Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃនិងអាជ្ញាធរសង្កាត់ស្វាយដង្គំ នាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅភូមិសាលាកន្សែង

ដោយ Pothe Thun
23/04/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះសង្ឃនិងអាជ្ញាធរសង្កាត់ស្វាយដង្គំ នាំយកអំណោយសង្គ្រោះបន្ទាន់ជូនគ្រួសារពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ នៅភូមិសាលាកន្សែង
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ព្រះវិបុលសត្ថា រី សាត ព្រះចៅអធិការវត្តកេសរារាម ក្រុងសៀមរាប រួមនឹងព្រះចៅអធិការវត្តមួយចំនួន បានសហការជាមួយអាជ្ញាធរសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បាននាំយកអំណោយជាសម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងថវិកាមួយចំនួនទៀត ដែលទទួលបានពីសប្បុរសជននានា នាំយកមកចែកជូនដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារអគ្គិភ័យចំនួន ៥គ្រួសារ ដើម្បីជាការជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

មានសង្ឃដិកាក្នុងឱកាសនោះ ព្រះវិបុលសត្ថា រី សាត បានបង្ហាញនូវការសោកស្តាយចំពោះគ្រោះថ្នាក់ដោយសារអគ្គិភ័យ បណ្តាឱ្យខូចខាតបាត់បង់ទ្រព្យសម្បត្តិដែលខំរក និងសន្សំទុកជាយូរមកហើយ ជាពិសេសបាត់បង់ឯកសារចាំបាច់ផ្ទាល់ខ្លួនដូចជាសំបុត្រកំណើត អត្តសញ្ញាប័ណ្ណ និងប្លង់ដីជាដើម។ ចំពោះសម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងថវិកា ដែលបាននាំយកមកផ្តល់ជូននាពេលនេះ គឺជាការចែករំលែកជួយគ្នាក្នុងគ្រាលំបាកទៅតាមលទ្ឋភាពដែលក្រុមព្រះសង្ឃមាន ព្រោះថាជារឿយៗ ព្រះសង្ឃតែងតែបានចូលរួមក្នុងសកម្មភាពសង្គមជាច្រើន តាមរយៈសន្សំសំចៃ បែងចែកទុកដាក់នូវទេយ្យទានដែលទទួលបានពីការប្រគេនរបស់ញាតិញោម សម្រាប់ជួយទំនុកបំរុង ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋណាខ្វះខាតជួបការលំបាកក្នុងជីវភាព និងមួយផ្នែកសម្រាប់ជួយការងារសង្គម ដែលនេះជាសង្គហៈសង្គ្រោះ និងជាតួនាទីដែលព្រះសង្ឃត្រូវបំពេញក្រៅពីការស្វាធ្យាយព្រះធម៌ និងការងារស្នូលក្នុងអារាម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ បានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះបណ្តាលមកពីឆ្លងចរន្រអគ្គិសនី កើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដោយបណ្តាលឱ្យឆាប់ឆេះលំនៅឋានពលរដ្ឋ ៣ខ្នង។ ក្នុងឱកាសនោះ លោកក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ទោះជារដូវប្រាំង ឬរដូវវស្សាក្តី ត្រូវប្រុងប្រយ័ត្ន ការពារជាប់ជាប្រចាំនូវបញ្ហាអគ្គីភ័យ និងគ្រោះថ្នាក់ជាយថាហេតុផ្សេងៗ ដោយត្រូវពិនិត្យខ្សែបណ្តាញអគ្គីសនីក្នុងផ្ទះក្រែងមានការដាច់រលាត់ដោយកណ្តុរកកេរ ឬគៀបជាប់នឹងអ្វីមួយ ដែលយូរៗវានឹងបង្កទៅជាការឆ្លងចរន្ត ហើយមុននឹងចាកចេញពីផ្ទះក៍ត្រូវពិនិត្យឱ្យច្បាស់នូវភ្លើងចង្ក្រាន្ត ភ្លើងធូប ជាដើម ត្រូវពន្លត់ឱ្យអស់មុននឹងចាកចេញ។ ជាមួយនោះលោកក៏បានជំរុញដល់មេភូមិឱ្យស្រង់ចំនួនឯកសារដែលចាំបាច់ ដើម្បីមន្ត្រីអត្រានុកូលដ្ឋានសង្កាត់ផ្តល់ជូននូវឯកសារចាំបាច់ទំាងនោះជូនដល់ក្រុមគ្រួសាររងគ្រោះផងដែរ។

សូមជម្រាបថា អំណោយដែលបានផ្ដល់ជូននាពេលនេះ សម្រាប់គ្រួសាររងគ្រោះដោយសារអគ្គិភ័យ ៣គ្រួសារ មួយគ្រួសារទទួឡបាន៖ អង្ករ ៥០គីឡូក្រាម, មី៤កេស, ទឹកសុទ្ធ៤យួរ, ភេសជ្ជៈ១កេស, ទឹកស៊ីអ៊ីវ២យួរ, ទឹកត្រី២យួរ និងថវិកា ៤០ម៉ឺនរៀល។ ចំណែកគ្រួសារក្រីក្រ ២គ្រួសារទៀត មួយគ្រួសារទទួលបានថវិកា ២០ម៉ឺរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ភ្លើងឆេះផ្ទះសង្កាត់ស្វាយដង្គំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅតំបន់ប្រាសាទបាយ័ន

ពិធីក្រុងពាលីបួងសួងសុំសេចក្ដីសុខ ត្រៀមរៀបចំបើកកម្មវិធីសម្តែងក្បាច់គុនសាវលីញ និងគុនល្បុក្កតោ នៅតំបន់ប្រាសាទបាយ័ន

ការចែកចាយព័ត៌មាននិងមាតិកាល្អៗ ស្មើនឹងការផ្តល់ចំណេះដឹង និងលើកទឹកចិត្តដល់យុវវ័យ ចេះអភិវឌ្ឍន៍សមត្ថភាពស្គាល់ច្បាស់ពីសង្គមទាំងមូល

ការចែកចាយព័ត៌មាននិងមាតិកាល្អៗ ស្មើនឹងការផ្តល់ចំណេះដឹង និងលើកទឹកចិត្តដល់យុវវ័យ ចេះអភិវឌ្ឍន៍សមត្ថភាពស្គាល់ច្បាស់ពីសង្គមទាំងមូល

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ដំណើរការកម្មវិធីទូរស័ព្ទ NoDrug ដើម្បីបញ្ជ្រាបចំណេះដឹង និងរាយការណ៍ផ្ទាល់មកកាន់សមត្ថកិច្ច

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ដំណើរការកម្មវិធីទូរស័ព្ទ NoDrug ដើម្បីបញ្ជ្រាបចំណេះដឹង និងរាយការណ៍ផ្ទាល់មកកាន់សមត្ថកិច្ច

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.