Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ការចែកចាយព័ត៌មាននិងមាតិកាល្អៗ ស្មើនឹងការផ្តល់ចំណេះដឹង និងលើកទឹកចិត្តដល់យុវវ័យ ចេះអភិវឌ្ឍន៍សមត្ថភាពស្គាល់ច្បាស់ពីសង្គមទាំងមូល

ដោយ Pothe Thun
23/04/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ការចែកចាយព័ត៌មាននិងមាតិកាល្អៗ ស្មើនឹងការផ្តល់ចំណេះដឹង និងលើកទឹកចិត្តដល់យុវវ័យ ចេះអភិវឌ្ឍន៍សមត្ថភាពស្គាល់ច្បាស់ពីសង្គមទាំងមូល
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងឱកាសដាក់ឱ្យដំណើរការគម្រោង “ទំនាក់ទំនងយុវវ័យ” នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសពួក ខេត្ដសៀមរាប កាលពីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងថា បច្ចុប្បន្នមានយុវវ័យគំរូរជាច្រើនតែងតែចែកចាយនូវព័ត៌មាន និងមាតិកាល្អៗ ដែលវាគឺជាការផ្តល់នូវចំណេះដឹង និងលើកទឹកចិត្តយុវវ័យផ្សេងទៀត ឱ្យមានក្តីសង្ឃឹម និងចេះអភិវឌ្ឍន៍ចំណេះដឹងពីបណ្តាញសង្គមនានា ដែលធ្វើឱ្យប្រជាជនយើងបានស្គាល់ និងយល់ដឹងពីសកលោកទាំងមូលផងដែរ។

លោកជំទាវ ជូ ប៊ុនអេង មានប្រសាសន៍ថា កន្លងមកយុវវ័យក្នុងសហគមន៍មួយចំនួន តែងតែមានការបោះបង់ការសិក្សា ដើម្បីស្វែងរកការងារ និងខ្លះទៀតក៏បានចំណាកស្រុកទៅរកការងារដែលខ្លួនមិនមានចំណេះដឹង និងវិជ្ជាជីវៈច្បាស់លាស់ដោយសារកត្តាជីវភាពរបស់គ្រួសារ ហើយការធ្វើចំណាកស្រុកអាចមិនមានលក្ខណៈស្របច្បាប់ ដោយសារពួកគាត់អាចមិនទាន់យល់ច្បាស់លាស់ ហើយការផ្សព្វផ្សាយក៏មិនបានទូលំទូលាយនៅក្នុងសហគមន៍ដែលពួកគេកំពុងរស់នៅ ជាពិសេសនៅតាមសាសារៀនទៀតផង។ ទាំងអស់នេះជារបាំង ធ្វើឲ្យការទទួលនូវព័ត៌មានទាំងនេះរបស់យុវវ័យនៅមានកម្រិត ដែលនាំឲ្យមានផលពិបាកដល់សង្គមគ្រួសារជំនាន់ក្រោយ ដែលសំបូរទៅដោយកង្វះការអប់រំ សេដ្ឋកិច្ចរស់នៅអន់ខ្សោយ និងមានកត្តាជួញដូរមនុស្សកាន់តែច្រើនរបស់ពលករចំណាកស្រុក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកជំទាវ រដ្ឋលេខាធិការ មានប្រសាសន៍ទៀតថា ចំពោះការដាក់ឱ្យដំណើរការគម្រោង “ទំនាក់ទំនងយុវវ័យ” នៅខេត្ដសៀមរាប នាពេលនេះ រៀបចំដោយអង្គការការីតាស ស្វីស និងអង្គការសម្រេចសុបិនកុមារកម្ពុជា ក្នុងគោលបំណងស្រាវជ្រាវមុនយុទ្ធនាការឃោសនាផ្សព្វផ្សាយព័ត៌មាន ការបង្កើតឡើងនូវមាតិកាដែលមានលក្ខណៈច្នៃប្រឌិត និងធ្វើការសាកល្បងនូវវិធីសាស្ត្រក្នុងការបណ្តុះបណ្តាលជំនាញ មាតិកា ដើម្បីធ្វើឱ្យមានសុវត្ថិភាពនៃការធ្វើចំណាកស្រុក ការអប់រំ និងវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទៅដល់យុវវ័យ។ បច្ចុប្បន្នអង្គការការីតាស ស្វីស និងអង្គការសម្រេចសុបិនកុមារកម្ពុជា កំពុងធ្វើការរួមគ្នាទៅលើតម្រោង ការទំនាក់ទំនងយុវវ័យ ដើម្បីស្វែងរកវិធីដែលល្អបំផុតដើម្បីបង្ក្រាប និងចូលរួមជាមួយយុវវ័យនៅក្នុង និងក្រៅសាលាជាមួយនឹងសកម្មភាពយល់ដឹងអំពីការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងទាក់ទាញការយកចិត្តទុកដាក់របស់ពួកគេទៅលើសារៈសំខាន់នៃការអប់រំ។ គម្រោងសាកល្បងនេះ នឹងគាំទ្រយុវវ័យឲ្យបង្កើតមាតិកា អំពីការលើកកម្ពស់ការចំណាកស្រុកដោយសុវត្ថិភាព ការអប់រំ និងការរួបរួមសង្គមក្នុងចំណោមយុវវ័យ។

លោកជំទាវក៏ប្តេជ្ញាថា នឹងជួយគាំទ្រដល់ប្អូនៗយុវវ័យដែលកំពុងសិក្សា ក៏ដូចដែលបានបោះបង់ការសិក្សា បន្តនូវកិច្ចសហការនិងធ្វើសកម្មភាពចូល រួមផ្សព្វផ្សាយនូវព័ត៌មានដ៏មានប្រយោជន៍ទាក់ទងនឹងតម្លៃនៃការអប់រំ វគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការធ្វើចំណាកស្រុកដោយសុវត្តភាពរបស់មិត្តយុវវ័យរបស់យើង តាមរយៈសកម្មភាពក្នុងសហគមន៍ក៏ដូចជាបណ្តាញសង្គម នានា ហើយក៏សង្ឃឹមយ៉ាងមុតមាំថាប្អូនៗនឹងចូលរួមរៀនសូត្រពីគម្រោងទំនាក់ទំនងយុវវ័យនេះដើម្បីឱ្យទទួលបាន ចំណេះដឹងក្នុងការចែករំលែកបន្តដល់មិត្តភក្តិ និងសហគមន៍របស់យើង៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ដំណើរការកម្មវិធីទូរស័ព្ទ NoDrug ដើម្បីបញ្ជ្រាបចំណេះដឹង និងរាយការណ៍ផ្ទាល់មកកាន់សមត្ថកិច្ច

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ដំណើរការកម្មវិធីទូរស័ព្ទ NoDrug ដើម្បីបញ្ជ្រាបចំណេះដឹង និងរាយការណ៍ផ្ទាល់មកកាន់សមត្ថកិច្ច

ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ នៅលើទឹកដីសៀមរាប-អង្គរ ត្រូវបានបើកជាផ្លូវការ

ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងការសម្តែងក្បាច់គុនសៅលីញ និងគុនល្បុក្កតោ នៅលើទឹកដីសៀមរាប-អង្គរ ត្រូវបានបើកជាផ្លូវការ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងឃុំអំពិល ស្រុកប្រាសាទបាគង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.