Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងមហាផ្ទៃ ប្រកាសការចូលកាន់តំណែងនិងផ្ទេរភារកិច្ច ដល់អភិបាលរងខេត្តសៀមរាបចំនួន ៣រូប

ដោយ Pothe Thun
14/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃ ប្រកាសការចូលកាន់តំណែងនិងផ្ទេរភារកិច្ច ដល់អភិបាលរងខេត្តសៀមរាបចំនួន ៣រូប
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលាខេត្តសៀមរាប នារសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាង ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសការចូលកាន់តំណែង អភិបាលរងខេត្តសៀមរាបចំនួន ២រូប គឺ លោក ង៉ូវ សេងកាក់ និងលោក សំកុល សុចិត្រា។ ដោយឡែក លោក លី សារី ត្រូវបានប្រកាសផ្ទេរភារកិច្ច ពីអភិបាលរងខេត្តបន្ទាយមានជ័យ មកជាអភិបាលរងខេត្តសៀមរាបវិញ។

មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប លើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នាអាណត្តិកន្លងមក និងក្នុងអាណត្តិទី៧ នៃរដ្ឋសភានេះ ខេត្តសៀមរាប មានការអភិវឌ្ឍ និងរីកចម្រើនជាលំដាប់។ ទន្ទឹមនេះ ការប្រកាសចូលកាន់តំណែង និងផ្ទេរភារកិច្ច ដល់អភិបាលរងខេត្តសៀមរាបចំនួន ៣រូប បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ពី ឯកឧត្ដម អភិសន្តិបណ្ឌិត ស សុខា និងគាំទ្រយ៉ាងពេញទំហឹង ដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ ក្នុងការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ដែលបង្កើតបាននូវ កាលានុវត្តភាព ក្នុងការអភិវឌ្ឍ តាមបែបលទ្ធិប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សំអឿន បានលើកទឹកចិត្តដល់ លោកអភិបាលរងខេត្តទាំង ៣រូប ត្រូវខិតខំប្រឹងប្រែងអនុវត្តន៍តាមតួនាទីភារកិច្ចរបស់ខ្លួន តាមរយៈចំណេះដឹង សមត្ថភាព និងបទពិសោធ ដែលមានពីមុនមក ដើម្បីបន្តចូលរួមក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងខេត្តសៀមរាបឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្តម ប្រាក់ សំអឿន ក៏បានណែនាំដល់ អាជ្ញាធរខេត្តសៀមរាប ត្រូវបន្តយកចិត្តទុកដាក់ តាមដាន និងក្តាប់ឲ្យនូវសភាពការសន្តិសុខ តាមបណ្តាមូលដ្ឋាន សំដៅទប់ស្កាត់សកម្មភាពរបស់ក្រុមអគតិមួយចំនួន ដែលប៉ុនប៉ងបង្កអសន្តិសុខ ភាពវឹកវរ ចលាចល ក្នុងសង្គមតាមគ្រប់រូបភាព ជាពិសេសពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងចេតនាទុច្ទរិតនៅតាមបណ្តាញសង្គមនានា។ ឯកឧត្តម បញ្ជាក់ថា ការថែរក្សាបាននូវសន្តិភាព គឺនាំមកនូវការអភិវឌ្ឍ ដូច្នេះសន្តិភាពជាកត្តាគន្លឹះចម្បង ដែលត្រូវយកចិត្តទុកដាក់ ព្រោះបើគ្មានសន្តិភាពក៏គ្មានការអភិវឌ្ឍ ហើយការរស់នៅប្រចាំថ្ងៃក៏គ្មានសេចក្តីសុខដែរ។

គួរបញ្ជាក់ថា លោក ង៉ូវ សេងកាក់ និងលោក សំកុល សុចិត្រា ត្រូវបានតែងតាំងជាអភិបាលរងខេត្តសៀមរាប ជំនួសលោកស្រី យូ សុភា ដែលបានផុតអាណត្តិ និង ឯកឧត្តម ឃឹម ហ្វីណង់ ដែលបានទៅទទួលភាកិច្ចថ្មីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។ ដោយឡែក លោក លី សារី ត្រូវបានផ្ទេរភារកិច្ចមកជាអភិបាលរងខេត្តសៀមរាប បន្ទាប់ពី ឯកឧត្តម ប្រាក់ សោភ័ណ ត្រូវបានតែងតាំងជាអភិបាលខេត្តសៀមរាប។

អត្ថបទ និងរូបភាព ៖ យូ វង្ស និង ជា ស្រស់
កែសម្រួល ៖ សេង ផល្លី

Tags: អភិបាលរង​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចៅសង្កាត់សៀមរាប ទទួលយកសំណើប្រជាពលរដ្ឋស្នើសុំផ្លាស់ប្ដូរមេភូមិភូមិអារញ្ញ ប៉ុន្តែត្រូវគោរពតាមនីតិវិធី និងផ្ដល់ឯកសារមូលមតិគ្នាឱ្យបានច្បាស់លាស់

ចៅសង្កាត់សៀមរាប ទទួលយកសំណើប្រជាពលរដ្ឋស្នើសុំផ្លាស់ប្ដូរមេភូមិភូមិអារញ្ញ ប៉ុន្តែត្រូវគោរពតាមនីតិវិធី និងផ្ដល់ឯកសារមូលមតិគ្នាឱ្យបានច្បាស់លាស់

អភិបាលខេត្តសៀមរាប បង្ហាញការសាទរចំពោះការបើកដំណើរការការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប

អភិបាលខេត្តសៀមរាប បង្ហាញការសាទរចំពោះការបើកដំណើរការការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.