Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប បង្ហាញថាវិស័យទេសចរណ៍ក្នុងខេត្តកំពុងបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប

ដោយ Pothe Thun
19/09/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប បង្ហាញថាវិស័យទេសចរណ៍ក្នុងខេត្តកំពុងបង្ហាញសញ្ញាល្អ ខណៈនៅខែក្រោយនេះ នឹងមានការហោះហើរប្រចាំថ្ងៃ បាងកក-សៀមរាប
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា នៅក្នុងអំឡុងខែតុលាខាងមុខនេះ នឹងមានជើងហោះហើរចូលមកកាន់ខេត្តសៀមរាបបន្ថែមទៀត ក្នុងនោះនៅថ្ងៃទី២៧ ខែតុលា នឹងមានជើងហោះហើរសៀមរាប-បាងកក-សៀមរាប (ធ្វើការហោះហើរជារៀងរាល់ថ្ងៃ) ដោយក្រុមហ៊ុន ThaiAirways និងនៅថ្ងៃទី២៩ ខែតុលា ក្រុមហ៊ុន Air Asia នឹងចាប់ផ្តើមធ្វើការហោះហើរគោលដៅភូកេត-សៀមរាប-ភូកេត។ ក្រៅពីនេះនឹងមានជើង ហោះហើរមកពីគោលដៅផ្សេងៗទៀត ដែលនឹងហោះចូលក្នុងខេត្តសៀមរាបក្នុងខែតុលាដែររួមមានមកពីប្រទេសចិន មានបីក្រុមហ៊ុន មកពីកូរ៉េមានពីរក្រុមហ៊ុន និងមកពីឥណ្ឌាមានមួយក្រុមហ៊ុនដែលនេះជាសញ្ញាវិជ្ជមានមួយ សម្រាប់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប ។

អភិបាលរងខេត្តសៀមរាប លោក ឌី រ៉ាដូ នៅក្នុងពិធីបើកវេទិការទេសចរណ៍កម្ពុជា-ចិន២០២៤ (Cambodia-China Tourism Forum) ក្រោមប្រធានបទ “ការលើកកម្ពស់ទីផ្សារទេសចរណ៍ចិនមកកម្ពុជា៖បញ្ហាប្រឈម ចក្ខុវិស័យ និងអនុសាសន៍” នៅខេត្តសៀមរាប នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានលើកឡើងថា ក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរអន្តរជាតិសរុបចំនួនជាង៦៥ម៉ឺននាក់ ដែលមានការកើនឡើង៣១% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៣។ ក្នុងនោះ ភ្ញៀវដែលមកកម្សាន្តច្រើនជាងគេរួមមាន ជនជាតិអាមេរិកឈរនៅលំដាប់ថ្នាក់លេខមួយ អង់គ្លេសនៅលំដាប់ទីពីរ និងភ្ញៀវទេសចរណ៍បារាំងឈរនៅលំដាប់ថ្នាក់ទីបី។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកបន្តថា បច្ចុប្បន្ននេះទោះបីជាកំណើនភ្ញៀវទេសចរមានការកើនឡើងយឺតបន្តិចមែន ប៉ុន្តែអាជីវកម្មទេសចរណ៍គ្រប់ប្រភេទ បាននិងកំពុងចាប់ផ្តើមបើកដំណើរការឡើងវិញជាបណ្តើរៗដើម្បីត្រៀមចាំស្វាគមន៍ទទួលភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងខេត្តសៀមរាប។

លោកបន្តថា ដើម្បីចូលរួមក្នុងការរៀបចំខេត្តសៀមរាបឱ្យស័ក្តិសមជាខេត្តទេសចរណ៍ ដែលមានភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ នៅក្នុងឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តបានខិតខំជំរុញឱ្យមានការសហការគ្នារវាងអន្តរវិស័យដែលពាក់ព័ន្ធក្នុងស្មារតីទទួលខុសត្រូវ និងគោលដៅតែមួយ ការខិតខំពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗក្នុងខេត្ត និងការរៀបចំតំបន់អង្គរឱ្យក្លាយជាគោលដៅទស្សនាប្រកបដោយគុណភាព ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍។

សូមបញ្ជាក់ផងដែរ៖ បច្ចុប្បន្នអាជ្ញាធរជាតិអប្សរាបានរៀបចំនូវផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តក្នុងព្រៃអង្គរ និងបានរៀបចំផ្លូវជិះកង់សម្រាប់ទេសចរណ៍ដែលចូលចិត្តការដើរកម្សាន្តក្នុងព្រៃ និងទស្សនាធម្មជាតិនៅក្នុងតំបន់អង្គរ។ នៅថ្ងៃខាងមុខរដ្ឋបាលខេត្តគ្រោងនឹងរៀបចំតំបន់ស្ទឹងសៀមរាប និងតំបន់វត្តរាជបូណ៌ជាតំបន់កម្សាន្តទីបី បន្ទាប់ពីតំបន់អង្គរ និងតំបន់ផាប់ស្ទ្រីត។

ទន្ទឹមនេះ នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ រដ្ឋបាលខេត្តក៏នឹងមានរៀបចំកម្មវិធីហែក្បួនអបអរសាទរទិវាទេសចរណ៍ពិភពលោក ដែលនឹងមានការចូលរួមពីមហាជន និងប្រតិបត្តិករណ៍ទេសចរណ៍ក្នុងខេត្តសៀមរាប លើសពីនេះទៅទៀតក្នុងខែកញ្ញានេះអាជីវកម្មទេសចរណ៍មួយចំនួនក៏នឹងមានកម្មវិធីបញ្ចុះតម្លៃពិសេសសម្រាប់ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិដែលមក កម្សាន្តក្នុងខេត្តសៀមរាបផងដែរ ៕

អត្ថបទ និងរូបភាព៖ ជា ស្រស់
កែសម្រួល ៖ ហាំ ម៉េងហួត

Tags: វិស័យ​ទេសចរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំលើគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប

កិច្ចប្រជុំលើគម្រោងអនុវត្តវិធីសាស្ត្រទីក្រុងឆ្លាតវ៉ៃ ដើម្បីដោះស្រាយបញ្ហាទីក្រុង ក្នុងខេត្តសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍ ក្នុងក្រុងសៀមរាប

ថ្នាក់ដឹកនាំខេត្តសៀមរាប ចូលរួមកាន់បិណ្ឌវេនទី៣ នៃពិធីបុណ្យភ្ជុំបិណ្ឌនៅវត្តពុទ្ធស្ថាននគររាជធម្មមេត្តា និង វត្តព្រះឥន្ទកោសីយ៍ ក្នុងក្រុងសៀមរាប

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជំរុញឱ្យសិស្សានុសិស្សរក្សាសុខភាព និងយកចិត្ដទុកដាក់ខិតខំរៀនសូត្រ ខណៈការប្រឡងមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជំរុញឱ្យសិស្សានុសិស្សរក្សាសុខភាព និងយកចិត្ដទុកដាក់ខិតខំរៀនសូត្រ ខណៈការប្រឡងមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.