Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

កុដិ១ខ្នង រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តរតនមុនីរោងគោ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
18/04/2024
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
កុដិ១ខ្នង រួមនឹងសមិទ្ធផលមួយចំនួនទៀត ក្នុងវត្តរតនមុនីរោងគោ នៃស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កុដិថ្ម១ខ្នង ផ្លូវបេតុងចូលវត្ត១ខ្សែ ប្រវែង ១៥៤ម៉ែត្រ ទទឹង ៥ម៉ែត្រការ៉េ កំរ៉ាស់ ១តឹកកន្លះ និងជើងទង់ ៦ដើម ចំណាយថវិកាអស់ជាង ៧ម៉ឺនដុល្លារ នៅវត្តរតនមុនីរោងគោ ក្នុងភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ត្រូវបានកាត់ខ្សែបូរសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោក ពិន ប្រាកដ អភិបាលរងខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្តមួយចំនួនទៀត។

លោក សុខ ណារ៉េត អភិបាលស្រុកក្រឡាញ់ បានឱ្យដឹងថា សមិទ្ធផលថ្មីទាំងនេះ កើតឡើងក្រោមការផ្តួចផ្តើមគំនិត និងចូលរួមជួយឧបត្ថម្ភរបស់គណៈកម្មការ អាចារ្យវត្ត ព្រះចៅអធិការ ពុទ្ធបរិស័ទចំណុះជើងវត្ត ពិសេសព្រះគ្រូចៅអធិការវត្ត បានគៀងគរប្រមូលបច្ឆ័យពីគ្រប់ទិសទីទាំងសប្បុរសជនក្នុងស្រុក និងក្រៅស្រុក។ គិតមកដល់ពេលនេះ គណៈកម្មការសាងសង់នៅជំពាក់ថ្លៃសំភារៈសំណង់កសាងកុដិ និងថ្លៃសាងសង់ផ្លូវបេតុងសរុបចំនួន ៣២លានរៀល។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ មានប្រសាសន៍ថា ប្រទេសកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ឋសភា បានធ្វើឲ្យប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងភាពជាម្ចាស់ពេញលេញក្នុងការដឹកនាំជោគវាសនាដ៏ប្រពៃរបស់ខ្លួន ដើម្បីស្វែងរកសន្តិភាព វឌ្ឍនភាព និងសេចក្តីថ្លៃថ្នូរ ជូនប្រជាជនខ្មែរគ្រប់រូបពោល គឺកម្ពុជា មានការបង្រួបបង្រួមជាតិ សន្តិភាពពេញលេញ មានឯករាជ្យភាព មានកំណើនសេដ្ឋកិច្ចខ្ពស់ និងមានប្រជាធិបតេយ្យពិតប្រាកដ។ ដោយឡែកសមិទ្ធផលដែលបានរៀបចំពីធីកាត់ខ្សែបូដាក់ឲ្យប្រើប្រាស់នៅថ្ងៃនេះដែរ វាគឺជាសក្ខីភាពថ្មីមួយបន្ថែមទៀត ដែរជាសម្បត្តិសាធារណៈរបស់វត្តសម្រាប់បងប្អូនប្រជាពលរដ្ឋ លោកយាយលោកតាក្នុងស្រុកក្រឡាញ់ ទាំងមូលប្រើប្រាស់ទាំងអស់គ្នា។

ឯកឧត្តមបានរម្លឹកថា ក្រោយថ្ងៃ ១៧មេសា ឆ្នាំ១៩៧៥ ក្រោមការគ្រប់គ្រងដោយរបបខ្មែរក្រហម ប៉ុល ពត ព្រះសង្ឃដែលគង់ក្នុងវត្តអារាមនេះ ក៏ដូចជាអារាមនានាក្នុងទូទាំងប្រទេស ត្រូវបានពួក ប៉ុល ពត ប្រល័យពូជសាសន៍ជំលៀស និងបង្ខំព្រះសង្ឃឲ្យសឹកទាំងអស់ សំណង់ទាំងឡាយក្នុងវត្តរួមមាន កុដ្តិ សាលាឆាន់ ក៏ត្រូវពួកគេរុះរើ និងបំផ្លិចបំផ្លាញអស់គ្មានសល់ មិនតែប៉ុណ្ណោះពួកគេបានយកទីកន្លែងជាទីគោរពសក្ការៈ ទៅធ្វើជាកន្លែងស្នាក់ការ របស់ក្រុមឃាតករបាតដៃប្រលាក់ឈាម របស់ពួកខ្មែរក្រហម ប៉ុល ពត ផងដែរ។ ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់រណសិរ្យសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា បានកសាង អភិវឌ្ឍប្រទេសជាតិពីគំនរផេះផង់ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។

ក្នុងឱកាសសម្ពោធនោះដែរ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ បានប្រគេនព្រះចៅអធិការ នូវថវិកាចំនួន ១២លានរៀលសម្រាប់ប្រើប្រាស់តាមការងារជាក់ស្ដែង, ដូនជីតាជី និងប្រជាពលរដ្ឋដែលបានចូលរួមក្នុងម្នាក់ទទួលបានក្រណាត់ស ឬសារុង១ និងថវិកាមួយចំនួន, លោកគ្រូអ្នកគ្រូ៦នាក់ ម្នាក់ៗទទយលបានថវិកា៥ម៉ឺនរៀល និងសិស្សានុសិស្ស៤៥នាក់ម្នាក់ៗទទួលបានសៀវភៅ២ក្បាល ប៊ិក២ដើម និងថវិកា៥ពាន់រៀល៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ស្រុកក្រឡាញ់
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ក្នុងឃុំត្រាំសសរ នៃស្រុកស្រីស្នំ ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជាស្ថាពរ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ១ខ្សែ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបញ្ចប់ការដេញថ្លៃប្រកបដោយភាពជោគជ័យ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដើម្បីធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍កាកសំណល់ទៅជាថាមពល

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចំនួន៣ ដើម្បីធ្វើបទបង្ហាញអំពីការអភិវឌ្ឍន៍កាកសំណល់ទៅជាថាមពល

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.