Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ចិន និងឥណ្ឌា បន្ដជួសជុល ប្រាសាទព្រះវិហារ ខណៈដែលសហរដ្ឋអាមេរិក បន្ដជួសជុលជណ្ដើរបុរាណ

ដោយ Pothe Thun
19/09/2024
នៅក្នុង ព័ត៌មានជាតិទូទៅ
ចិន និងឥណ្ឌា បន្ដជួសជុល ប្រាសាទព្រះវិហារ ខណៈដែលសហរដ្ឋអាមេរិក បន្ដជួសជុលជណ្ដើរបុរាណ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កិច្ចប្រជុំបច្ចេកទេសលើកទី៩របស់គណៈកម្មាធិការICC-ព្រះវិហារដើម្បីតាមដាន និងត្រួតពិនិត្យការងារអភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទកោះកេរ និងប្រាសាទព្រះវិហារ ដែលមានការជួយពីប្រទេសចិន និងប្រទេសឥណ្ឌា សហរដ្ឋអាមេរិក នឹងបន្ដជួសជុលប្រាសាទព្រះវិហារ ដើម្បីថែរក្សាកេរិ៍តំណែលខ្មែរឱ្យគង់វង្ស ដល់កូនខ្មែរជំនាន់ក្រោយបានស្គាល់ ខណៈដែលប្រាសាទបុរាណមួយនេះ មានអាយុកាលជាងមួយពាន់ឆ្នាំមកហើយ ដែលកិច្ចប្រជុំនេះធ្វើឡើងពេញមួយថ្ងៃ នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងខេត្តសៀមរាប។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទទួលបន្ទុកបេតិកភណ្ឌ មានប្រសាសន៍ថា នៅក្នុងប្រជុំអាស៊ីស៊ីព្រះវិហារនេះ ប្រទេសចិន និងប្រទេសឥណ្ឌា បានបង្ហាញនូវសេចក្ដីប្ដេជ្ញាបន្ដការជួសជុលប្រាសាទព្រះវិហារបន្ថែមទៀត ដែលក្នុងនោះ ប្រទសចិនបន្ដជួសជុលនៅគោបុរៈទី១ទី២និងទី៣ ខណៈដែលខ្លួនបានបញ្ចប់ការសិក្សាបឋមលើហានិភ័យរចនាសម្ព័ន្ធគោបុរៈទាំងបីនោះ ហើយកំពុងរៀបចំផែនការដើម្បីធ្វើអន្តរាគមន៍។ដោយឡែកប្រទេសឥណ្ឌា បានសហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សិក្សាស៊ីជំរៅលើការរៀបចំផែនការគ្រប់គ្រងទឹក ការសិក្សាភូគព្ភសាស្ត្រ ការសិក្សាអំពីថ្មភ្នំ និងជម្រាលភ្នំធម្មជាតិ ដែលជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់ការរៀបចំផែនការអភិរក្សគោបុរៈទី៥ ខណៈដែលសហរដ្ឋអាមេរិកបន្តជួយជួសជុលជណ្តើរបុរាណខាងជើងប្រាសាទព្រះវិហារ ក្នុងដំណាក់កាលទី៤ ដែលកំពុងអនុវត្តដោយមន្ត្រីជំនាញអាជ្ញាធរជាតិព្រះវិហារ និងកម្ពុជាកំពុងជួសជុលគោបុរៈទី៤។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

លោកជំទាវបានបន្ដថា ក្រៅពីនេះ ដៃគូសហប្រតិបត្តិការអន្តរជាតិ របស់អាជ្ញាធរជាតិព្រះវិហារ គឺសាលា បារាំងចុងបូព៌ា បានបង្ហាញពីវឌ្ឍនភាពនៃការងារជួសជុលរូបបដិមាព្រះសិវៈរាំ និងវិទ្យាស្ថាន MPI របស់អាឡឺម៉ង់ បានបង្ហាញពីការរុករកប្រវត្តិ នៃការតាំងទីលំនៅបុរាណកោះកេរ ដល់អង្គប្រជុំផងដែរ។

ជាមួយគ្នានេះ អង្គប្រជុំក៏បានវាយតម្លៃខ្ពស់ចំពោះការវិវឌ្ឍន៍នូវចំណេះដឹង និងជំនាញអភិរក្សរបស់ មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ចំពោះការអភិរក្ស និងជួសជុលប្រាសាទបល្ល័ង្គត្បូង និងប្រាសាទក្រចាប់ នៅរមណីយដ្ឋានកោះកេរ ស្របតាមគោលការណ៍អភិរក្សបេតិកភណ្ឌពិភពលោក ហើយបានស្នើឲ្យអាជ្ញាធរជាតិព្រះវិហារ បន្តពង្រីកក្រុមការងារអភិរក្សបន្ថែមទៀត ដើម្បីអន្តរាគមន៍ទាន់ពេលវេលាចំពោះប្រាសាទផ្សេងៗទៀតនៅក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ ដែលមានចំនួនប្រាសាទច្រើនទៀតត្រូវការយកចិត្តទុកដាក់។

ជាមួយគ្នានោះ កិច្ចប្រជុំរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិដើម្បីការពារនិងលើកតម្លៃរមណីយដ្ឋានវប្បធម៌ធម្មជាតិនៃប្រាសាទព្រះវិហារ (ICC-ព្រះវិហារ)ដឹកនាំដោយសហប្រធានចិន និងសហប្រធានឥណ្ឌា និងមានតំណាងរដ្ឋសមាជិកចំនួន៤ប្រទេស រួមមាន បែលហ្សិក បារាំង ជប៉ុន និងសហរដ្ឋអាមេរិក ព្រមទាំងមានការចូលរួមផ្ទាល់ពីស្ថាប័នជាតិ និងអន្តរជាតិ អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិសំបូរព្រៃគុក អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុប ប្រមាណ១០០រូប និងចូលរួមតាមប្រព័ន្ធ Online ចំនួន ២២រូប ដើម្បីតាមដាន និងត្រួតពិនិត្យការងារ អភិរក្ស និងអភិវឌ្ឍន៍តំបន់រមណីយដ្ឋានប្រាសាទកោះកេរ ដែលអនុវត្តដោយអាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ៕
សូមជម្រាបថា កិច្ចប្រជុំអាយស៊ីស៊ីព្រះវិហារនេះ មានការបំពាក់មេដាយ និងគ្រឿងឥស្សរិយយសរបស់រាជរដ្ឋាភិបាល ជូនដល់អ្នកជំនាញជាតិ និងអន្តរជាតិ ដែលបានជួយដល់ការលើកកម្ពស់ការអភិរក្ស និងអភិវឌ្ឍន៍នៅក្នុងរមណីយដ្ឋានទាំងពីរ ព្រមជាមួយថ្នាក់ដឹកនាំ មន្ត្រី ពលករ ភ្នាក់ងារទេសចរណ៍ និងសន្តិសុខអភិរក្ស នៃអាជ្ញាធរជាតិព្រះវិហារចំនួន៤៥រូបផងដែរ។

អត្ថបទ និងរូបភាព ៖ យូ វង្ស និងឈិត សាវី
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: ​ប្រាសាទ​ព្រះវិហារ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បង្ហាញថាវិស័យទេសចរណ៍ក្នុងខេត្តកំពុងបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាវិស័យទេសចរណ៍ក្នុងខេត្តកំពុងបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប

កិច្ចប្រជុំលើគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប

កិច្ចប្រជុំលើគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍ ក្នុងក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.