Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ត្រូវបានបើកជាផ្លូវការ

ដោយ Pothe Thun
14/04/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ត្រូវបានបើកជាផ្លូវការ
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាបសហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្រូវបានបើកដំណើរការនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាបនិងលោកជំទាវ រួមនិងថ្នាក់ដឹកនាំជាច្រើនរូប។

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត មានប្រសាសន៍ថា៖ក្រោមការដឹកនាំ និងជាគំនិតផ្តួចផ្តើម របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប តែងតែបានរៀបចំ និងសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត និងសៀមរាបសង្ក្រាន្ត បាន៣លើក នៅឆ្នាំ២០១៩-២០២២និង២០២៤នេះនិង ត្រូវខកខានអស់រយៈពេល ២ឆ្នាំ នៅឆ្នាំ២០២០-២០២១ ដោយមានការផ្ទុះឡើងនៃការរីករាលដាលជំងឺកូវីដ ១៩។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងបើកព្រឹត្តិការណ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ ជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានកោតសរសើរចំពោះអាជ្ញា ធរខេត្ត ក៏ដូចជាកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងស្ថាប័នទាំងអស់ ដែលបានចូលរួមគាំទ្រចំពោះសកម្មភាព របស់យុវជន ដែលរៀបចំអង្គរសង្ក្រាន្តកន្លងទៅ និងជាពិសេសនៅក្នុងឆ្នាំនេះ ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជារាជរដ្ឋាភិបាលបន្តវេនថ្មី បាននិងកំពុង ដំណើរការក្នុងជំហានដ៏ស្វាហាប់ មានឆន្ទៈមោះមុតពិតប្រាកដ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើ ប្រទេសជាតិ និងប្រជាជន។ ជាក់ស្តែង រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងបន្តអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់ វិស័យ ក្នុងនោះបានថែរក្សា និងលើកស្ទួយនូវវប្បធម៌ ទំនៀមទម្លាប់ប្រពៃណីដ៏រុងរឿង ផ្តល់ឱកាសដល់យុវជន ក្នុងការចូលរួមដោយស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គី ភាពក្រោមបរិយាកាសសប្បាយរីករាយ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា៖ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត ២០២៤ ពិតជាមានអត្ថន័យដ៏ធំធេងក្នុងការបំផុសប្រជាជន កម្ពុជា ជាពិសេសកុលបុត្រ កុលធីតាជំនាន់ក្រោយឱ្យស្វែងយល់ ស្រលាញ់ និងផ្សព្វផ្សាយវប្បធម៌ អរិយធម៌ ប្រពៃណី និងទំនៀមទម្លាប់ដ៏មានតម្លៃរបស់ខ្មែរ ក្នុងគោលដៅរក្សាអត្តសញ្ញាណជាតិ និងបង្កើតមោទនភាព ជាតិ។ មួយវិញទៀត ការរៀបចំសង្ក្រាន្តបានបង្កើតនូវព្រឹត្តិការណ៍មួយ សម្រាប់ជួបជុំរវាងមនុស្ស និងបេតិកភណ្ឌ រូបិយ រវាងអរូបិយ និងរូបិយជាមួយគ្នាផងដែរ។ព្រឹត្តិការណ៍នេះ ក៏ជាឱកាសមួយសម្រាប់ការជួបជុំមហាជន យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ បានស្វែងយល់អំពីជំនឿសាសនា បានឃើញនិងសិក្សាបន្ថែមអំពីភាពរុងរឿងល្បីល្បាញ សំបូរបែបនៃវប្បធម៌ អរិយធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរ និងបន្តថែរក្សាកេរ្តិ៍មរតកទាំងនេះឱ្យបានគង់វង្ស បំផុសគំនិតរូបរួមកម្លាំងមហាសាមគ្គី និងបណ្តុះស្មារតី “អភិរក្ស ដើម្បីអភិវឌ្ឍន៍” “អភិវឌ្ឍន៍ដើម្បីអភិរក្សវប្បធម៌អត្តសញ្ញាណជាតិខ្មែរក្នុងសម័យសាកលភាវូបនីយកម្មទំនើប ជំនាន់ថ្មីនេះ ព្រមទាំងជាការផ្តល់ឱកាសឱ្យ ពាណិជ្ជករ អាជីវករចូលរួមតាំងបង្ហាញផលិតផល វត្ថុអនុស្សាវរីយ៍ ម្ហូបអាហារដោយទៅលើការបង្ហាញពីអត្ត សញ្ញាណវប្បធម៌ក្នុងតំបន់ ក៏ដូចជាដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជាតិខ្មែរ និងប្រជាជាតិលើសកលលោកតាមរយៈនៃ ការចូលរួមពីសំណាក់ភ្ញៀវទេសចរណ៍អន្តរជាតិ បន្តពង្រីកកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ៕

Tags: សៀមរាបសង្ក្រាន្ដ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨

រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨

សៀមរាបសង្ក្រាន្ត០៤ ថ្ងៃ ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ជាង១លាន២សែននាក់

សៀមរាបសង្ក្រាន្ត០៤ ថ្ងៃ ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្ត ជាង១លាន២សែននាក់

ខេត្តសៀមរាប រៀបចំការសម្តែងឆៃយាំ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

ខេត្តសៀមរាប រៀបចំការសម្តែងឆៃយាំ ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.