Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ដំណើរការកម្មវិធីទូរស័ព្ទ NoDrug ដើម្បីបញ្ជ្រាបចំណេះដឹង និងរាយការណ៍ផ្ទាល់មកកាន់សមត្ថកិច្ច

ដោយ Pothe Thun
23/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ដំណើរការកម្មវិធីទូរស័ព្ទ NoDrug ដើម្បីបញ្ជ្រាបចំណេះដឹង និងរាយការណ៍ផ្ទាល់មកកាន់សមត្ថកិច្ច
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដាក់សម្ពោធជាផ្លូវការ នូវកម្មវិធីប្រើប្រាស់លើទូរស័ព្ទ មានឈ្មោះថា NoDrug ដែលប្រជាពលរដ្ឋអាចទាញយកបានដោយមិនគិតថ្លៃ នៅលើplaystore និង appstore។

ការបង្កើតកម្មវិធី NoDrug នេះ មានគោលបំណងទី១ គឺ ផ្ដល់ការអប់រំគោលមួយ ដល់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងករណីបទល្មើសគ្រឿងញៀននានា និងទី២ ផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋ រាយការណ៍ដោយផ្ទាល់ សេរី និងដោយសម្ងាត់ ដល់សមត្ថកិច្ចយ៉ាងឆាប់រហ័ស តាមប្រព័ន្ធអនឡាញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា លើកឡើងថា គ្រឿងញៀន គឺជាបញ្ហាសកល និងមានភាពស្មុគស្មាញ ដែលមកដល់ពេលបច្ចុប្បន្ន បទល្មើសគ្រឿងញៀន នៅតែជាក្ដីបារម្ភ និងបន្តបង្ក្រាប ដោយមិនទាន់មថមថយនៅឡើយ។ ឯកឧត្តម បន្ថែមថា គ្រឿងញៀន បានបង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងសន្តិសុខសង្គម ព្រមទាំងរារាំងដល់ការអភិវឌ្ឍនានាផងដែរ។ ដូច្នេះ ការដាក់ឲ្យដំណើរការកម្មវិធីទូរស័ព្ទ NoDrug នេះគឺជាការពង្រឹង និងពង្រីកការយល់ដឹងរបស់ប្រជាជន ជាពិសេសចូលរួមជាមួយអាជ្ញាធរមូលដ្ឋាន តាមរយៈការរាយការណ៍ពីករណីគ្រឿងញៀនខុសច្បាប់ដោយផ្ទាល់ នៅលើកម្មវិធីនេះ។

ក្នុងនាមប្រធានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំនៃគណៈបញ្ជាការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នេត្រ ភក្ត្រា បញ្ជាក់បន្ថែមដែរថា តាមរយៈគោលការណ៍រួម នៃផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៩ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺបន្តចាត់តាំង អនុវត្តន៍ ឲ្យមានប្រសិទ្ធភាព លើច្បាប់ត្រួតពិនិត្យគ្រឿងញៀន និងបទបញ្ជាលេខ០១ បប ចុះថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ស្ដីពីការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ដោយខិតខំចាត់វិធានការបង្ក្រាប ទប់ស្កាត់និងបញ្ជ្រាបឲ្យបាន មិនឲ្យប្រទេសកម្ពុជាក្លាយទៅជាគោលដៅនៃប្រព្រឹត្តបទល្មើសគ្រឿងញៀន និងមិនឲ្យគ្រឿងញៀនបង្កឥទ្ធិពលញាំញី បំផ្លិចបំផ្លាញសង្គមជាតិ ជាពិសេស កិច្ចខិតខំប្រឹងប្រែង អនុវត្តន៍ឲ្យបាសម្រេចនូវការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឲ្យប្រទេសកម្ពុជាគ្មានគ្រឿងញៀន។

ឯកឧត្តម នេត្រ ភក្ត្រា ក៏បានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្តន៍នូវទិសស្លោក «៣កុំ ១រាយការណ៍» របស់រាជរដ្ឋាភិបាល គឺកុំទី១ កុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ ចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។ កុំទី២ កុំអន្តរាគមន៍ មានន័យថា កុំរារាំងការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភ័ក្តក៏ដោយ។ កុំទី៣ កុំលើកលែង មានន័យថា កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ចំពោះឧក្រិដ្ឋជនគ្រឿងញៀន។

អត្ថបទ : សេង ផល្លី

Tags: NoDrugអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ នៅលើទឹកដីសៀមរាប-អង្គរ ត្រូវបានបើកជាផ្លូវការ

ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ នៅលើទឹកដីសៀមរាប-អង្គរ ត្រូវបានបើកជាផ្លូវការ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល សន្ដិសុខ ពន្ធធនាគារ សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធខេត្ដសៀមរាប

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល សន្ដិសុខ ពន្ធធនាគារ សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.