Friday, May 8, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ព័ត៌មានជាតិទូទៅ

ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំដល់អ្នកពាក់ព័ន្ធសហការគ្នាឲ្យបានជិតស្និទ្ធជាមួយអ្នកផ្តល់សេវាកម្មក្នុងខេត្ត ក្នុងការផ្ដល់សេវាជូនប្រតិភូនៃកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤

ដោយ Pothe Thun
09/02/2024
នៅក្នុង ព័ត៌មានជាតិទូទៅ
ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំដល់អ្នកពាក់ព័ន្ធសហការគ្នាឲ្យបានជិតស្និទ្ធជាមួយអ្នកផ្តល់សេវាកម្មក្នុងខេត្ត ក្នុងការផ្ដល់សេវាជូនប្រតិភូនៃកិច្ចប្រជុំនៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំជាមួយប្រតិបត្តិករសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ដើម្បីផ្សព្វផ្សាយអំពីភាពជាប្រធានកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នៃអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ រសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ទេសរដ្ឋមន្រ្តី លី ធុជ និងជាអនុប្រធានទី១ អាជ្ញាធរមីន បានណែនាំឱ្យក្រុមការងារអាជ្ញាធរមីន និងអនុគណៈកម្មការរៀបចំធ្វើជាម្ចាស់ផ្ទះ បន្តទំនាក់ទំនង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកផ្តល់សេវាកម្មក្នុងខេត្ត ក្នុងការកំណត់នូវតម្រូវការ និងប្រមែប្រមូលព័ត៌មានចាំបាច់ឱ្យបានគ្រប់ជ្រុងជ្រោយ ដូចជាសណ្ឋាគារ ភោជនីយដ្ឋាន កន្លែងកំសាន្ត និងមធ្យោបាយធ្វើដំណើរ ជាដើម ដើម្បីផ្តល់ជូនដល់គណៈប្រតិភូ។

ក្នុងកិច្ចប្រជុំនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងអំពីប្រវត្តិសង្ខេបនៃអនុសញ្ញាអូតាវ៉ា និងភាគជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមរយៈពេលជាង ៣០ឆ្នាំ ដែលត្រូវបានសហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ និងផ្តល់ការគាំទ្របោះឆ្នោតជ្រើសតាំងកម្ពុជា ជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចកំពូល កិច្ចប្រជុំពាក់ព័ន្ធ និងព្រឹត្តិការណ៍នានា នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ។

ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់បន្ថែមថា ភាពជាម្ចាស់ផ្ទះរបស់កម្ពុជា ត្រូវការណាស់ឱ្យមានការចូលរួម និងគាំទ្រនានាពីវិស័យឯកជន ដែលជាប្រតិបត្តិករសេវាកម្មទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅខេត្តសៀមរាប ដែលនឹងត្រូវដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអំពីវប្បធម៌ប្រពៃខ្មែរ និងឧត្តមភាពរបស់កម្ពុជា តាមរយៈការពង្រឹងនូវគុណភាពក្នុងការផ្តល់នូវសេវាកម្ម និងបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅជូនដល់គណៈប្រតិភូជុំវិញពិភពលោកចូលរួមកិច្ចប្រជុំកំពូលអនុសញ្ញាអូតាវ៉ា។ ភាពវិជ្ជមានរបស់កម្ពុជា នឹងត្រូវផ្សព្វផ្សាយទៅកាន់ពិភពលោកតាមរយៈគណៈប្រតិភូទាំងនេះ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

អភិបាលក្រុងរុនតាឯកតេជោសែន ដឹកនាំកម្លាំងចម្រុះ និងសិស្សានុសិស្ស ធ្វើយុទ្ធនាការសម្អាតបរិស្ថានតាមដងផ្លូវជាតិលេខ៦៧ ដើម្បីលើកកម្ពស់សោភ័ណភាពក្រុង

13/02/2026

រដ្ឋបាលខេត្តសៀមរាប ណែនាំដល់នាយកនិងគណៈគ្រប់គ្រងសាលាគ្រប់កម្រិតត្រូវរឹតបន្តឹងវិន័យ និងបទបញ្ជាសាលាដល់សិស្សដើម្បីធានាឱ្យមានប្រសិទ្ធភាពក្នុងការសិក្សា

27/01/2026

ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត ឯកឧត្តមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះរដ្ឋបាលខេត្តសៀមរាប និងគ្រប់ភាគីពាក់ព័ន្ធ ដែលបានផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរ និងផ្តល់នូវធាតុចូលសំខាន់ៗក្នុងដំណើររៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខនេះ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមខ្មែរ-ចិន ខេត្តសៀមរាប មានគោលដៅចម្បងបណ្ដុះបណ្ដាលកូនខ្មែរ និងខ្មែរសែស្រឡាយចិន ឱ្យទទួលបានចំណេះដឹងភាសាចិនច្បាស់លាស់

សមាគមខ្មែរ-ចិន ខេត្តសៀមរាប មានគោលដៅចម្បងបណ្ដុះបណ្ដាលកូនខ្មែរ និងខ្មែរសែស្រឡាយចិន ឱ្យទទួលបានចំណេះដឹងភាសាចិនច្បាស់លាស់

ពិធីចាប់ត្រីរួមគ្នា ក្នុងស្រុកប្រាសាទបាគង មានអ្នកចូលរួមច្រើន តែបរិមាណត្រីហាក់មានការថយចុះ

ពិធីចាប់ត្រីរួមគ្នា ក្នុងស្រុកប្រាសាទបាគង មានអ្នកចូលរួមច្រើន តែបរិមាណត្រីហាក់មានការថយចុះ

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ជិត ១២ម៉ឹននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ជិត ១២ម៉ឹននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

    13 shares
    Share 5 Tweet 3
  • ក្រុមហ៊ុន​តូយ៉ូតាខេ​ម​បូ​ឌា នាំយក​ថវិកា​ចំនួន១៥,០០០ ដុល្លារ​អាមេរិក ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប​

    2100 shares
    Share 1891 Tweet 87
  • ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប អំពាវនាវប្រជាពលរដ្ឋក្នុងខេត្តដំណើរការជីវកម្មជាធម្មតា ខណៈក្រុងសៀមរាបពុំមានការរាតត្បាតជំងឺកូវីត១៩ឡើយ

    12940 shares
    Share 8934 Tweet 1669

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.