Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សមាគមខ្មែរ-ចិន ខេត្តសៀមរាប មានគោលដៅចម្បងបណ្ដុះបណ្ដាលកូនខ្មែរ និងខ្មែរសែស្រឡាយចិន ឱ្យទទួលបានចំណេះដឹងភាសាចិនច្បាស់លាស់

ដោយ Pothe Thun
12/02/2024
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សមាគមខ្មែរ-ចិន ខេត្តសៀមរាប មានគោលដៅចម្បងបណ្ដុះបណ្ដាលកូនខ្មែរ និងខ្មែរសែស្រឡាយចិន ឱ្យទទួលបានចំណេះដឹងភាសាចិនច្បាស់លាស់
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បង្កើតឡើងនៅឆ្នាំ១៩៩៥ សមាគមខ្មែរ-ចិន ខេត្តសៀមរាប មានគោលបំណងជារួម បង្រួបបង្រួមកូនចៅចិន និងខ្មែរ ជាប់សែស្រឡាយចិន ដែលរស់នៅក្នុងខេត្តសៀមរាបទាំងអស់ អាចជួបជុំគ្នា និងថែរក្សាប្រពៃណីទំនៀមទម្លាប់របស់បុព្វបុរស នៃជនជាតិចិន និងមួយវិញទៀតរឹតចំណងសាមគ្គីភាព រវាងជនជាតិខ្មែរ និងចិន និងរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុម ដូចពីសម័យបុរាណកាលរៀងមក។

តាមការលើកឡើងរបស់ លោក តាំង គឹមហួរ ប្រធានសមាគមខ្មែរ-ចិន ខេត្តសៀមរាប បច្ចុប្បន្ន គោលដៅចម្បងរបស់សមាគមខ្មែរ-ចិន ខេត្តសៀមរាប គឺចូលរួមលើកកម្ពស់វិស័យអប់រំ ដល់កូនខ្មែរ និងខ្មែរសែស្រឡាយចិន ជាពិសេសជំនាញភាសាចិន។

លោក តាំង គឹមហួរ បញ្ជាក់បន្ថែមថា សាលារៀនចំណេះដឹងទូទៅភាសាខ្មែរ និងភាសាចិន ចុងសាន ក្រុងសៀមរាប គឺស្ថិតនៅក្រោមការទទួលខុសត្រូវទាំងស្រុង របស់សមាគមខ្មែរ-ចិន ខេត្តសៀមរាប ចំពោះកម្មវិធីសិក្សារៀបចំដោយសមាគមសម្ព័ន្ធខ្មែរ-ចិន កម្ពុជា ដែលមានការទទួលស្គាល់ពីមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក តាំង គឹមហួរ បន្តថា គិតមកដល់ឆ្នាំ២០២៤ នេះ សមាគមខ្មែរ-ចិន ខេត្តសៀមរាប មានសមាជិកបម្រើការសកម្ម ២៨នាក់ និងសមាជិកគាំទ្រប្រមាណ ១០០០នាក់។ តាមរយៈការគាំទ្ររបស់សមាជិក សមាគមបានចូលរួមសកម្មភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តសៀមរាប ជាច្រើនដូចជា ឧបត្ថម្ភសម្ភារៈបរិក្ខារសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ជាមួយមន្ទីរសុខាភិបាលខេត្ត ឧបត្ថម្ភគ្រឿងឧបភោគបរិភោគ ដល់ជនទីទ័លក្រ ឧបត្ថម្ភដល់គ្រួសារសពជាប់សែស្រឡាយចិន ទីទ័លក្រជាដើម។

យោងតាមឯកសារប្រវត្តិសាស្ត្រ ដែលចុះផ្សាយសារព័ត៌មាន Fresh News បង្ហាញថា ប្រទេសកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយឈ្មួញជនជាតិចិន ចាប់តាំងពីដើមសតវត្សរ៍ទី ១ នៃគ្រិស្តសករាជ ប៉ុន្តែអ្នកស្រាវជ្រាវខ្លះបានអះអាងថា ប្រទេសកម្ពុជាមានទំនាក់ទំនងពាណិជ្ជកម្ម ជាមួយឈ្មួញជនជាតិចិន តាំងពីប្រហែល ៣០០ឆ្នាំមុនគ្រិស្តសករាជ មកម្ល៉េះ។ ជនជាតិចិនដែលរស់នៅកម្ពុជាអាចត្រូវបែងចែកជា ៥ក្រុមផ្សេងៗគ្នា ដោយផ្អែកលើអម្បូរភាសារបស់ពួកគេ ពោលគឺ ចិនទាជីវ ចិនកាតាំង ចិនហុកគៀន ចិនហៃណាណ និងចិនហាក់កាឬចិនខិ។ ចិនទាជីវ មានចំនួនច្រើនជាងគេបំផុត ដោយអ្នកសិក្សាស្រាវជ្រាវមួយចំនួនបានសន្និដ្ឋានថា ប្រហែល៨០ភាគរយ នៃជនជាតិចិនដែលរស់នៅកម្ពុជា គឺជនជាតិចិនទាជីវ។ ជនជាតិចិនអម្បូរភាសាទាជីវ គឺជាជនជាតិហាន ដែលមានប្រភពមកពីតំបន់ចៅហ្សាននៃខេត្តក្វាងទុង ហើយពួកគេភាគច្រើនរស់នៅក្នុងទីក្រុងភ្នំពេញ ខេត្តកំពត និងខេត្តកំពង់ចាម។ អម្បូរភាសាកាតាំង ត្រូវគេប្រើប្រាស់ភាគច្រើននៅទីក្រុងកាន់តុននៃខេត្តក្វាងចូវ ទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងតំបន់ប៉ែកខាងកើតនៃខេត្តគ័ងស៊ី។ ភាគច្រើននៃជនជាតិចិនអម្បូរភាសាកាតាំងនៅក្នុងប្រទេសកម្ពុជា បានធ្វើចំណាកស្រុកមកពីតំបន់ក្បែរៗទីក្រុងកាន់តុងនៃខេត្តក្វាងចូវ។ ពួកគេភាគច្រើន រស់នៅក្នុងក្រុងភ្នំពេញ ខេត្តបាត់ដំបង និងខេត្តកំពង់ចាម។

រូបភាព៖ ស៊ុំ គីន
អត្ថបទ៖ សេង ផល្លី

Tags: សមាគមខ្មែរ-ចិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីចាប់ត្រីរួមគ្នា ក្នុងស្រុកប្រាសាទបាគង មានអ្នកចូលរួមច្រើន តែបរិមាណត្រីហាក់មានការថយចុះ

ពិធីចាប់ត្រីរួមគ្នា ក្នុងស្រុកប្រាសាទបាគង មានអ្នកចូលរួមច្រើន តែបរិមាណត្រីហាក់មានការថយចុះ

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ជិត ១២ម៉ឹននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ

ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរណ៍ជិត ១២ម៉ឹននាក់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន-វៀតណាម រយៈពេល ៣ថ្ងៃ

ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីចំនួន៣ភូមិក្នុងសង្កាត់ក្របីរៀលក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដីធ្លី) ពីអាជ្ញាធរខេត្តសៀមរាប

ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីចំនួន៣ភូមិក្នុងសង្កាត់ក្របីរៀលក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដីធ្លី) ពីអាជ្ញាធរខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.