Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ចៅសង្កាត់សៀមរាប ទទួលយកសំណើប្រជាពលរដ្ឋស្នើសុំផ្លាស់ប្ដូរមេភូមិភូមិអារញ្ញ ប៉ុន្តែត្រូវគោរពតាមនីតិវិធី និងផ្ដល់ឯកសារមូលមតិគ្នាឱ្យបានច្បាស់លាស់

ដោយ Pothe Thun
14/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ចៅសង្កាត់សៀមរាប ទទួលយកសំណើប្រជាពលរដ្ឋស្នើសុំផ្លាស់ប្ដូរមេភូមិភូមិអារញ្ញ ប៉ុន្តែត្រូវគោរពតាមនីតិវិធី និងផ្ដល់ឯកសារមូលមតិគ្នាឱ្យបានច្បាស់លាស់
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋប្រមាណជិត ៥០គ្រួសារ តំណាងឲ្យប្រជាពលរដ្ឋប្រមាណ២០០គ្រួសារ រស់នៅក្នុងភូមិអារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រមូលផ្ដុំគ្នា នៅខាងមុខសាលាសង្កាត់សៀមរាប ដើម្បីស្នើសុំផ្លាស់ប្ដូរលោក មួង មាន មេភូមិអារញ្ញ ដោយពួកគាត់បានលើកឡើងថា មេភូមិរូបនេះ ពុំបានយកចិត្តទុកដាក់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ការស្នើសុំផ្លាស់ប្ដូរលោក មេភូមិអារញ្ញនេះ តំណាងប្រជាពលរដ្ឋបញ្ជាក់ថា រយៈពេលកន្លងមកនេះ ក្នុងមូលដ្ឋានរបស់ពួកគាត់ ពុំមានការរីកចម្រើនអ្វីទាល់តែសោះ បើប្រៀបធៀបទៅនឹងបណ្ដាភូមិផ្សេងៗទៀតក្នុងសង្កាត់សៀមរាប។ ចំពោះការលើកកម្ពស់ជីវភាព ដូចជាការផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋមានភាពមិនប្រក្រតី ដោយសារតែមានប្រជាជនខ្លះមានជីវភាពខ្វះខាត ជាស្ត្រីមេម៉ាយ មានកូនក្នុងបន្ទុកច្រើន និងមានជំងឺប្រជាកាយទៀត តែពួកគាត់មិនបានទទួលបានបណ្ណក្រីក្រឡើយ តែបែរជាអ្នកខ្លះមានជីវភាពធូរធារទទួលបានទៅវិញ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ដោយឡែក លោក មួង មាន បំភ្លឺថា នៅឆ្នាំ២០២២ មានបានប្អូនមួយចំនួនបានស្នើសុំបណ្ណហានិភ័យ និងខ្លះទៀតសុំបណ្ណក្រីក្រ ដោយលោកបានធ្វើការចុះបញ្ជី ដើម្បីត្រៀមធ្វើបណ្ណហានិភ័យ និង បណ្ណក្រីក្រ ជូនពួកគាត់នៅពេលក្រោយ។ ចំពោះការអភិវឌ្ឍក្នុងមូលដ្ឋាន លោកទទួលសំណើ និងចូលរួមជានិច្ច ពុំមានការរាំងស្ទះ ដូចការលើកឡើងនោះទេ។

ជុំវិញការលើកឡើង និងស្នើសុំរបស់ប្រជាពលរដ្ឋទាំង២០០គ្រួសារ លោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប បានទទួលយកសំណើ ប៉ុន្តែលោកបានស្នើដល់ប្រជាពលរដ្ឋ រៀបចំឯកសារឱ្យមានភាពច្បាស់លាស់ឡើងវិញ ដោយក្នុងសំណើមានស្នាមមេដៃតែ ១២៣នាក់ រីឯស្នាមមេដៃមួយចំនួន ជាស្នាមមេដៃថតចម្លង ស្នាមមេដៃមួយចំនួន មើលក្រយ៉ៅដៃមិនច្បាស់។ ដោយឡែក ចំពោះនីតិវិធី ក្នុងការផ្លាស់ប្ដូរសមាសភាពមេភូមិ គឺតម្រូវឱ្យក្រុមប្រឹក្សាតំណាងឲ្យប្រជាពលរដ្ធទូទាំងសង្កាត់ ធ្វើការសម្រេចដោយធ្វើការបោះឆ្នោតសម្ងាត់។

ពាក់ព័ន្ធនឹងការផ្ដល់បណ្ណក្រីក្រជូនប្រជាពលរដ្ឋ លោកចៅសង្កាត់ បំភ្លឺថា ក្រុមការងារបានអនុវត្ត កាលពីមុនពេលរីករាលដាលនៃជំងឺកូវីដ-១៩ ដោយកំណត់យកទៅតាមប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាក់ស្ដែង តាមរយៈក្រុមការងារសង្កាត់ ជាអ្នកចុះសម្ភាសន៍ ជាមួយអនុភូមិ ដោយមានការថតនូវសម្ភារៈសំខាន់នៅតាមផ្ទះប្រជាពលរដ្ឋនីមួយៗ។ លុះដល់ឆ្នាំ២០២៣ ក្រុមការងារក៏បានធ្វើការជំរឿនឡើងវិញ ចំពោះអ្នកដែលមានបណ្ណក្រីក្រ ដែលបានផ្ដល់ជុនមុនវិបត្តិកូវីដ ដើម្បីដឹងពីស្ថានភាពរបស់ប្រជាពលរដ្ឋ និងបញ្ជូនទៅកាន់ក្រសួងផែនការពិនិត្យឡើងវិញ។ ការផ្ដល់បណ្ណក្រីក្រនេះដែរ អាជ្ញាធរសង្កាត់ និងភូមិ ពុំមែនជាអ្នកសម្រេចផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋនោះទេ ដោយគ្រាន់តែជាភាគីសហការជាមួយក្រុមការងារពាក់ព័ន្ធចុះធ្វើការសម្ភាសន៍ និងបញ្ជូនរបាយការណ៍ទៅក្រសួងផែនការតែប៉ុណ្ណោះ។

អត្ថបទ និងរូបភាព ៖ អ៊ុន ណារាជ្យ
កែសម្រួល ៖ សេង ផល្លី

Tags: មេភូមិភូមិអារញ្ញ​សង្កាត់​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អភិបាលខេត្តសៀមរាប បង្ហាញការសាទរចំពោះការបើកដំណើរការការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប

អភិបាលខេត្តសៀមរាប បង្ហាញការសាទរចំពោះការបើកដំណើរការការិយាល័យកុងស៊ុលកាណាដា ប្រចាំខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប

រដ្ឋមន្ត្រីក្រសួងសុខាភិបាល សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការអគារសម្ភពថ្មីរបស់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬ មន្ទីរពេទ្យគន្ធបុប្ផាទី៣ ខេត្តសៀមរាប

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៧ ស្រុកជីក្រែង

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៧ ស្រុកជីក្រែង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.