Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល សន្ដិសុខ ពន្ធធនាគារ សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធខេត្ដសៀមរាប

ដោយ Pothe Thun
26/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល សន្ដិសុខ ពន្ធធនាគារ សម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធខេត្ដសៀមរាប
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល សន្ដិសុខ ពន្ធធនាគារសម្រាប់ការិយបរិច្ឆេទ ២០២៣ និងបណ្ដាឆ្នាំពាក់ព័ន្ធ ខេត្ដសៀមរាប ដឹកនាំដោយឯកឧត្ដម ឧត្តមសេនីយ៍ឯក ងួន ស្រេង អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ដ ដោយមានការចូលរួមពីរដ្ឋបាលស្រុកក្រុងទាំង១២ និងរដ្ឋបាលឃុំសង្កាត់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀត។

 

លោកស្រី ម៉ននី រង្សី បានបង្ហាញថា ជារៀងរាល់ឆ្នាំការងារសវកម្មផ្ទៃក្នុង ត្រូវបានធ្វើឡើងជាចាំបាច់ក្នុងគោលដៅធ្វើការពង្រឹង និងតម្រង់ដល់មន្ត្រីរាជការស៊ីវិលលើការអនុវត្តការងារដែលមានភារកិច្ចស្នូលរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ ក្នុងន័យនេះដែរ លោកស្រីបានស្នើរឱ្យគ្រប់ទីចាត់ការអង្គភាព និងការិយាល័យ ចំណុះឲ្យរដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវយកចិត្តទុក្ខដាក់តាមការណែនាំរបស់ក្រុមការងារសវនកម្មផ្ទៃក្នុង រួមមាន៖ ផ្នែកស៊ីវិល សន្ដិសុខសាធារណៈ និងផ្នែកពន្ធធនាគារ ផ្នែកពាក់ព័ន្ធទាំងនោះ ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់សម្រាប់រដ្ឋបាលខេត្ដ ក្នុងការសហការ និងពិនិត្យជាមួយសវកម្មផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ឧត្តមសេនីយ៍ឯក ងួន ស្រេង មានប្រសាសន៍ថា ការយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញ និងបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច តាមរយៈការកែទម្រង់ស៊ីជម្រៅលើផ្នែករដ្ឋបាលសាធារណៈ ការកែទម្រង់កងកម្លាំងនគរបាលជាតិ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ របស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញលិខិតបង្គាប់ការរបស់ក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមគណៈប្រតិភូសវនកម្មផ្ទៃក្នុង ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ ចុះបំពេញបេសកកម្មធ្វើការងារសវនកម្មនៅតាមបណ្តារាជធានីខេត្ត សម្រាប់ការិយបរិច្ឆេទ២០២៣ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយផ្តោតការត្រួតពិនិត្យលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងបុគ្គលិក។

ឯកឧត្តមអគ្គនាយក បានបញ្ជាក់ថា តួនាទីភារកិច្ចរបស់សវនកម្មផ្ទៃក្នុង គឺការត្រួតពិនិត្យលើប្រតិបតិ្តការប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់អង្គភាពនីមួយៗ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាព គណនេយ្យភាព និងភាពសន្សំសំចៃ ព្រមទាំងការចូលរួមទប់ស្កាត់ការខ្ជះខ្ជាយក្នុងការប្រើប្រាស់ធនធានរបស់រដ្ឋ។ ហើយការចុះធ្វើសវនកម្មផ្ទៃក្នុង គឺដើម្បីជួយជំរុញដល់ថ្នាក់ដឹកនាំសវនដ្ឋាន លើការបំពេញការងារប្រកបដោយប្រសិទ្ធភាព និងភាពទទួលខុសត្រូវខ្ពស់របស់ខ្លួន។ ជាពិសេសអនុសាសន៍កែលម្អទាំងអស់ដែលផ្តល់ដោយសវនករ បានក្លាយជាមូលដ្ឋានក្នុងការវិភាគ វាយតម្លៃហានិភ័យ និងកែលម្អចំណុះខ្វះខាតនានា របស់សវនដ្ឋានឱ្យស្របតាមបទដ្ឋានគតិយុត្តជាធរមាន។

ឯកឧត្តមក៏បានស្នើរដល់ផ្នែករដ្ឋបាលស៊ីវិល ផ្នែកសន្តិសុខសាធារណៈ និងផ្នែកពន្ធនាគារ ត្រូវទទួលតួនាទីភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមទប់ស្កាត់នូវបទល្មើសល្បែងស៊ីសង បទល្មើសគ្រឿងញៀន។ ការតម្លើងតួនាទីរបស់កងកម្លាំងរបស់ខ្លួនត្រូមានតម្លាភាព និងម៉ត់ចត់បំផុស ជាពិសេសការលើកទឹកចិត្ដដក់អ្នកបំពេញការងារបានល្អ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សវនកម្មផ្ទៃក្នុងផ្នែករដ្ឋបាលស៊ីវិល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកា ៣០លានរៀល ពីធនាគារហត្ថា សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកា ៣០លានរៀល ពីធនាគារហត្ថា សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី

មន្ត្រីអប់រំ៖បច្ចុប្បន្នវិស័យអប់រំទាំងរដ្ឋ និងឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ

មន្ត្រីអប់រំ៖បច្ចុប្បន្នវិស័យអប់រំទាំងរដ្ឋ និងឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.