Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកា ៣០លានរៀល ពីធនាគារហត្ថា សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា

ដោយ Pothe Thun
26/04/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកា ៣០លានរៀល ពីធនាគារហត្ថា សម្រាប់ប្រើប្រាស់ក្នុងការជួយសង្គ្រោះជីវិតកុមារកម្ពុជា
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប បានទទួលអំណោយជាថវិកាចំនួន ៣០លានរៀល ពីធនាគារហត្ថា សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពជួយសង្គ្រោះជីវិតកុមារកម្ពុជាជាច្រើននាក់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរនេះជារៀងរាល់ថ្ងៃ។

ក្នុងឱកាសនាំយកអំណោយជូនមន្ទីរពេទ្យកុមារអង្គរ និងចុះសួរសុខទុក្ខអ្នកជំងឺដែលកំពុងសម្រាកព្យាបាល នាព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោក Wee Mun Seng អនុប្រធានអគ្គនាយក នៃធនាគារហត្ថា បានថ្លែងនូវការអរគុណ និងកោតសរសើរដល់ថ្នាក់ដឹកនាំ បុគ្គលិកនៃមន្ទីរពេទ្យទាំងអស់ ព្រោះថាមន្ទីរពេទ្យមួយនេះ ពិតជាមានគុណូបការៈធំធេងណាស់ក្នុងការចូលរួមបំពេញបេសកកម្មផ្តល់សេវាថែទាំសុខភាពដ៏មានសារៈសំខាន់ដល់កុមារនៅក្នុងប្រទេសកម្ពុជា។ ហើយចំពោះការចូលរួមប្រាក់ឧបត្ថម្ភថវិកានាពេលនេះដែរ គឺជាការរួមចំណែកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងការបំពេញបេសកកម្មផ្តល់សេវាថែទាំសង្រ្គោះជីវិត សេវាវះកាត់ផ្សេងៗ និងសេវាស្តារនីតិសម្បទាដទៃផ្សេងទៀត សម្រាប់កុមារកម្ពុជាដែលកំពុងត្រូវការសេវាទាំងអស់នេះ។

ក្នុងនាមថ្នាក់ដឹកនាំ គ្រូពេទ្យ និងបុគ្គលិកទាំងអស់របស់មន្ទីរពេទ្យកុមារអង្គរ លោកវេជ្ជបណ្ឌិត ងួន ច័ន្ទភក្ត្រា នាយកមន្ទីរពេទ្យ បានសម្តែងនូវក្តីសោមនស្សរីករាយ និងមោទនភាពបំផុត ដែលបានទទួលការឧបត្ថម្ភគាំទ្រពីសប្បុរសជន ក្នុងការជួយលើកស្ទួយដល់វិស័យសុខាភិបាល ដើម្បីសុខុមាលភាពកុមារកម្ពុជាឲ្យកាន់តែប្រសើរឡើង ស្របពេលដែលមន្ទីរពេទ្យនេះ កំពុងដំណើរការជួយសង្គ្រោះសុខភាព និងអាយុជីវិតកុមារកម្ពុជា ពីជំងឺផ្សេងៗដោយឥតគិតថ្លៃ ហើយជារឿយៗតែងតែជួបបញ្ហាមួយចំនួនទៅនឹងហិរញ្ញវត្ថុ សម្រាប់ប្រើប្រាស់ក្នុងការផ្តល់សេវាព្យាបាល និងថែទាំជំងឺ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកបានឲ្យដឹងថា ទស្សនៈវិស័យរបស់មន្ទីរពេទ្យកុមារអង្គរ គឺផ្តល់សេវាព្យាបាល និងការថែទាំប្រកបដោយគុណភាព និងផ្តល់ភាពកក់ក្តៅដល់អ្នកជំងឺដែលជាកុមារ ព្រោះពួកគេ គឺជាអនាគតដ៏រឹងមាំនៃប្រទេសកម្ពុជាយើង ខណៈបច្ចុប្បន្នមន្ទីរពេទ្យទទួលអ្នកជំងឺប្រមាណពី៥០០ទៅ ៦០០នាក់ក្នុង១ថ្ងៃៗ ហើយក្នុងមួយឆ្នាំៗ មន្ទីរពេទ្យត្រូវការចំណាយថវិកាប្រមាណ ៦លានដុល្លារអាមេរិក ដើម្បីពិនិត្យ ព្យាបាល និងថែទាំកុមារ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ធនាគារហត្ថា​មន្ទីរពេទ្យ​កុមារ​អង្គរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី

មន្ត្រីអប់រំ៖បច្ចុប្បន្នវិស័យអប់រំទាំងរដ្ឋ និងឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ

មន្ត្រីអប់រំ៖បច្ចុប្បន្នវិស័យអប់រំទាំងរដ្ឋ និងឯកជនមានតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសជាតិ

គម្រោងដេញថ្លៃជុសជុលផ្លូវដី១ខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងដេញថ្លៃជុសជុលផ្លូវដី១ខ្សែ ក្នុងឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.