៉ោង២២៖១៧នាទី។
ថ្ងៃសៅរ៍៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ មេសា គ.ស.២០២៤ ជាថ្ងៃចូលឆ្នាំរោង ឆស័ក។ថ្ងៃអាទិត្យ៦កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៤មេសា គ.ស.២០២៤ ជាវារៈវន័បត។ថ្ងៃច័ន្ទ៧កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៥ មេសា គ.ស.២០២៤ ជាវារៈវន័បត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្ងៃអង្គារ៨កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៦ ខែមេសា គ.ស.២០២៤ វេលាម៉ោង២៖១៥នាទី និង០០វិនាទី ជាវារៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃ ស្រេចបរិបូណ៌ចូលជាសកល ឆ្នាំរោងឆស័ក ព.ស២៥៦៧ឈានចូល២៥៦៨។
តាមទំនៀមទម្លាប់ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋប្រុសស្រីបាន រៀបចំពលិការគ្រឿងសក្ការបូជា អុជទៀន ធូប ប្រទីបជ្វាលា ថ្វាយព្រះរតនត្រ័យ និងទទួលស្វាគមន៍ ទេវបុត ទេវធីតាឆ្នាំថ្មី ហើយខំលះបង់ចិត្តអាក្រក់ ជាប់ដោយគំនុំគុំគួនព្យាបាទឈ្នានីស ដែលកើតមានក្នុងឆ្នាំចាស់ឱ្យជ្រះស្រឡះ តាំងចិត្តប្រព្រឹត្តល្អប្រកបដោយ មេត្តា ករុណា មុទិតា និងឧបេក្ខា ធ្វើបុណ្យទានតាមប្រពៃណី វប្បធម៌សាសនា ទំនៀមទម្លាប់ពីដូនតាដែលមានជាយូរលង់មកហើយ៕


អត្ថបទ និង រូបថត : លោក យូ វង្ស
កែសម្រួល : លោក លីវ សាន្ត

Tags: ទេវតាឆ្នាំថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សៀមរាបសង្ក្រាន្ត០៤ ថ្ងៃ ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ជាង១លាន២សែននាក់

សៀមរាបសង្ក្រាន្ត០៤ ថ្ងៃ ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ជាង១លាន២សែននាក់

ខេត្តសៀមរាប រៀបចំការសម្តែងឆៃយាំ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តសៀមរាប រៀបចំការសម្តែងឆៃយាំ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តរៀបចំពិធីស្រង់ព្រះនៅក្បែរព្រះអង្គចេកព្រះអង្គចម

រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តរៀបចំពិធីស្រង់ព្រះនៅក្បែរព្រះអង្គចេកព្រះអង្គចម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    11 shares
    Share 4 Tweet 3
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    27 shares
    Share 11 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.