Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីចំនួន៣ភូមិក្នុងសង្កាត់ក្របីរៀលក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដីធ្លី) ពីអាជ្ញាធរខេត្តសៀមរាប

ដោយ Pothe Thun
12/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីចំនួន៣ភូមិក្នុងសង្កាត់ក្របីរៀលក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដីធ្លី) ពីអាជ្ញាធរខេត្តសៀមរាប
4
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដីស្ថិតនៅភូមិក្រសាំង ភូមិពពិស និងភូមិបឹង ក្នុងសង្កាត់ក្របីរៀលក្រុងសៀមរាបទទួលបានវិញ្ញាបនបត្រសម្កាល់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី )ពីអាជ្ញាធរខេត្តសៀមរាប នាព្រឹកថ្ងៃទី១២ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ ។ ពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដីធ្លី) ប្រារព្ធធ្វើនៅបរិវេណវត្តព្រៃផ្តៅ ស្ថិតនៅភូមិក្រសាំង ក្រោមវត្តមានចូលតរួមពីសំណាក់លោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ និងលោក សុខ ថុល អភិបាលរងខេត្តសៀមរាប ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ខេត្តសៀមរាបបានមានប្រសាសន៍ថាការចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ(ប័ណ្ណកម្មសិទ្ធដីធ្លី) ដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីស្ថិតសង្កាត់ក្របីរៀលគឺមាន៖ ភូមិក្រសាំង មានក្បាលដីសរុប ១.០១៩ដែលក្នុងនោះក្បាលដីចំនួន៨០៩អាចចេញប័ណ្ណកម្មសិទ្ធជូនបាន ភូមិពពិស មានក្បាលដី សរុប១.០១៣ ដែលក្នុងនោះក្បាលដីចំនួន៦៥៩អាចចេញប័ណ្ណកម្មសិទ្ធជូនបាននិងភូមិបឹងមានក្បាលដីសរុប១.៥៧១ដែលក្នុងនោះក្បាលដីចំនួន១.៤០៧អាចចេញប័ណ្ណកម្មសិទ្ធជូនបាន ។

លោក ហ៊ី សាយបានបន្តទៀតថាចំពោះក្បាលដីដែលធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធជូននៅពេលនេះគឺចំពោះតែក្បាលដីណា ដែលមិនមានទំនាស់តវ៉ា ជាប់ពាក់ព័ន្ធនឹងបុរាណដ្ឋាន ឬតំបន់រក្សា ការពារដែលគ្រប់គ្រងដោយមន្ទីរធនធានទឹក និងឧតុនិយម ហើយចំពោះក្បាលដីជាប់ព័ន្ធនឹងទំនាស់តវ៉ាផ្សេងៗ គណៈកម្មការរដ្ឋបាល នឹងបន្តពិនិត្យនិងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ដើម្បីឈានទៅដល់ការចេញប័ណ្ណ ជូនម្ចាស់ដីជាបន្តទៀត។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក សុខ ថុល អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថាមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រួមជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធដីធ្លី) ដល់ប្រជាពលរដ្ឋ ដូច្នេះគ្រប់អង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា និងសម្រួលដល់ប្រជាពលរដ្ឋ ឱ្យឆាប់ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានទាន់ពេលវេលា និងមិនត្រូវបង្កភាព ស្មុគស្មាញជូនប្រជាពលរដ្ឋឡើយ។

ក្នុងនាមអាជ្ញាធរខេត្តលោកសូមថ្លែងអំណរគុណចំពោះ បងប្អូនប្រជាពលរដ្ឋ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញ និងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមទាំងកំលាំងកាយចិត្តយ៉ាងមមាញឹកនៅក្នុងដំណើរការចុះបញ្ជីដីធ្លីហើយឈានដល់ដំណាក់កាលចេញនិងចែកប័ណ្ណនាថ្ងៃនេះ។ លោកបន្តថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាឯកសារគតិយុត្តមួយដែលគ្មានអាជ្ញាយុកាល និងមានតំលៃ សំរាប់រដ្ឋ ក៏ដូចជាប្រជាពលរដ្ឋ ជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដីទទួលបាននូវសារៈប្រយោជន៍ដូចជា៖ រដ្ឋគ្រប់គ្រងដីធ្លី ទាំងដីរដ្ឋ និងដីឯកជន ងាយស្រួលក្នុងការងាររៀបចំដែនដី និងរដ្ឋបាលដីធ្លីការបែងចែកដី ការលើកស្ទួយកំរិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នឹងកាត់បន្ថយបាននូវទំនាស់ដីធ្លី . ធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ. ទទួលបាននូវសិទ្ធិស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋ . ប្រជាពលរដ្ឋអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ ឬ អាជីវកម្មលើ ដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ ព្រមទាំងមានសុវត្ថិភាពក្នុងការកាន់កាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ហើយគ្មានជនណា អាចមករំលោភ បំពាន ឬធ្វើការដកហូតបានឡើយ ។ លោកជំទាវ ទិត្យ ច័ន្ទការីន អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែគិតគូរជានិច្ចនូវតម្រូវការ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ដោយដាក់បទបញ្ជាឱ្យ អាជ្ញាធរគ្រប់រាជធានី-ខេត្ត ត្រូវមើលពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួនឱ្យបានដិតដល់បំផុត។

ហើយសម្តេចតែងតែដាក់ចេញនូវយន្តការមួយច្បាស់លាស់សម្រាប់ការដឹកនាំ ពិសេសជំរុញការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ ធ្វើយ៉ាងបង្ខិតឱ្យជិតជាមួយនឹងតម្រូវការរបស់ប្រជាពលរដ្ឋដល់ខ្នងផ្ទះ មិនឱ្យពលរដ្ឋធ្វើដំណើរ ទៅទទួលសេវាឆ្ងាយ។ លោកជំទាវបានបញ្ជាក់ថា ការចែកប័ណ្ណកម្មសិទ្ធជូនប្រជាពលរដ្ឋនៅពេលនេះ ជាការឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធានាកម្មសិទ្ធិដីធ្លីស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងយុត្តិធម៌ និងស្ថេរភាពសង្គម។លោកជំទាវ ទិត្យ ច័ន្ទការីន ក៏បានមានប្រសាសន៍ស្នើដល់បងប្អូនប្រជាពលរដ្ឋដែលទទួលបានប័ណ្ណកម្មសិទ្ឋ សូមថែរក្សាប័ណ្ណនេះឱ្យបានល្អ ហើយសូមឱ្យខិតខំថែរក្សាសារដីនេះទុកសម្រាប់បង្កបង្កើនផល និងទុកដល់កូនចៅរបស់យើងទៅខាងមុខផងដែរ៕


អត្ថបទនិងវីដេអូ៖ លោក ទ្រា ពន្លឺ

Tags: ប័ណ្ណកម្មសិទ្ធដីធ្លីសង្កាត់ក្របីរៀល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណៈកម្មការអន្ដរក្រសួង ចុះពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាព ការស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ នៅស្រុកជីក្រែង

គណៈកម្មការអន្ដរក្រសួង ចុះពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាព ការស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសមួយខ្សែ នៅស្រុកជីក្រែង

ក្រសួងមហាផ្ទៃ ប្រកាសការចូលកាន់តំណែងនិងផ្ទេរភារកិច្ច ដល់អភិបាលរងខេត្តសៀមរាបចំនួន ៣រូប

ក្រសួងមហាផ្ទៃ ប្រកាសការចូលកាន់តំណែងនិងផ្ទេរភារកិច្ច ដល់អភិបាលរងខេត្តសៀមរាបចំនួន ៣រូប

ចៅសង្កាត់សៀមរាប ទទួលយកសំណើប្រជាពលរដ្ឋស្នើសុំផ្លាស់ប្ដូរមេភូមិភូមិអារញ្ញ ប៉ុន្តែត្រូវគោរពតាមនីតិវិធី និងផ្ដល់ឯកសារមូលមតិគ្នាឱ្យបានច្បាស់លាស់

ចៅសង្កាត់សៀមរាប ទទួលយកសំណើប្រជាពលរដ្ឋស្នើសុំផ្លាស់ប្ដូរមេភូមិភូមិអារញ្ញ ប៉ុន្តែត្រូវគោរពតាមនីតិវិធី និងផ្ដល់ឯកសារមូលមតិគ្នាឱ្យបានច្បាស់លាស់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.