Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អគ្គស្នងការនគរបាលជាតិ ប្រកាសការចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តសៀមរាបថ្មី

ដោយ Pothe Thun
18/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិ ប្រកាសការចូលកាន់មុខតំណែង ស្នងការនគរបាលខេត្តសៀមរាបថ្មី
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញប្រកាសផ្ទេរភារកិច្ច និងតែងតាំង លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មកជា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបវិញ ខណៈលោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ត្រូវផ្ទេរភារកិច្ចជាស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង។

ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងនេះ មានការអញ្ជើញជាអធិបតីពីសំណាក់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងវត្តមានចូលរួមពីមន្ត្រីជាន់ខ្ពស់នគរបាលជាតិ ថ្នាក់ដឹកនាំកងកម្លាំង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព ជុំវិញខេត្តយ៉ាងច្រើនកុះករ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ថ្លែងស្វាគមន៍ក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សោភ័ណ លើកឡើងថា ក្រោមការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ជាពិសេសស្នងការនគរបាលខេត្ត គណៈបញ្ជាការរដ្ឋបាលខេត្តសៀមរាប បានគ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ បទល្មើសគ្រប់ប្រភេទ ជាពិសេសគ្រឿងញៀន ជួញដូរមនុស្ស ប្រដាប់អាវុធ និងឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណិត។ លើសពីនោះ ការចុះផ្សព្វផ្សាយពីគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាព ដើម្បីបង្ការ និងកាត់បន្ថយបទល្មើសតាមមូលដ្ឋាន ខេត្តសៀមរាប បានទទួលជ័យលាភីលេខ១ ក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៣។ ឯកឧត្តម បន្ថែមថា ការរក្សាបាននូវសុខសន្តិភាព សណ្ដាប់ធ្នាប់ក្នុងខេត្តនេះ ជាកត្តាដ៏សំខាន់ ក្នុងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្ត មានការរីកចម្រើនទៅមុខជាលំដាប់

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត លើកឡើងថា ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា បានបង្ហាញនូវកិត្តិនាមយ៉ាងល្បីល្បាញដល់ពិភពលោក តាមរយៈការរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗជាច្រើន ដែលមានការចូលរួមពីថ្នាក់ដឹកនាំ នៃប្រទេសមហាអំណាចពិភពលោក ក្នុងនោះ ខេត្តសៀមរាប ក៏ជាគោលដៅទស្សនកិច្ច និងទេសចរណ៍ដ៏ទាក់ទាញ និងប្រភពចំណូលសម្រាប់សេដ្ឋកិច្ចជាតិ។ សម្រាប់អាណត្តិទី៧ នៃរដ្ឋសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបន្តការពារ និងថែរក្សាសមិទ្ធផល ដែលទទួលបានពីនយោបាយឈ្នះឈ្នះ និងសន្តិភាពរយៈពេលដ៏វែង ដែលកម្ពុជាមិនធ្លាប់ទទួលបាន និងបន្តបង្កើតនូវសមិទ្ធផលថ្មីៗបន្ថែមទៀត។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា សម្រាប់ខេត្តសៀមរាប គឺជាភូមិសាស្ត្រដ៏ពិសេសមួយ ដែលទាមទារឲ្យការងារសន្តិសុខសណ្ដាប់ធ្នាប់ ជាសសរទ្រូង និងបង្អែកដ៏រឹងមាំសម្រាប់គាំទ្រ ទៅដល់ការវិនិយោគ វិស័យទេសចរណ៍ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេងៗ។ ដូច្នេះ ដើម្បីរក្សាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ក្នុងខេត្តបានល្អប្រសើរ ត្រូវមានការដឹកនាំបញ្ជាកងកម្លាំងនគរបាល និងកិច្ចសហការជាមួយកងកម្លាំងរាជអាវុធហត្ថខេត្ត ព្រមទាំងកម្លាំងដទៃទៀត ដោយប្រើកម្លាំងសរុប និងមធ្យោបាយសរុប និងស្ថិតនៅក្រោមការដឹកនាំរបស់គណៈបញ្ជាការឯកភាពខេត្ត។

ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានណែនាំដល់ លោកស្នងការនគរបាលខេត្ត ទើបចូលកាន់តំណែង ត្រូវដឹងពីរចនាសម្ព័ន្ធរបស់នគរបាលក្នុងខេត្តរបស់ខ្លួន និងត្រូវចាត់ចែងប្រគល់ភារកិច្ចទៅដល់ស្នងការរង ការិយាល័យ និងជំនាញនីមួយៗ ចៀសវាងការប្រមូលអំណាច និងប្រើតែមនុស្សរបស់ខ្លួន និងចាត់ទុកអ្នកផ្សេងមិនចេះធ្វើការ។ ឯកឧត្តម បន្ថែមថា ចំពោះការដឹកនាំបញ្ជា កងកម្លាំងនគរបាល ត្រូវមានរបបប្រជុំប្រចាំសប្ដាហ៍ ប្រជុំប្រចាំខែ ដើម្បីតាមដាន និងវាយតម្លៃលើការងារ ដែលបានប្រគល់ទៅតាមជំនាញនីមួយៗ ចំពោះមន្ត្រីនគរបាលដែលមិនខិតខំបំពេញភារកិច្ច ឬអសកម្ម ថ្នាក់ដឹកនាំត្រូវអនុវត្តតាមវិន័យកម្លាំងនគរបាលជាតិ។

គួរជម្រាបថា ក្នុងពិធីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានឧបត្ថម្ភ ជាថវិកាទៅដល់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចំនួន ១០លានរៀល បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ចំនួន ៣លានរៀល តំបន់ប្រត្តិបត្តិការសឹករងខេត្តសៀមរាប ចំនួន ៣លានរៀល និង ពន្ធនាគារខេត្តសៀមរាប ៣លានរៀល។ បន្ថែមពីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានឧបត្ថម្ភសម្លៀកបំពាក់ និងឧបករណ៍សម្ភារៈសម្រាប់ចេញប្រតិបត្តិការ ដល់ស្នងការនគរបាលខេត្ត និងអធិការដ្ឋានក្រុងស្រុកទាំង១២ផងដែរ។

 

Tags: ស្នងការ​នគរបាល​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កុដិ១ខ្នង រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តរតនមុនីរោងគោ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

កុដិ១ខ្នង រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តរតនមុនីរោងគោ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.