Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មី នៅកណ្តាលក្រុងសៀមរាប

ដោយ Pothe Thun
20/09/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរខេត្តសៀមរាប ចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មី នៅកណ្តាលក្រុងសៀមរាប
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប និងភាគីពាក់ព័ន្ធ រួមជាមួយប្រជាពលរដ្ឋក្នុងភូមិវត្តបូព៌ បានចាប់ផ្តើមដំណើរការគម្រោងសហគមន៍ទេសចរណ៍ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ដែលជាផ្នែកមួយនៃផលិតផលទេសចរណ៍ថ្មី នៅកណ្តាលក្រុងសៀមរាប នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយផ្តើមចេញពីផ្លូវលេខ២៦ នៃភូមិវត្តបូព៌។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ថ្លែងថា ភូមិវត្តបូព៌ ទាំងមូល បានជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងបញ្ជីចំណាត់ថ្នាក់ទីតាំងដ៏សែនមនោរម្យទាំង៥១ លើពិភពលោក ដោយគេហទំព័រទេសចរណ៍ Time Out ដ៏ល្បីល្បាញរបស់ប្រទេសអង់គ្លេស ប្រចាំឆ្នាំ២០២២។ ចំណាត់ថ្នាក់ Time Out ដែលត្រូវបានផ្សាយបន្តដោយ CNN ផងដែរនោះ មានការសរសេររៀបរាប់ពីសកម្មភាពដែលទេសចរគួរធ្វើនៅភូមិវត្តបូព៌ ដែលជាកន្លែងផ្សារភ្ជាប់នឹងវប្បធម៌ដ៏ចំណាស់របស់ខេត្តសៀមរាប ជាពិសេសសំណង់ស្ថាបត្យកម្មដ៏ចំណាស់របស់វត្តរាជបូព៌។ ទន្ទឹមនោះ ទីអារាមមួយនេះក៏នឹងគ្រោងសាងសង់នូវសារៈមន្ទីរ តម្កល់វត្ថុបុរាណសរុបប្រមាណ ២.៥៧៥វត្ថុ ដែលមានអាយុកាលចាប់ពីសម័យបុរេប្រវត្តិ រហូតដល់សម័យក្រោយអង្គរ សម្រាប់ជាប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ របស់សិស្សានុសិស្ស ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរបុរាណ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

លោកបន្តថា ដោយឃើញពីភាពសម្បូរបែបទាំងការរស់នៅ បណ្តុំអាជីវកម្មខ្មែរ បរទេស សាលារៀន និងវត្តអារាម រដ្ឋបាលខេត្តសៀមរាប ក្រោមកិច្ចសហការរបស់ GIZ និងប្រតិបត្តិករទេសចរណ៍ អាជីវករ បានសម្រេចបង្កើតគម្រោងសហគមន៍ភូមិវត្តបូព៌ ថ្មីនេះឡើង ដោយជ្រើសយកកំណាត់ផ្លូវលេខ២៦ សម្រាប់ជាគម្រោងសាកល្បង ដែលផ្តោតសំខាន់លើបរិស្ថានបៃតង សុខសុវត្ថិភាព និងមិនឱ្យមានការរំខានដោយសំឡេង ជាពិសេសត្រូវរក្សាឱ្យបាននូវតម្លៃវប្បធម៌ និងប្រពៃណីដែលមានស្រាប់ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនា ក៏ដូចជាមកស្នាក់នៅក្នុងខេត្តសៀមរាប។

លោកអភិបាលរងខេត្ត បន្ថែមថា ក្នុងក្របខ័ណ្ឌលើកកម្ពស់វិស័យទេសចរណ៍ ខេត្តសៀមរាប បាននឹងកំពុងពង្រឹង និងពង្រីកវិសាលភាព នៃការបម្រើសេវាកម្មទេសចរណ៍ឱ្យកាន់តែល្អប្រសើរ តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់អគ្គិសនីប្រព័ន្ធទឹកស្អាត ភ្លើងបំភ្លឺផ្លូវសាធារណៈ ការកែលម្អសោភ័ណភាពក្រុង និងតំបន់ក្នុងក្រុងឱ្យកាន់តែមានភាពល្អប្រសើរ ពិសេសលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាព លើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែប ដែលបានជំរុញខេត្តសៀមរាបឱ្យក្លាយជាទីផ្សារទេសចរណ៍ដ៏សំខាន់សម្រាប់តំបន់ ក៏ដូចជាសម្រាប់ជាតិទាំងមូល។

ក្រុមអាជីវករនៅតាមបណ្តោយផ្លូវលេខ២៦ ក្នុងភូមិវត្តបូព៌ បានបង្ហាញក្ដីរីករាយ និងចង់បានការរៀបចំបែបនេះ ព្រោះវាមានការផ្លាស់ប្តូរច្រើនហើយស្អាតជាងគេ។ អ្វីៗទាំងអស់វាផ្តើមចេញពីយើងទាំងអស់គ្នា ដូច្នេះការចូលរួមពីពួកយើង នឹងធ្វើឱ្យអ្នកទេសចរមានការពេញចិត្ត ព្រោះពួកយើងបានយកចិត្តទុកដាក់ជាមួយភ្ញៀវតាំងពីសុខភាព សុវត្ថិភាព ទាំងផ្លូវកាយ ទាំងផ្លូវចិត្ត បើយើងល្អគេមករកយើងហើយ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សហគមន៍ទេសចរណ៍ភូមិវត្តបូព៌
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគ្គលេខាធិកាគណៈវិស្វករកម្ពុជា ជំរុញញឱ្យវិស្វករជាតិកម្ពុជា ចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដើម្បីប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយស្របច្បាប់

អគ្គលេខាធិកាគណៈវិស្វករកម្ពុជា ជំរុញញឱ្យវិស្វករជាតិកម្ពុជា ចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដើម្បីប្រកបវិជ្ជាជីវៈរបស់ខ្លួនដោយស្របច្បាប់

សិក្ខាកាមបញ្ចប់ការសិក្សាជំនាញវិស្វកម្មអគ្គិសនី ភាគច្រើនសិក្ខាកាមជាស្ត្រីងាយរកការងារធ្វើជាងសិក្ខាកាមជាបុរស

សិក្ខាកាមបញ្ចប់ការសិក្សាជំនាញវិស្វកម្មអគ្គិសនី ភាគច្រើនសិក្ខាកាមជាស្ត្រីងាយរកការងារធ្វើជាងសិក្ខាកាមជាបុរស

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញអ្នកទេសចរបានជិត ៤ម៉ឺននាក់

រយៈពេល៣ថ្ងៃនៃព្រឹត្តិការណ៍សមរាត្រី ថ្ងៃរះចំកំពូលប្រាសាទអង្គរវត្ត ទាក់ទាញអ្នកទេសចរបានជិត ៤ម៉ឺននាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.