Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

ដោយ Pothe Thun
22/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងបានបញ្ចប់ប្រកបដោយភាពជោគជ័យដោយមានការចូលរួមពីមន្រ្តីជំនាញបច្ចេកទេសសាលាខេត្ត គណៈកម្មការលទ្ធកម្មសង្កាត់ ក្រុមហ៊ុនម៉ៅការ រួមនឹងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។

ប្រធានគណៈកម្មការលទ្ធកម្មសង្កាត់ស្លក្រាម លោក ខៀវ សត បានឲ្យដឹងថា សម្រាប់គម្រោងមូលនិធិសង្កាត់ឆ្នាំ២០២៤នេះ រដ្ឋបាលសង្កាត់ស្លក្រាម ក្រុងសៀមរាប គឺបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៤០០ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់បេតុង ០.១៥ម៉ែត្រ ដែលនឹងត្រូវសាងសង់នៅក្នុងភូមិចុងកៅស៊ូ ស្ថិតក្នុងតម្លៃប៉ាន់ស្មាន ២៦៥.៧៩៥.៣៨១ រៀល ដោយមានក្រុមហ៊ុនដាក់សំណើរចំនួន ៨ក្រុមហ៊ុន និងជាលទ្ធផលបានទៅលើក្រុមហ៊ុន ម៉ូវ ស៊ីថាយ ក្នុងតម្លៃ ១១៣.៨០០.០០០រៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ខៀវ សត ចៅសង្កាត់ស្លក្រាម បានបញ្ជាក់ថា គណៈកម្មការលទ្ធកម្មសង្កាត់ស្លក្រាមទាំងអស់ បានអនុវត្តនីតិវិធីនៃកិច្ចលទ្ធកម្ម ចាប់តាំងពីពេលដំណើរទទួលសំណើរការរហូតដល់ការប្រកាសលទ្ធផលនៃការដេញថ្លៃ គឺពុំមានភាពមិនប្រក្រតីណាមួយឡើយ នៅក្នុងបរិវេណ និងទីកន្លែងនៃកិច្ចប្រជុំបើកសំណើដេញថ្លៃនេះ ជាក់ស្តែង គឺពុំមានការរារាំង ការបង្ខិតបង្ខំដល់អ្នកទទួលការឬក្រុមហ៊ុន ដែលបានចូលរួមដាក់សំណើរដេញថ្លៃនោះដែរ។ ដោយឡែកចំពោះក្រុមហ៊ុនដែលទទួលបានការម៉ៅការទៅលើគម្រោងនេះ លោកចៅសង្កាត់ស្លក្រាមក៏បានណែនាំឲ្យអនុវត្តឲ្យបានត្រឹមត្រូវទៅតាមក្បួនច្បាប់ ស្តង់ដាបច្ចេកទេសនៃការសាងសង់ ពន្លឿនការសាង់សង់ឲ្យបានលឿន ពិសេសត្រូវសាងសង់ឲ្យទទួលបានលទ្ធផលផ្លូវប្រកបដោយគុណភាព ជៀសវាងការសាងសង់យកតែបរិមាណ ដែលធ្វើឲ្យផ្លូវងាយនឹងខូចជាដើម។

ក្រោយបញ្ចប់ការដេញថ្លៃ លោក ម៉ូវ ស៊ីថាយ ដែលទទួលបានការម៉ៅការចំពោះគម្រោងសាងសង់ផ្លូវខាងលើ ក៏បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា នឹងសាងសង់ឲ្យត្រឹមត្រូវ ទាន់ពេលវេលា ស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដែលមានចែងនៅក្នុងកិច្ចសន្យា៕

អត្ថបទ និងរូបភាព៖ លោក ស៊ុំ គីន
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃផ្លូវ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដើម្បីធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍កាកសំណល់ទៅជាថាមពល

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដើម្បីធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍កាកសំណល់ទៅជាថាមពល

ព្រះសង្ឃនិងអាជ្ញាធរសង្កាត់ស្វាយដង្គំ នាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅភូមិសាលាកន្សែង

ព្រះសង្ឃនិងអាជ្ញាធរសង្កាត់ស្វាយដង្គំ នាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅភូមិសាលាកន្សែង

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅតំបន់ប្រាសាទបាយ័ន

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅតំបន់ប្រាសាទបាយ័ន

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.