Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៧ ស្រុកជីក្រែង

ដោយ Pothe Thun
14/02/2024
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
មន្ទីររៀបចំដែនដីខេត្តសៀមរាប បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋក្នុងឃុំចំនួន៧ ស្រុកជីក្រែង
10
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដីខេត្តសៀមរាប សហការជាមួយរដ្ឋបាលស្រុកជីក្រែង បានប្រកាសបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋមកពីឃុំចំនួន៧ ក្នុងស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីធ្វើការពិនិត្យ និងកែតម្រូវ។

លោក ស៊ុន សុជាតិ អនុមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនាពេលនេះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានរៀបចំបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ សម្រាប់បងប្អូនប្រជាពលរដ្ឋទាំងអស់ជាម្ចាស់ដី ឬ/និងអ្នកពាក់ព័ន្ធ ធ្វើការពិនិត្យផ្ទៀងផ្ទាត់ មើលទីតាំងដីនិងរូបរាងដីនៅលើប្លង់សុរិយោដី និងត្រូវពិនិត្យមើល ឈ្មោះ សាវតា ទំហំដី និងប្រភេទទ្រព្យ នៅក្នុងបញ្ជីឈ្មោះម្ចាស់ដី ព្រោះនេះគឺជាឱកាសចុងក្រោយសម្រាប់ម្ចាស់ដី ឬនិងអ្នកពាក់ព័ន្ធទាំងអស់មានសិទ្ធិធ្វើការកែ តម្រូវ ឬជំទាស់តវ៉ាបាន ក្នុងករណីដែលពិនិត្យមើលទៅឃើញថា មានកំហុសឆ្គង ហើយការបិទផ្សាយជាសាធារណៈ មានរយៈ ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៣-២៧ ខែកុម្ភៈ ឆ្នាំ ២០២៤ ស្ថិតក្នុងបរិវេណវត្តព្រះឥន្ទឧស្សាហ៍ ហៅវត្តជីក្រែង។

លោកបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសំរាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការបិទផ្សាយ និងចេញប័ណ្ណរួចកន្លងមក៖ ភូមិពោធ៍សេរី ឃុំកំពងក្តី បានធ្វើការបិទផ្សាយ និងចេញប័ណ្ណរួចចំនួន ៩០៧ក្បាលដី។ ឃុំកំពង់ក្តី បានធ្វើការបញ្ចប់ការងារវាស់វែង ប្រមូលទិន្នន័យ និងបានរៀបចំការបិទផ្សាយជាសាធារណនូវឯកសារនៃការវិនិច្ឆ័យលើភូមិចំនួន ០៧ភូមិ គឺភូមិរំលោង, ភូមិកំពង់ក្តី១, ភូមិកំពង់ក្ដី២, ភូមិពន្លឺព្រះផុស, ភូមិ សង្កែមានជ័យ, ភូមិតាពៀម, និងភូមិត្រពាំងជ្រៃ និងគ្រោងធ្វើការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)។ ឃុំកំពង់ក្តី បានធ្វើការប្រកាសតំបន់សម្រាប់ធ្វើការវិនិច្ឆ័យចំនួន ០៨ ភូមិបន្ថែមទៀត គឺភូមិប្រាសាទ ភូមិត្រាចថ្មី ភូមិអង្សងពង ភូមិច្រាំងខ្ពស់ ភូមិចំបក់ធំ ភូមិស្លែង ភូមិសាលា និងភូមិរកា និងបានកំពុងធ្វើការអនុវត្តការងារ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធលើភូមិចំនួន ០៨ គឺភូមិប្រាសាទ បញ្ចប់ការងារវាស់វែងក្បាលដីចំនួន ៦២៦ ក្បាលដី, ភូមិត្រាចថ្មី បញ្ចប់ការងារវាស់វែងក្បាលដីចំនួន ៨៧៧ក្បាលដី, ភូមិអង្សងពង បញ្ចប់ការងារវាស់វែង ក្បាលដីចំនួន ៦៣៥ក្បាលដី, ភូមិច្រាំងខ្ពស់ បញ្ចប់ការងារវាស់វែងក្បាលដីចំនួន ៩៣២ក្បាលដី, ភូមិចំបក់ធំ បញ្ចប់ការងារវាស់វែងក្បាលដីចំនួន ៦១៧ក្បាលដី, ភូមិស្លែង កំពុងវាស់វែងបានក្បាលដីចំនួន ៣២៨ក្បាលដី,ភូមិសាលា បញ្ចប់ការងារវាស់វែងក្បាលដីចំនួន ៣៥៦ក្បាលដី, និងភូមិរការ កំពុងបន្តរការងារវាស់វែងបាន ក្បាលដីចំនួន ២៥០ក្បាលដីផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អភិបាលរងស្រុកជីក្រែង លោក ធូ ចន្ថុល មានប្រសាសន៍ថា ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះ មានរយៈពេល ១៥ថ្ងៃនេះ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ដី ឬនិងអ្នកកាន់កាប់ដី ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ ចូលរួមពិនិត្យផ្ទៀងផ្ទាត់មើលទិន្នន័យនេះឱ្យបានគ្រប់ៗគ្នា ដើម្បីធានាបាននូវភាពសុក្រឹត្យត្រឹមត្រូវ ក្នុងការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ផងដែរ។ លោកសង្ឃឹមនិងជឿជាក់ថា អ្នកដែលមានការពាក់ព័ន្ធទាំងអស់នឹងអញ្ជើញមកចូលរួមពិនិត្យមើលទិន្នន័យដែលបានបិទផ្សាយនេះ ដូចនៅលើបញ្ជីឈ្មោះម្ចាស់ដី ត្រូវពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ សាវតា ទំហំដី ប្រភេទទ្រព្យ និងនៅលើប្លង់សុរិយោដី ត្រូវពិនិត្យមើល ទីតាំងដី រូបរាងដី ព្រោះនេះគឺជាឱកាសចុងក្រោយហើយដែលបងប្អូន មីងមា និងអ្នកដែលមានការពាក់ព័ន្ធទាំងអស់មានសិទ្ធិធ្វើការកែតំរូវ ឬជំទាស់តវ៉ាបានក្នុងករណីដែលពិនិត្យមើលទៅឃើញថា មានកំហុសឆ្គងនោះ អាចមកជួបគណៈកម្មការរដ្ឋបាលបាន៕

អត្ថបទ និងរូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ចុះបញ្ជីដីធ្លីស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯក តេជោសែន

រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមដំណើរការផ្តល់សេវារថយន្តក្រុងដឹកអ្នកដំណើរទៅមកដោយឥតគិតថ្លៃ រវាងក្រុងសៀមរាប និងក្រុងរុនតាឯក តេជោសែន

ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ

ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារគណនេយ្យភាពសង្គមជាមួយក្រុមការងារអង្គការសុខភាពគ្រួសារអន្តរជាតិ (Fhi360)

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.