Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ

ដោយ Pothe Thun
15/02/2024
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមការងារគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងរូបត្រៀមហែក្បួនដ៏ធំប្រចាំឆ្នាំក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមការងាររួមនឹងកុមារជាច្រើននាក់មកពីអង្គការផ្សេងៗ នៃគម្រោងតុក្កតាយក្ស កំពុងមមាញឹករៀបចំតម្លើងជារូបតុក្កតាសត្វដាយណូស័រ ត្រៀមហែក្បួនដ៏ធំនៅក្នុងក្រុងសៀមរាប នាចុងខែកុម្ភៈនេះ ដើម្បីទាក់ទាញអ្នកទេសចរ និងដើម្បីបង្ហាញពីការច្ឆៃប្រឌិតរបស់កុមារកម្ពុជា។

បើតាមលោក អ៊ុន សាវ៉ាន់ តំណាងគម្រោងតុកតាយក្ស នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានឱ្យដឹងថា ការដង្ហែរក្បួនតុក្កតាយក្សនៅឆ្នាំ២០២៤នេះ មានចំនួន៩តុក្កតា ជារូបក្រុមប្រភេទសត្វដាយណូស័រ ដែលមានទំហំធំៗ រហូតដល់ប្រវែង១៥ ទៅ២០ម៉ែត្រ និងកំពស់រហូតដល់១០ម៉ែត្រ ដែលកំពុងតំឡើងដោយក្រុមកុមារប្រមាណ ៦៥០នាក់ មកពីសាលារដ្ឋ ឯកជន និងអង្គការក្រៅរដ្ឋាភិបាលចំនួន១៩ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក អ៊ុន សាវ៉ាន់ បានឲ្យដឹងទៀតថា ការយកប្រភេទសត្វដាយណូស័ររចនាជាតុក្កតាយក្សនេះ ចង់បង្ហាញសាធារណៈជនឱ្យបានយល់ដឹងថា សត្វដាយណូស័រ ជាមាតាបីតាសត្វដែលមានអាយុកាលរាប់លានឆ្នាំមកហើយ ដែលមានរូបរាងដូចសត្វនាពេលបច្ចុប្បន្ននេះ។ គម្រោងតុក្កតាយក្សនេះ នឹងដង្ហែរក្បួនដ៍ធំបំផុតនៅតំបន់អាស៊ី ដែលធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដោយមានអ្នកចូលរួមជាង១ពាន់នាក់ ក្នុងនោះមានសិស្សានុសិស្សប្រមាណ ៧០០នាក់ ជាពិសេសចង់បង្ហាញពីការច្ឆៃរូប សូន្យរូប តម្លើងរូបតុក្កតាយក្ខ ឬការអប់រំរបស់កុមារមានការលំបាកប៉ុណ្ណា។

លោកបន្តថា គម្រោងតុក្កតាយក្សនេះ នឹងជួយលើកស្ទួយសេដ្ឋកិច្ចប្រជាពលរដ្ឋ នឹងមានការទាក់ទាញអ្នកទេសចរផងដែរ ដូចនេះសូមអំពាវនាវដល់ភ្ញៀទេសចរជាតិនិងអន្ដរ សាធារណៈជនជួយគាំទ្រទាំងថវិកាតាមលទ្ធភាព ដើម្បីលើកទឹកចិត្ដ និងកម្លាំងដល់កុមារទាំងអស់ដែលបានចូលរួម៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក លីវ សាន្ត

Tags: ដង្ហែតុក្កតាយក្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

អាជ្ញាធរខេត្តសៀមរាប ជួបពិភាក្សាការងារគណនេយ្យភាពសង្គមជាមួយក្រុមការងារអង្គការសុខភាពគ្រួសារអន្តរជាតិ (Fhi360)

ពលរដ្ឋនៅតំបន់រុនតាឯកថាការដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប បានជួយសម្រាលការចំណាយរបស់ពួកគាត់បានច្រើន

ពលរដ្ឋនៅតំបន់រុនតាឯកថាការដំណើរការរថយន្តក្រុងដឹកអ្នកដំណើរមិនគិតថ្លៃពីក្រុងរុនតាឯកតេជោសែន-ក្រុងសៀមរាប បានជួយសម្រាលការចំណាយរបស់ពួកគាត់បានច្រើន

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីពលកម្មសម្អាតឧទ្យានសហស្សវត្សរ៍ កាកបាទក្រហមកម្ពុជា អបអរខួបលើកទី៦៩ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.