Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្នាក់ដឹកនាំវិស័យកសិកម្មនិងជនបទ ថាផលវិបាកនៃបញ្ហាអាហារូបត្ថម្ភក្លាយជាបញ្ហាសុខភាពសាធារណៈ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល

ដោយ Pothe Thun
09/04/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ថ្នាក់ដឹកនាំវិស័យកសិកម្មនិងជនបទ ថាផលវិបាកនៃបញ្ហាអាហារូបត្ថម្ភក្លាយជាបញ្ហាសុខភាពសាធារណៈ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាល
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផលវិបាកនៃបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ គឺជាបញ្ហាសុខភាពសាធារណៈ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ និងត្រូវធ្វើការប្រមូលផ្តុំនូវរាល់សកម្មភាពអន្តរាគមន៍នានា។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ ក្រោមប្រធានបទ “រួមគ្នាប្រយុទ្ធនឹងភាពស្គមស្គាំងកុមារគំរាមកំហែងជីវិតកូនៗយើង” នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ។

ឯកឧត្តម អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០១៥ បណ្តាប្រទេសនានាក្នុងពិភពលោក រួមនឹងកម្ពុជាបាន ប្តេជ្ញាចិត្តអនុវត្តគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ក្នុងនោះក៏មានការលុបបំបាត់កង្វះអាហារូបត្ថម្ភគ្រប់ទម្រង់នាឆ្នាំ២០៣០ ដែលបច្ចុប្បន្ននេះ យើងនៅសល់ពេល៦ឆ្នាំទៀត ដើម្បីសម្រេចបានតាមការតាំងចិត្តរបស់យើង។ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ជាសេនាធិការ បានធ្វើឱ្យស្ថានភាពអាហារូបត្ថម្ភ នៅកម្ពុជាក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ ត្រូវបានកែលម្អគួរឱ្យកត់សម្គាល់។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តម ក៏បានឲ្យដឹងថា ផ្អែកតាមទិន្នន័យពីការអង្កេតប្រជាសាស្ត្រ និងសុខភាពកម្ពុជា(CDHS2021-2022) អត្រាក្រិសក្រិនកុមារត្រូវបានកាត់បន្ថយពីកម្រិតខ្ពស់ ៣២,៤ភាគរយ ក្នុងឆ្នាំ២០១៤ មកត្រឹមកម្រិតមធ្យម ២១,៩ភាគរយ ក្នុងឆ្នាំ២០២២។ ទោះជាយ៉ាងនេះក៏ដោយ ក៏អត្រាប្រេវ៉ាឡង់នៃភាពស្គមស្គាំងកុមារអាយុក្រោម ៥ឆ្នាំ ដែលត្រូវបានគេទទួលស្គាល់ថា ជាបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ នៅតែមានកម្រិត ១០ភាគរយដដែល ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០២២។ ផលវិបាកនៃបញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ គឺជាបញ្ហាសុខភាពសាធារណៈ និងជាបន្ទុកដ៏ធ្ងន់ធ្ងរសម្រាប់រាជរដ្ឋាភិបាលត្រូវដោះស្រាយ និងត្រូវធ្វើការប្រមូលផ្តុំនូវរាល់សកម្មភាពអន្តរាគមន៍នានា និងអ្នកពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួង ស្ថាប័ននៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ ទាំងអង្គការជាតិ និងអន្តរជាតិ អង្គការសហប្រជាជាតិ វិស័យឯកជន សហគមន៍ ស្ថាប័នស្រាវជ្រាវ ។ល។ ចូលរួមចំណែក ដោះស្រាយ និងបង្កើនកិច្ចអន្តរាគមន៍ ដើម្បីធានាឱ្យមនុស្សគ្រប់រូបមានស្បៀងអាហារគ្រប់គ្រាន់ និងលុបបំបាត់ បញ្ហាអាហារូបត្ថម្ភគ្រប់ទម្រង់ រួមមានកង្វះអាហារូបត្ថម្ភ ការទទួលបានមីក្រូសារជាតិមិនគ្រប់គ្រាន់ ធាត់លើសទម្ងន់ និងការរងគ្រោះជំងឺមិនឆ្លងនានាពាក់ព័ន្ធនឹងរបបអាហារមិនមានសុខភាព ។

ឯកឧត្តមបានអំពាវនាវឱ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់រួមគ្នាប្រយុទ្ធ នឹងភាពស្គមស្គាំងកុមារនៅកម្ពុជា ដោយទី១.ត្រូវលើកកម្ពស់ការយល់ដឹងដល់សហគមន៍ និងគ្រួសារ អំពីសារៈសំខាន់នៃការតាមដានការ លូតលាស់របស់ទារក និងកុមារអាយុក្រោម ៥ឆ្នាំ និងកំណត់រកមើលកុមារមានបញ្ហាស្គមស្គាំង ដើម្បីទទួលបាន ការថែទាំ និងព្យាបាលទាន់ពេលវេលា។ ទី២.លើកកម្ពស់ការយល់ដឹងដល់សហគមន៍ និងគ្រួសារ អំពីផលវិបាក នៃកុមារមានបញ្ហាស្គមស្គាំងស្រួចស្រាល់ធ្ងន់ធ្ងរ ដែលប៉ះពាល់ដល់ការលូតលាស់ ការអភិវឌ្ឍប្រាជ្ញា ការអភិវឌ្ឍ ធនធានមនុស្ស សេដ្ឋកិច្ច និងសង្គម និងទី៣.លើកកម្ពស់កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលសកម្មភាព រួមគ្នាប្រយុទ្ធនឹងភាពស្គមស្គាំងកុមារ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស, លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជនបទសិកម្ម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នង ក្នុងស្រុកស្វាយលើ អំណោយរបស់អង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

មជ្ឈមណ្ឌលសិក្សាពេញមួយជីវិតមួយខ្នង ក្នុងស្រុកស្វាយលើ អំណោយរបស់អង្គការយូណេស្កូជប៉ុនប្រចាំកម្ពុជា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ត្រូវបានបើកជាផ្លូវការ

ព្រឹត្តិការណ៍សៀមរាបសង្ក្រាន ឆ្នាំ២០២៤ត្រូវបានបើកជាផ្លូវការ

រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨

រដ្ឋបាលខេត្តសៀមរាប រៀបរណ្តាប់ទទួលទេវតាឆ្នាំថ្មី ឆ្នាំ រោង ឆស័ក ពុទ្ធសករាជ ២៥៦៨

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.