Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

ដោយ Pothe Thun
18/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ២ខ្សែ ស្ថិតនៅក្នុងឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបិទបញ្ចប់ការដេញថ្លៃដោយជោគជ័យ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក ព្រឿង តាន់រ៉ាវុធ តំណាងទីចាត់ការផែនការវិនិយោគ សាលាខេត្តសៀមរាប បានបញ្ជាក់ថា ចំពោះក្រុមហ៊ុន ឬអ្នកម៉ៅការដែលមានបំណងចង់ដាក់សំណើរដេញថ្លៃ គឺត្រូវភ្ជាប់សំណើដេញថ្លៃរបស់ខ្លួនជាមួយនឹងប័ណ្ណពន្ធប៉ាតង់ដែលមានសុពលភាព និងត្រូវតម្កល់ប្រាក់កក់ធានាការអនុវត្តចំនួន១០ភាគរយ នៃតម្លៃកិច្ចសន្យា ហើយអ្នករដេញថ្លៃទាំងអស់ត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែង ដោយគ្មានការឃុបឃិត គ្មានការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយឡើយ។ បើត្រូវបានរកឃើញថា អ្នកដេញថ្លៃណាមួយមានការពាក់ព័ន្ធនឹងការឃុបឃិត ក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយណាមួយ នោះអ្នកដេញថ្លៃនោះនឹងត្រូវបានដាក់ក្នុងបញ្ជីខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតឱ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំសង្កាត់ទាំងអស់ នៅទូទាំងប្រទេសកម្ពុជា។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក ឡាត ស៊ើប ប្រធានគណៈកម្មការលទ្ធកម្មឃុំត្រាំសសរ បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិឃុំឆ្នាំ២០២៤នេះ ឃុំត្រាំសសរ បានដាក់ដេញថ្លៃគម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមចំនួន ២ខ្សែ ដែលមានប្រវែងសរុប ១.៣៦៥ម៉ែត្រ ដែលនឹងត្រូវជុសជុលនៅក្នុងភូមិនាងស្រោងចំនួន ៥០០ម៉ែត្រ និងភូមិធ្លកចំនួន ៨៦៥ម៉ែត្រ ដែលមាន ៤ទទឹង កម្រាស់ ០.១៥ម៉ែត្រ និងស្លាកសញ្ញាគម្រោងចំនួន២ ។ គម្រោងទាងពីរនេះស្ថិតក្នុងតម្លៃប៉ាន់ស្មាន ១០៥.៤៣៣.៧០៤រៀល ដោយមានក្រុមហ៊ុនម៉ៅការដាក់សំណើរចំនួន ១១ក្រុមហ៊ុន។ ជាលទ្ធផលបានទៅលើក្រុមហ៊ុន គី ពក ក្នុងតម្លៃ ៤៦.៤១០.០០០រៀល។

ក្នុងនោះលោក ឡាត ស៊ើប ក៏បានណែនាំដល់ក្រុមហ៊ុនម៉ៅការដែលទទួលបានគម្រោងនេះ ត្រូវអនុវត្តឲ្យបានត្រឹមត្រូវទៅតាមក្បួនច្បាប់ និងស្តង់ដាបច្ចេកទេសនៃការសាងសង់ ជាពិសេសធ្វើយ៉ាងណាត្រូវពន្លឿនការសាងសង់ឲ្យបានលឿនតាមពេលវេលាដែលបានកំណត់នៅក្នុងកិច្ចសន្យា ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានភាពងាយស្រួលក្នុងការធ្វើដំណើរឆ្លងកាត់។ ជាមួយនោះក្រោយការដេញថ្លៃ ក្រុមហ៊ុន គី ពក ដែលទទួលបានការម៉ៅការចំពោះគម្រោងសាងសង់ផ្លូវខាងលើ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា នឹងធ្វើឲ្យបានទាន់ពេលវេលា ត្រឹមត្រូវ ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមានចែងនៅក្នុងកិច្ចសន្យា៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដើម្បីធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍កាកសំណល់ទៅជាថាមពល

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដើម្បីធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍កាកសំណល់ទៅជាថាមពល

ព្រះសង្ឃនិងអាជ្ញាធរសង្កាត់ស្វាយដង្គំ នាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅភូមិសាលាកន្សែង

ព្រះសង្ឃនិងអាជ្ញាធរសង្កាត់ស្វាយដង្គំ នាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅភូមិសាលាកន្សែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.