Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តរៀបចំពិធីស្រង់ព្រះនៅក្បែរព្រះអង្គចេកព្រះអង្គចម

ដោយ Pothe Thun
18/04/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តរៀបចំពិធីស្រង់ព្រះនៅក្បែរព្រះអង្គចេកព្រះអង្គចម
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីស្រង់ព្រះច្រើនធ្វើឡើងនៅថ្ងៃទី៣ ថ្ងៃចុងក្រោយ នៃពិធីចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃឡើងស័ក។ យ៉ាងណាម៉ិញ នៅរសៀលថ្ងៃទី១៦ខែមេសាឆ្នាំ២០២៤ ត្រូវនឹងថ្ងៃឡើងស័កនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆ្នាំរោងឆស័ក ពុទ្ធសករាជ២៥៦៧ឈានចូល២៥៦៨ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត ដឹកនាំដោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្តសៀមរាប និងលោកជំទាវ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ អង្គភាពមន្ទីរស្ថាប័ន សហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត បាននិមន្តព្រះសង្ឃសូត្រជ័យន្តោធ្វើពិធីស្រង់ព្រះដែលរៀបចំឡើងនៅប៉ែកខាងជើងព្រះវិហារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប អនុលោមទៅតាមប្រពៃណីទំនៀមទំលាប់ប្រពៃណីខ្មែរដែលមានជាយូរលង់មកហើយ។

តាមប្រសាសន៍លោកតាអាចារ្យក្នុងពិធីថា៖ពិធីនេះប្រជាជនខ្មែរតែងប្រារព្ធធ្វើឡើងមិនដែលដាច់នៅពេលចូលឆ្នាំខ្មែរម្ដងៗ និង មានជំនឿតៗគ្នាមកយូរហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំ។

លោក អាចារ្យរៀបរាប់ថា៖ ថ្ងៃសង្ក្រាន្តថ្មីជិត មកដល់ព្រះបាទបសេនទិកោសលបាន រៀបចំជាបារាំយ៉ាងល្អវិចិត្រនៅឆ្នេរស្ទឹង មួយ ហើយក៏និមន្តព្រះពុទ្ធ និងព្រះសង្ឃ ស្រង់ទឹករួចសមាទានសីល រួចប្រគេនភត្តាហារចំពោះព្រះពុទ្ធព្រមទាំងភិក្ខុសង្ឃ ដែល គង់នៅទីនោះផង។ អ្នក ដែលបានស្រង់ទឹកព្រះសង្ឃ មាតាបិតា គ្រូ ឧបជ្ឈាយ៍ទទួលបានផលានិសង្សច្រើន ណាស់ ហើយអនាគតជាតិនឹងបានទៅ កើតក្នុងឋានទេវលោកបានសេចក្តីសុខ គ្រប់បែបយ៉ាង។ដោយសារមានជំនឿ និងទំនៀមទម្លាប់ របស់ដូនតាយើង ដូច្នេះហើយទើបបាន ជាប់ជាប្រពៃណីរហូតមកដល់សព្វថ្ងៃនេះ ឲ្យតែដល់ពេលចូលឆ្នាំថ្មីម្តងៗគេតែតែង ធ្វើពិធីស្រង់ទឹកពុទ្ធរូប ព្រះសង្ឃ មាតាបិតា ជីដូនជីតានៅតាមទីអារាម និងភូមិស្រុក នានា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមទិដ្ឋភាពជាក់ស្តែង ប្រជាពលរដ្ឋខ្មែរដែលគោរពជឿលើព្រះពុទ្ឋសាសនាទូទៅតែងតែស្រោចទឹកជូនអ្នកមានគុណដែលគេនិយមហៅថា ស្រង់ព្រះរស់ និងស្រង់ព្រះនៅតាមទីអារាមនានា អំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីជាកិច្ចតបគុណ រំឭកដល់ការលះបង់ដ៏ធំធេងរបស់ឪពុកម្តាយក្នុងការចិញ្ចឹមបីបាច់ថែរក្សាកូនចៅគ្រប់រូបទម្រាំចម្រើនវ័យ មានសម្ថភាពពេញលេញអាចគ្រប់គ្រងជីវិតខ្លួនឯងបាន ជារៀងរាល់ឆ្នាំអំឡុងពិធីបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។នេះជាពិធីបែបសាសនាប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏មានប្រជាប្រិយភាព និយមធ្វើនៅ ថ្ងៃទី៣នៃបុណ្យចូលឆ្នាំខ្មែរ ដោយអ្នកប្រតិបត្តិតាមពិធីនេះគេគិតដល់គុណប្រយោជន៍នៃទឹកជាធាតុត្រជាក់ ពេលស្រោចទៅលើនរណាម្នាក់អាចធ្វើឲ្យអ្នកទទួលទឹកនោះ ត្រជាក់កាយសប្បាយចិត្ត ស្រស់ស្រាយក្នុងអារម្មណ៍ ហើយក៏ជូនពរត្រលប់មកអ្នកប្រារព្ធរៀបចំពិធីនោះវិញដែរ។ចំណែកឯមាតាបិតា ចាស់ព្រឹទ្ធាចារ្យ ឬអ្នកមានគុណ កូនចៅមកស្រោចទឹក ឬងូតទឹកដុសក្អែលឲ្យ ក៏ដើម្បីបង្ហាញពីការដឹងគុណ និង ឲ្យបានត្រជាក់ ពីឆ្នាំចាស់ផ្លាស់ឆ្នាំថ្មី ទាំងអស់គ្នាផងដែរ៕
អត្ថបទ និងរូបភាព៖ លោក យូ វង្ស

Tags: ស្រង់ព្រះ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គស្នងការនគរបាលជាតិ ប្រកាសការចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តសៀមរាបថ្មី

អគ្គស្នងការនគរបាលជាតិ ប្រកាសការចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តសៀមរាបថ្មី

កុដិ១ខ្នង រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តរតនមុនីរោងគោ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កុដិ១ខ្នង រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តរតនមុនីរោងគោ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.