Saturday, March 7, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជំរុញឱ្យសិស្សានុសិស្សរក្សាសុខភាព និងយកចិត្ដទុកដាក់ខិតខំរៀនសូត្រ ខណៈការប្រឡងមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់

ដោយ Pothe Thun
20/09/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ជំរុញឱ្យសិស្សានុសិស្សរក្សាសុខភាព និងយកចិត្ដទុកដាក់ខិតខំរៀនសូត្រ ខណៈការប្រឡងមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតមកដល់
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងពិធីជួបសំណេះសំណាល ដើម្បីចែករំលែក ផ្តល់នូវពុទ្ធិ ចំណេះដឹង ចំណេះធ្វើ និងលើកទឹកចិត្ដដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យចំនួន៧ ក្នុងក្នុងស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្ដសៀមរាប នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្ដម ផៃ សុខខេង នាយករងខុទ្ធការល័យ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានជំរុញ និងលើកទឹកចិត្តដល់ប្អូនៗសិស្សានុសិស្សថ្នាក់ទី១២ ទាំងអស់ ត្រូវរក្សាសុខភាពឱ្យបានល្អ និងត្រូវយកចិត្ដទុកដាក់ខិតខំរៀនសូត្រ ដើម្បីទទួលបានជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាខែតុលា ខាងមុខនេះ។

ឯកឧត្ដម ផៃ សុខខេង បានបញ្ជាក់ថា ការចូលរួមចំណែកពីគ្រប់អ្នកពាក់ព័ន្ធ រួមមានការខិតខំប្រឹងប្រែងពីមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ សហគមន៍ សប្បុរសជនជាតិ អន្តរជាតិ អង្គការដៃគូអភិវឌ្ឍនានា ការគាំទ្រពីអាជ្ញាធរដែនដី ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល បានជំរុញឱ្យវិស័យអប់រំ ក្នុងខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ចំពោះលទ្ធផលដ៏ជោគជ័យនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាពេលកន្លងមក បានឆ្លុះបញ្ចាំងឱ្យឃើញពីស្មារតីទទួលខុសត្រូវ សាមគ្គីភាព កិច្ចសហការល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅកាន់គោលដៅអភិវឌ្ឍដោយចីរភាព គាំទ្រឱ្យសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៣០ និងឆ្នាំ២០៥០។

លោក អ៊ាម ជា អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុកជីក្រែង បង្ហាញថា គ្រប់ស្ថាប័នអ្នកពាក់ព័ន្ធដែលចែករំលែកចំណេះដឹងបន្ថែមនេះ ជាការលើកទឹកចិត្ដដល់ពួកគាត់ឱ្យមានការខិតខំប្រឹងប្រែងមើលមេរៀនថែមទៀត ដើម្បីសម្រេចបានជោគវាសនាល្អរបស់ពួកគាត់នាពេលប្រឡងបាក់ឌុបខាងមុខ។លោកថាមានតែចំណេះវិជ្ជាទេ ដែលធ្វើឱ្យប្រទេសជាតិនិងសង្គមគ្រួសារមានការរីកចម្រើន៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មី នៅកណ្តាលក្រុងសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មី នៅកណ្តាលក្រុងសៀមរាប

អគ្គលេខាធិកាគណៈវិស្វករកម្ពុជា ជំរុញញឱ្យវិស្វករជាតិកម្ពុជា ចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដើម្បីប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយស្របច្បាប់

អគ្គលេខាធិកាគណៈវិស្វករកម្ពុជា ជំរុញញឱ្យវិស្វករជាតិកម្ពុជា ចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដើម្បីប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយស្របច្បាប់

សិក្ខាកាមបញ្ចប់ការសិក្សាជំនាញវិស្វកម្មអគ្គិសនី ភាគច្រើនសិក្ខាកាមជាស្ត្រីងាយរកការងារធ្វើជាងសិក្ខាកាមជាបុរស

សិក្ខាកាមបញ្ចប់ការសិក្សាជំនាញវិស្វកម្មអគ្គិសនី ភាគច្រើនសិក្ខាកាមជាស្ត្រីងាយរកការងារធ្វើជាងសិក្ខាកាមជាបុរស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9090 shares
    Share 5467 Tweet 1510
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63329 shares
    Share 43704 Tweet 8177
  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    369 shares
    Share 148 Tweet 92
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26758 shares
    Share 22061 Tweet 1957
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    446 shares
    Share 178 Tweet 112

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.